វីរវរហើយ! Juventus អាចនឹងធ្លាក់ទៅលេងនៅលីគទី២វិញ ដោយសារបញ្ហាមួយនេះ

//s9.kh1.co/71/7193670c07686860d45be8192674c8ebb6128dfa.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

Juventus អាចនឹងធ្លាក់ទៅលេងនៅលីគទី២វិញ ដោយសារបញ្ហាមួយនេះ

អ៊ីតាលី៖ ក្លិបសេះបង្កង Juventus ត្រូវបានគេរាយការណ៍ថា អាចនឹងកាត់ឲ្យទៅលេងនៅលីគទី២វិញ ដោយស្វ័យប្រវត្តិ បន្ទាប់ពីរកឃើញថា ក្លិបបានប្រើប្រាស់បញ្ជីគណនីក្លែងក្លាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពលើទីលាន
ទិដ្ឋភាពលើទីលាន

ជាការពិតណាស់ កាលពីថ្មីៗនេះ Juventus កំពុងតែស្ថិតក្រោមការស៊ើប អង្កេត របស់អាជ្ញាធរប្រទេសអ៊ីតាលី នឹងត្រូវបានក្រុមជំនាញ រឹបអូសយកវិក្កយបត្រ និងរបាយការណ៍ហិរញ្ញវត្ថុ​ ដែលទាក់ទងនឹងការផ្ទេរយកកីឡាករ ៤២រូប ដែលខុសច្បាប់រួមមាន កីឡាករ Cristiano Ronaldo,​ Joao Cancelo, Authur Melo,​ និង​ Danilo ផងដែរ។ ករណីខុសច្បាប់នេះគឺមានន័យថា ក្រុមការងារខាង Juventus បានកេងប្រវ័ញ្ចតម្លៃខ្លួនកីឡាករ ដោយគំនិតនេះបានគួបផ្សំឡើងដោយលោក Andrea Agnelli, Pavel Nedved និង Fabio Paratici ហើយបច្ចុប្បន្នខាងក្រុម Spurs ក៏បានសហការចូលរួមជួយក្នុងការស៊ើបអង្កេតនេះដែរ។

លោក Andrea Agnelli, Pavel Nedved និង Fabio Paratici
លោក Andrea Agnelli, Pavel Nedved និង Fabio Paratici

ប្រធានក្រុមហ៊ុនហិរញ្ញវត្ថុ​អន្តរជាតិ HLB International លោក Marco Donzelli បាននិយាយថា៖

នេះគឺជាបញ្ហាដ៏ក្តៅគគុកមួយ ប្រសិនបើយើងរកឃើញថា Juventus ប្រាកដជាបានកេងប្រវ័ញ្ចផលប្រយោជន៍​ ពីក្លិបដែលជាដៃគូមែននោះ ខាងសហព័ន្ធកីឡាករ និង អាជ្ញាធរ នៃប្រទេសអ៊ីតាលី ប្រាកដជាត្រូវដាក់ទោសពួកគេជាចាំបាច់ ហើយនឹងទាមទារឲ្យពួកគេចេញមុខមកទទួលខុសត្រូវចំពោះបញ្ហានេះជាសាធារណៈ។ លើសពីនេះទៅទៀត ដើម្បីជាការ ការពារ ការធ្វើបាតុកម្មពីក្រុមអ្នកគាំទ្រ ខាងក្រុមប្រឆាំងអំពើទុករលួយ នឹងចាត់វិធានការ ទម្លាក់ក្រុម Juventus ឲ្យទៅលេងនៅលីគទី២ តែម្តង៕

លោក Marco Donzelli
លោក Marco Donzelli
លោក Marco Donzelli

ប្រភពSportbible

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T