ដូចអប្សរាដេីរដី​! សឿន​ ផាភួង​ និងកូនស្រីស្អាតស្មេីដៃគ្នា

//s9.kh1.co/d0/d0e751858a6b652e1c4e2b66e3fd874cb6087ce3.jpg
តារា & កម្សាន្ដ

 ៣០-វិច្ឆិកា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

ដូចបងប្អូន ពេលតុបតែងក្នុងសម្លៀកបំពាក់បែបនេះ សឿនផាន ផាភួង និងកូនស្រីប្រជែងសម្រស់គ្នាតែម្ដង។

ភ្នំពេញ៖ ជាការពិតណាស់ ដូចដែរពុកម៉ែបងប្អូនជាច្រើនបានស្គាល់ហើយពី តារាសម្តែងស្រី សឿន ផាភួង អាចចាត់ទុកជាតារាស្រីជើងចាស់ម្នាក់ ដែលកំពុងតែមានប្រជាប្រិយភាពនិងសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ក្នុងវិថីសិល្បៈខ្មែរ។ ស្របនឹងនេះដែរ មហាជនក៏បានដឹងថា តារាជើងចាស់រូបស្រស់ សម្រស់មិនប្រែរូបនេះ មានកូនស្រីម្នាក់កំពុងតែដើរលើវិថីតែមួយជាមួយខ្លួន ថែមទាំងទទួលបានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅមុននេះបន្តិច តារាសម្ដែងស្រីជើងចាស់ សឿន ផាភួង រូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយកូនស្រី ដោយអ្នកនាង ស្លៀកនូវសម្លៀកបំពាក់អប្សរា ឯកូនស្រីស្លៀកតុបតែងជានាងនាគ មើលទៅពិតជាស្អាតខ្លាំងទាំងម៉ាក់ទាំងកូនតែម្ដង។ អ្វីដែលពិសេស ឃើញថាម៉ាក់កូនទាំងពីរនេះ ពិតជាមានមុខមាត់ស្រស់ស្អាតស្មើរដៃគ្នា ខណៈដែល ផាភួង ក៏កាន់តែក្មេង មើលទៅសឹងតែច្រលំដូចបងប្អូន នៅពេលតុបតែង និងបែរមកគ្រងនៅឈុតបុរាណបែបបនេះ ។

ជាមួយគ្នានេះ សម្រស់តារាសម្ដែងជើងចាស់ មានវ័យ៣០ប្លាយឆ្នាំរូបនេះ គឺធ្វើឲ្យហ្វេនៗសរសើរនិង និយាយមិនដាច់ពីមាត់ ដែលនៅតែមានសាច់សខ្ចីស្រស់ស្អាត ហើយជាពិសេស ការតុបតែងខ្លួនមិនថាបែបណា គឺថាតារាក្មេងៗមួយចំនួនសុំចាញ់តែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

សឿន ផាភួង និងកូនស្រី
សឿន ផាភួង និងកូនស្រី
សឿន ផាភួង និងកូនស្រី
សឿន ផាភួង និងកូនស្រី
សឿន ផាភួង 
សឿន ផាភួង 
អាង សុជាតា
អាង សុជាតា
អាង សុជាតា
អាង សុជាតា
សឿន ផាភួង
សឿន ផាភួង
អាង សុជាតា
អាង សុជាតា
អាង សុជាតា
អាង សុជាតា
អាង សុជាតា
អាង សុជាតា
សឿន ផាភួងអាង សុជាតា (ឈូឈូ)
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T