បរទេស៖ លោក Gary Lineker បាន ជម្រុញឲ្យ កីឡាករ Lionel Messi លះបង់ ពាន Ballon d'Or ទី៧ របស់គេ ឲ្យកីឡាករ Robert Lewandowski វិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ឱកាសទទួលបានពាន Ballon d'Or នៅឆ្នាំ២០២០ របស់ Lewandowski ត្រូវបានរំសាយដោយសារតែ ការផ្ទុះមេរោគ កូវីដ-១៩ ខ្លាំងជុំវិញពិភពលោក។ ជាក់ស្តែង កាលពីរដូវកាលឆ្នាំមុននេះ Lewandowski ត្រូវបានគេរំពឹងថា នឹងបានឈ្នះពាន Ballon d'Or នេះទៅហើយ ដោយសារស្ថិតិដ៏អស្ចារ្យរបស់គេ។ Lewandowski រកគ្រាប់បាល់បាន ៤៤គ្រាប់ ជាមួយក្លិប Bayern Munich និង ជម្រើសជាតិបូឡូញ ហើយគេរួមទាំងឈ្នះពានបីធំៗផងដែរ រួមមាន ពានលីគកំពូលអាល្លឺម៉ង់ Bundesliga, ពាន DFB-Pokal, និង ពាន Champion League នៅក្នុងមួយរដូវកាលឆ្នាំ ២០១៩/២០ កន្លងទៅនេះ។

លោក Lineker បាននិយាយថា៖
ខ្ញុំគិតថា ក្រុមគណៈកម្មការគួរតែ សងពាន Ballon d'Or ទៅ Lewandowski វិញ ព្រោះគេសក្តិសមនឹងឈ្នះវាណាស់ កាលពីឆ្នាំ២០២០។ សូម្បីតែ Messi ក៏យល់ស្របដែរ អ៊ីចឹងហើយ គេគួរតែលះបង់ពាននេះ ឲ្យ Lewandowski ក៏បានដែរ វាគ្មានអ្វីដែលពិបាកធ្វើទេ ហើយការធ្វើនេះ គឺជារឿងដែលត្រឹមត្រូវទៀត៕

ប្រភព៖ Mirror