ស្រលាញ់គ្នារួមសុខទុក្ខរាប់ឆ្នាំ ចុងក្រោយតារាថៃប៉ុន្មានគូនេះ បែកគ្នាត្រឹមឆ្នាំ២០២១

//s9.kh1.co/9f/9f8cdef11c799d11b653f5098a7a06b47c2431cd.jpg
តារា & កម្សាន្ដ

 ០១-ធ្នូ-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

ងាកមកចាប់អារម្មណ៍គូស្នេហ៍នៅក្នុងចង្កោមសិល្បៈថៃប៉ុន្មានគូនេះ ក្នុងឆ្នាំ ២០២១ នេះ យើងឃើញថា ពួកគេស្រាប់តែមានការបញ្ចប់ផ្លូវស្នេហ៍របស់ពួកគេម្ដងមួយគូៗជាបន្តបន្ទាប់។

ថៃ៖ ជាការពិតណាស់ អ្វីៗនៅលើលោកនេះមិនមានអ្វីដែលនៅគង់វង្សស្ថិតស្ថេររហូតនោះឡើយ ព្រោះគ្រប់យ៉ាងមានជួបមានបែកជារឿងធម្មជាតិ។ ហើយសូម្បីតែស្នេហាដែលស្រលាញ់គ្នាចិត្តនឹងចិត្តរវាងមនុស្សពីរនាក់ ក៏គង់ត្រូវដើរដល់ចំណុចបញ្ចប់ផងដែរ ប្រសិនបើម្នាក់ៗចង់អស់ចិត្តពីគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើងាកមកចាប់អារម្មណ៍គូស្នេហ៍នៅក្នុងចង្កោមសិល្បៈថៃប៉ុន្មានគូនេះ មួយរយៈចុងក្រោយក្នុងឆ្នាំ ២០២១ នេះ យើងឃើញថា ពួកគេស្រាប់តែមានការបញ្ចប់ផ្លូវស្នេហ៍របស់ពួកគេម្ដងមួយគូៗជាបន្តបន្ទាប់ ធ្វើឲ្យហ្វេនៗដែលនិយមចូលចិត្តនិងស្រលាញ់ មានការសោកស្ដាយជំនួសខ្លាំងមែនទែន។ ដោយសារតែគូៗនីមួយៗសុទ្ធតែបានចំណាយពេលចាប់ដៃគ្នា ស្វែងយល់ចិត្តគ្នា រួមសុខ រួមទុក្ខជាមួយគ្នាមិនតិចឆ្នាំនោះឡើយ តែចុងក្រោយបែរជាសម្រេចចិត្តបែកគ្នាប្ដូរឈ្មោះពីសង្សារមកជាការរាប់អានទៅវិញ ពិតជាពិបាកទទួលយកណាស់៕

តារាទាំងនោះ  រួមមាន៖

១.Jack Fanchan 

កាលពីខែកុម្ភៈតារាប្រុសរូបនេះ បានបង្ហើបថា ស្នេហារយៈពេលជាង ៦ឆ្នាំរបស់ខ្លួន បានបែកគ្នាហើយ។

Jack Fanchan និងអតីតមិត្តស្រី
Jack Fanchan និងអតីតមិត្តស្រី

២.Mik Thongraya និង Bow Maylada

កាលពីប៉ុន្មានខែមុន ទំនាក់ទំនងរបស់តារាមួយគូនេះក៏បែកគ្នាដែរ ដោយបន្សល់ត្រឹមការចងចាំ និងរាប់គ្នាជាបងប្អូន។

Mik និង Bow
Mik និង Bow

៣.Min Pechaya និងកំលោះហាយសូ

កាលពីពាក់កណ្ដាលឆ្នាំ ២០២១ Min ក៏បានបង្ហើបប្រាប់ថា ទំនាក់ទំនងស្នេហ៍ជាច្រើនឆ្នាំរបស់នាងនិងកំលោះហាយសូបានដើរដល់ទីបញ្ចប់ផងដែរ។

Min Pechaya និងកំលោះហាយសូ
Min Pechaya និងកំលោះហាយសូ

៤.Bella Ranee និង Weir Sukollawat 

កាលពីម្សិលមិញនេះ តារាស្រីរូបនេះ ទើបតែបានធ្វើបទសម្ភាសន៍ និងបានបកស្រាយថាខ្លួនពិតជាបានបែកគ្នាជាមួយតារាប្រុស Weir ពិតមែន ដោយសាររស់នៅមិនចុះសម្រុង។ ហើយចំណងស្នេហ៍រយៈពេលជាង ៩ឆ្នាំរបស់ពួកគេ ក៏ប្ដូរមកជាការរាប់អានដូចបងប្អូន។

Bella និង Weir
Bella និង Weir
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T