អ្នកច្នៃម៉ូត៣រូបនេះ ទាំងពូកែ និងអាចពាក់ ស្បែកជើងកែងខ្ពស់បានយ៉ាងស្ទាត់ជំនាញ

//s9.kh1.co/a4/a4fa0c701c1a914bb625a27f2aeee95e51093543.jpg
តារា & កម្សាន្ដ

 ០២-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

អ្នកច្នៃម៉ូតដ៏មានឈ្មោះល្បីល្បាញ៣រូប បានធ្វើឲ្យមហាជនស្ងើចសរសើរពីទេពកោសល្យរចនាម៉ូតសម្លៀកបំពាក់ ជាពិសេសរឿងពាក់ស្បែកជើងកែងខ្ពស់ៗតែម្ដង។

ភ្នំពេញ៖ នាពេលបច្ចុប្បន្នវិស័យហ្វេសស៊ិនក្នុងប្រទេសកម្ពុជា កាន់តែទទួលភាពរីកចម្រើនជាងមុនជាលំដាប់ បើតាមការសង្កេតមើលឃើញប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ ពិតណាស់ គេអាចនិយាយបានថាវិស័យមួយនេះនៅមិនទាន់ដើរលឿន និងទទួលបានការគាំទ្រច្រើនដូចវិស័យផ្សេងៗក៏ពិតមែន ប៉ុន្តែគេដឹងថាមានអ្នកច្នៃម៉ូតជាច្រើនកំពុងបង្កើតអ្វីថ្មីៗ ដើម្បីឲ្យប្រជាជនខ្មែរងាកមកគាំទ្រ និងឲ្យតម្លៃលើវិស័យមួយនេះផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ មួយរយៈចុងក្រោយនេះ គេក៏ឧស្សាហ៍ឃើញមានកម្មវិធីដើរបង្ហាញម៉ូតសម្លៀកបំពាក់ ដែលច្នៃ និងរចនាម៉ូតប្លែកៗ តម្រូវតាមសម័យកាលផងដែរ។ ក្នុងនោះដែរ បើក្រឡេកមើលអ្នកច្នៃម៉ូតដ៏មានសមត្ថភាព៣នាក់ ដែលបានទាញចិត្តឲ្យមហាជនកោតសរសើរពីទេពកោសល្យរបស់អ្នកទាំង៣គ្រប់ៗគ្នា តាមរយៈការបង្កើតឈុតសម្លៀកបំពាក់ច្នៃប្រឌិតថ្មីៗជាបន្តបន្ទាប់យ៉ាងដូច្នេះ។ 

ជាក់ស្ដែង ក្រៅពីមានគិតច្នៃម៉ូតសម្លៀកបំពាក់ គេដឹងទៀតថាអ្នកDesignទាំង៣រូបនេះ ក៏ពូកែពាក់ស្បែកជើងកែង ដែលមានកម្ពស់ខ្ពស់ ព្រមទាំងដើរម៉ូតបានយ៉ាងស្ទាត់ជំនាញយ៉ាងមានភាពជឿជាក់ ហើយអ្នកច្នៃម៉ូតដែលទស្សនិកជនសរសើររឿងពាក់ស្បែកជើងកែងខ្ពស់នោះមានដូចជា៖ 

១៖ លោក ឯម រៀម

លោក ឯម រៀម ជាអ្នកច្នៃម៉ូតជើងចាស់មួយរូប ដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់ ចាប់តាំងប្រឡូកក្នុងវិស័យហ្វេសស៊ិនមួយនេះ លោកបានបង្ហាញស្នាដៃជាច្រើនសុទ្ធតែទទួលបានការកាំទ្រខ្លាំងពីមហាជន។ ក្នុងនោះ គេដឹងថា លោកជាសិល្បករមួយរូប ពូកែតុបតែងខ្លួន ស្លៀកឈុតប្លែកៗមួយគ្មានពីរ ជាពិសេសថែមទាំងប៊ិនប្រសព្វក្នុងការពាក់ស្បែកជើងកែងមានកម្ពស់ខ្ពស់ទៀតផង។ 

លោក ឯម រៀម
លោក ឯម រៀម
លោក ឯម រៀម
លោក ឯម រៀម
លោក ឯម រៀម
លោក ឯម រៀម

២៖ លោក Oliva Kong 
អាចនិយាយបានថា បច្ចុប្បន្នអ្នកច្នៃម៉ូតលោក Oliva Kong កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញសង្គម ខណៈលោកតែងតែបង្ហោះវីដេអូដើរម៉ូតអមជាមួយការពាក់ស្បែកជើងក្បែងមានកម្ពស់ខ្ពស់ ព្រមទាំងដើរយ៉ាងជឿងជាក់នោះ។ ហើយរាល់វីដេអូដើរម៉ូតរបស់អ្នកច្នៃម៉ូតរូបនេះ តែងតែទទួលបានពាក្យសរសើរពីភាពជឿជាក់ និងសមត្ថភាពដើរម៉ូតពាក់ស្បែកជើងកែងនេះផងដែរ។ 

លោក Oliva Kong 
លោក Oliva Kong 
លោក Oliva Kong 
លោក Oliva Kong 
លោក Oliva Kong 
លោក Oliva Kong 

៣៖ រំដួល លិចទឹក

ច្រើនឆ្នាំមកហើយ ដែលអ្នកច្នៃម៉ូត រំដួល លិចទឹក មានមហាជនស្គាល់ និងដឹងពីសមត្ថភាពច្នៃប្រឌិតរបស់លោក រាល់ឈុតដែលលោកច្នៃតែងតែយករបស់ធម្មជាតិ ដូចជាកន្ទេល ស្មៅ ផ្លែឈើជាដើម ដើម្បីច្នៃជារ៉ូបមួយ។ ក្រៅពីពូកែច្នៃឈុតសម្លៀកបំពាក់ អ្នកDesignរូបនេះ ក៏អាចដើរម៉ូតជាមួយស្បែកជើងកែងខ្ពស់ៗបានយ៉ាងល្អ មិនចាញ់មនុស្សស្រី ឬតារាបង្ហាញម៉ូតអាជីពប៉ុន្មានឡើយ។

រំដួល លិចទឹក
រំដួល លិចទឹក
រំដួល លិចទឹក
រំដួល លិចទឹក
រំដួល លិចទឹក
រំដួល លិចទឹក
ឯម រៀមរំដួល លិចទឹក
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T