នរណាមិនសរសើរគូនេះ! ខួប២ឆ្នាំ ថមមី ទិញឡានឲ្យភរិយា និងទទួលកាដូជានាឡិកាពេជ្រ ពីភរិយាវិញ

//s9.kh1.co/3a/3ae5e4e2ec23b89f6eabe116b0cb64c0a1737ce9.jpeg
តារា & កម្សាន្ដ

 ០២-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

មើលគូគេផង! ខួបរៀបការ២ឆ្នាំ ថមមី ទិញឡានឲ្យតារាចម្រៀង សួស វីហ្សា រីឯប្រពន្ធវិញ ក៏មានកាដូជូនស្វាមី ជានាឡិកាពេជ្រដែរ

រាជធានីភ្នំពេញ ៖ គូស្វាមីភរិយា តារាចម្រៀង សួស វីហ្សា កំពុងត្រូវមហាជនលើបណ្តាញសង្គម ចាប់អារម្មណ៍ជាខ្លាំង ជាដៃគូមួយ ដែលមានសម្លេងអ្នកគាំទ្រខ្លាំងក្លាជាងគេ ក្នុងពេលបច្ចុប្បន្ននេះ មិនតែប៉ុណ្ណោះ គូស្វាមីភរិយាមួយគូនេះ តែងមានភាពផ្អែមល្អែម ចំហាយសុភមង្គលខ្លាំង ខណៈមានកូនស្រីម្នាក់ហើយក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ ជាខួបអាពាហ៍ពិពាហ៍គម្រប់២ឆ្នាំ មហាជនពិតជា ភ្ញាក់ផ្អើលជាខ្លាំង ក្រោយស្វាមីតារាចម្រៀង សួស វីហ្សា គឺលោក ថមមី ដែលសព្វថ្ងៃ គេសង្កេតឃើញ ជំនួញនិងការងាររបស់រូបលោក ហាក់កាក់កបខ្លាំងនោះ បានទិញរថយន្តស៊េរីទំនើបថ្មីស្រឡាង កាដូឲ្យភរិយា ធ្វើឲ្យមហាជន ផ្ទុះការស្ងើចវាសនាតារាចម្រៀងស្រីរូបនេះ មិនត្រឹមមានស្វាមីសង្ហា ហើយចេះស្រឡាញ់ យល់ចិត្តភរិយាទៀត។

ទន្ទឹមនឹងនេះ តារាចម្រៀងស្រីរូបនេះ ក៏មិនមែនដៃទទេរដែរ ក្នុងថ្ងៃពិសេសមួយនេះ ដោយគេឃើញ រូបនាងក៏Supriseស្វាមីសំណព្វ ជាមួយនឹង នាឡិកាដាំពេជ្រចែងចាំងមួយគ្រឿង ទៅស្វាមីថែមទៀត ឃើញហើយបណ្តាអ្នកគាំទ្រ កាន់តែពេញចិត្តលើគូស្វាមីភរិយាមួយគូនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង សួស វីហ្សា និងលោក ថមមី
តារាចម្រៀង សួស វីហ្សា និងលោក ថមមី
តារាចម្រៀង សួស វីហ្សា និងរថយន្តកាដូស្វាមី
តារាចម្រៀង សួស វីហ្សា និងរថយន្តកាដូស្វាមី
តារាចម្រៀង សួស វីហ្សា និងរថយន្តកាដូស្វាមី
តារាចម្រៀង សួស វីហ្សា និងរថយន្តកាដូស្វាមី
តារាចម្រៀង សួស វីហ្សា និងរថយន្តកាដូស្វាមី
តារាចម្រៀង សួស វីហ្សា និងរថយន្តកាដូស្វាមី
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
សួស វីហ្សាថមមី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T