មិនព្រមចែកផ្លូវជាមួយប្ដី ព្រោះប្ដីសង្ហាខ្លាំងពេក ទោះប្ដីធ្លាប់ធ្វើបែបនេះដាក់នាងក៏ដោយ

//s9.kh1.co/3e/3e3472d2c48b209df1a667faee1334296c1c9ec5.jpg
សង្គម

 ៣០-វិច្ឆិកា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

ប្ដីរបស់នាងជាបុរសសង្ហារខ្លាំងពេក ដែលនាងនឹងពិបាករកបុរសណារូបរាងល្អម្ដងទៀតណាស់។

ចិន៖ នារីម្នាក់មានអាយុ២៣ឆ្នាំ មកពីខេត្តហ៊ូណាន នៃប្រទេសចិន បានបដិសេធជារឿយក្នុងការលែងលះជាមួយនឹងប្ដីជាទីស្រលាញ់របស់នាង បើទោះបីជានាងរងនូវអំពើ.ហិ.ង្សា.ពីប្ដីជាច្រើនលើកក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា នាង លី (នាមត្រកូល) បានស្គាល់គ្នាជាមួយប្ដីជាលើកដំបូងកាលពី៣ឆ្នាំមុន និងក្លាយជាសង្សារគ្នាអស់រយៈពេល២ខែប៉ុណ្ណោះ ហើយក៏សម្រេចចិត្តរៀបការតែម្ដង។ ក្រោយពីរៀបការរួច ជីវិតប្ដីប្រពន្ធហាក់មិនមានការចុះសម្រុងគ្នាឡើយ ដោយតែងតែឈ្លោះប្រកែកគ្នា តែមិនយូរប៉ុន្មានក៏ឈានដល់ការប្រើប្រាស់អំពើ.ហិ.ង្សា. ដែលធ្វើឲ្យនាងមានស្នាម.ជាំលើរាងកាយផងដែរ។

ទន្ទឺមនឹងនេះ គ្រួសារខាងនាង លី និងគ្រួសារខាងបុរសជាប្ដី មានភាពស្មុគស្មាញ និងមិនអាចទទួលយកបានទេ តែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលបុរសជាប្ដី និយាយលួងលោម និងសុំទោស នាងក៏អភ័យទោសឲ្យ និងព្រមបន្ដជីវិតជាប្ដីប្រពន្ធដដែល។

យ៉ាងណាមិញ ការរស់នៅជាមួយគ្នា មិនមានភាពប្រសើរឡើងឡើយ ដែលបុរសជាប្ដីបានសម្រេចចិត្តប្ដឹងលែងលះ ព្រោះគាត់គិតថា មិនអានបន្ដជីវិតប្ដីប្រពន្ធបានទៀតទេ។ តែនាង លី វិញ មិនយល់ស្របឡើយ ដោយលើកឡើងមូលហេតុចំនួនបីដូចជា បុរសជាប្ដី ជាស្នេហាគ្រាដំបូងរបស់នាង ដូច្នេះនាងមិនអាចចុះចាញ់ងាយៗទេ, នាងជឿថា នៅពេលដែលមនុស្សស្រីណាដាក់ចិត្តស្រលាញ់លើបុរសម្នាក់ហើយ នាងគួររក្សាភាពស្មោះត្រង់ដោយមិនគិតពីកាលៈទេសៈល្អ ឬអាក្រក់ទេ, និង ប្ដីរបស់នាងជាបុរសសង្ហាខ្លាំងពេក ដែលនាងនឹងពិបាករកបុរសណាមានរូបរាងល្អម្ដងទៀតណាស់។

ងាកទៅកាន់សម្ដីបុរសជាប្ដីវិញបានឲ្យដឹងថា នាង លី មានអត្តចរិតមិនល្អទេ និងចូលចិត្តឆែកទូរសព្ទដៃរបស់គាត់យ៉ាងញឹកញាប់ជារៀងរាល់ថ្ងៃ ដើម្បីចង់ដឹងថា គាត់លួចមានស្រីថ្មីឬអត់ ដែលធ្វើឲ្យគាត់មានអារម្មណ៍ថា គ្មានកន្លែងសម្រាប់ផ្ទាល់ខ្លួនឡើយ។ ហើយរាល់ពេលគាត់ចេញទៅណាម្ដងៗ ឬនៅកន្លែងណា ត្រូវរាយការណ៍ជាប្រចាំ បើមិនអីចឹងទេ នាងនឹងចោទថាមានស្រីថ្មី។

ជាចុងក្រោយ ប្ដីប្រពន្ធមួយគូខាងលើនេះ បានធ្វើនីតិវិធីសម្រុះសម្រួលគ្នាតាមរយៈស្ថានីយទូរទស្សន៍ ដែលនាង លី កំពុងមានផ្ទៃពោះផងដែរ ហើយបុរសជាប្ដីបានបង្ហាញពីឆន្ទៈនៃការមើលថែនាងយ៉ាងល្អ ខណៈសង្ឃឹមថាភាគីសងខាង នឹងយល់ពីគ្នា និងផ្ដល់ទំនុកចិត្តឲ្យគ្នាទៅវិញមកផងដែរ៕

ប្រភព: mirrormedia

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
https://s9.kh1.co/__image/w=640,h=352,q=100/c8/c8bbf3c5b7c9f2e356a6e9472b91951f94f69b01.jpg
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T