ដឹងលទ្ធផលហើយ ចំពោះករណីនារីរូបនេះ ប្ដឹងគ្រូពេទ្យរបស់ម្ដាយ ដែលធ្វើឲ្យនាងកើតមក

//s9.kh1.co/0f/0ff3b5ed37e1765ed80f22c67d746dca3edec4fb.jpg
សង្គម

 ០២-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

នារីម្នាក់ដាក់ពាក្យបណ្ដឹងទៅកាន់គ្រូពេទ្យផ្នែកវេជ្ជសាស្ត្ររបស់ម្ដាយនាង ដោយសារតែធ្វើឲ្យនាងមានការខូចខាតផ្នែករាងកាយ និងសុខភាព។

អង់គ្លេស៖ មានករណីនារីម្នាក់អាយុ២០ឆ្នាំ មកពីទីក្រុង Skegness នៃប្រទេសអង់គ្លេស បានដាក់ពាក្យបណ្ដឹងទៅកាន់គ្រូពេទ្យផ្នែកវេជ្ជសាស្ត្ររបស់ម្ដាយនាង ដោយសារតែធ្វើឲ្យនាងមានការខូចខាតផ្នែករាងកាយ និងសុខភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Evie Toombes បានកើតមកមានបញ្ហាឆ្អឹងខ្នងប៊ីហ្វីដា (Spina Bifida) ដែលជាស្ថានភាពមួយនៃឆ្អឹងខ្នង និងខួរឆ្អឹងរបស់ទារក មិនអាចវិវឌ្ឍន៍បាន ដោយបណ្ដាលឲ្យមានគម្លាតក្នុងឆ្អឹងខ្នង។ ចំពោះដើមហេតុនៃការប្ដឹង ព្រោះតែដើមឡើយកាលពីឆ្នាំ២០០១ ម្ដាយរបស់នាងបានទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិត Mitchell ពីការចង់មានផ្ទៃពោះកូនដំបូង។ ហើយវេជ្ជបណ្ឌិត មិនបានណែនាំពីសារៈសំខាន់ក្នុងការប្រើប្រាស់ថ្នាំដើម្បីបង្ការ ឬកាត់បន្ថយទារកពីជំងឺឆ្អឹងខ្នងឲ្យម្ដាយរបស់នាងបានយល់ដឹងច្បាស់លាស់ មុននិងអំឡុងពេលមានផ្ទៃពោះទេ។ ម៉្យាងវិញទៀត ម្ដាយរបស់នាងបានបាត់បង់ឪពុកម្ដាយតាំងពីវ័យក្មេង ដូច្នេះគាត់មិនសូវដឹងច្រើនពីជីវិតមានគូស្រករទេ និងក្រោយពីពិគ្រោះជាមួយវេជ្ជបណ្ឌិតរួច ទើបរួមដំណេកជាមួយនឹងស្វាមី។

តួយ៉ាង មេធាវីរបស់លោកវេជ្ជបណ្ឌិត Mitchell បានអះអាងថា កូនក្ដីរបស់ខ្លួនបានផ្ដល់ដំបូន្មានយ៉ាងសមហេតុ ទាក់ទងនឹងការទទួលទានអាហារបំប៉នអាស៊ីតហ្វូលិក និងប្រាប់ថ្នាំលេបយ៉ាងច្បាស់ផងដែរ។ ហើយចំពោះការដែលនារីម្ចាស់បណ្ដឹងមានបញ្ហាសុខភាពបែបនេះ ទំនងជាស្ត្រីជាម្ដាយ អាចមានផ្ទៃពោះរួចហើយ នៅពេលមកពិគ្រោះជាមួយវេជ្ជបណ្ឌិត តែទោះបីជាយ៉ាងណាក៏ដោយ ចៅក្រមក៏បានច្រានចោលការលើកឡើងតែម្ដង។

យ៉ាងណាមិញ តួលេខសម្រាប់សំណងមិនទាន់ត្រូវបានគណនាឡើយ តែវាទំនងជាសំណងដ៏ច្រើនសន្ធឹកសន្ធាប់ ព្រោះប្រាក់ដែលទទួលបានពីការឈ្នះក្ដី នឹងគ្របដណ្ដប់លើការចំណាយរាល់តម្រូវការនៃការថែទាំពេញមួយជីវិតរបស់នាង Evie ខណៈស្ថានភាពជំងឺ នឹងកាត់តែធ្ងន់ធ្ងរទៅនាថ្ងៃអនាគត ហើយនាងត្រូវពឹងផ្នែកលើរទេះរុញ។ សំណុំរឿងនេះ នឹងត្រឡប់ទៅកាន់តុលាការវិញម្ដងទៀត ដើម្បីសម្រេចលើចំនួនសំណងពេញលេញ ដែលមាន​ការ​ឯកភាព​ពី​ភាគី​ទាំង​ពីរ​ផងដែរ៕

ប្រភព: Ladbible

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T