សម្តេច ហ៊ុន សែន គាំទ្រពេញទំហឹងឲ្យ កូនប្រុសច្បង ធ្វើជានាយករដ្ឋមន្ត្រីជំនាន់ក្រោយ

//s9.kh1.co/6e/6ebca47520fbbbd78a77da5dc370192a36c72dc2.jpeg
សង្គម

 ០២-ធ្នូ-២០២១ ២ល្ងាច · ២ ឆ្នាំមុន

សម្តេចតេជោ ហ៊ុន សែន គាំទ្រពេញទំហឹងឲ្យ កូនប្រុសច្បងលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីជំនាន់ក្រោយ បន្តពីសម្តេច

ព្រះសីហនុ ៖ ក្នុងឱកាសដែលសម្តេចអញ្ជើញ សម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃសរុបប្រមាណ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងឱ្យ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ធ្វើជានាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែត្រូវឆ្លងកាត់ការបោះឆ្នោត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះ សម្តេចបានបន្តថា អនាគតមេដឹកនាំក្រោយសម្តេច គឺលោក ហ៊ុន ម៉ាណែត ជាបេក្ខជនមួយក្នុងចំណោមបេក្ខជននាយករដ្ឋមន្រ្តី ហើយបេក្ខជននេះមិនមែនមានតែម្នាក់នោះទេ ប៉ុន្តែលោក ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រពេញលេញពីសម្តេចតែម្តង សម្តេចបានប្រកាសបែបនេះឱ្យក្រុមប្រឆាំងកាន់តែភ្លឺភ្នែក៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព

ប្រភព  ៖ Fresh News

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T