លេចធ្លាយរូបរាងនិងលក្ខណៈសម្បត្តិ នៃទូរសព្ទលំដាប់កំពូលរបស់ Realme

//s9.kh1.co/59/5915a8bbf63be2a24bcd034733449bcfe3cafe9e.jpg
បច្ចេកវិទ្យា

 ៣០-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ទូរសព្ទ Realme GT 2 Pro នាពេលខាងមុខនេះនឹងធ្វើឲ្យមានការផ្លាស់ប្ដូរ។

បរទេស៖ ក្រុមហ៊ុន Realme គឺល្បីខាងលក់ទូរសព្ទតម្លៃទាបជាមួយលក្ខណៈសម្បត្តិសមរម្យ និងការរចនាគួរឲ្យចាប់អារម្មណ៍។ ទោះជាយ៉ាងណាក៏ដោយ សូម្បីតែឧបករណ៍ដែលមានតម្លៃថ្លៃបំផុតពីក្រុមហ៊ុននេះ ក៏មិនទាន់ជាស្មាតហ្វូនកំពូលនៅឡើយ ព្រោះវាតែងតែសម្របសម្រួលលើផ្នែកខ្លះនៃលក្ខណៈពិសេស ឬការរចនា។ ទូរសព្ទ Realme GT 2 Pro នាពេលខាងមុខនេះនឹងធ្វើឲ្យមានការផ្លាស់ប្ដូរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម លោក Sky Li ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Realme បានឲ្យដឹងថា GT 2 Pro នឹងក្លាយជាទូរសព្ទកំពូលលំដាប់ premium ដំបូងគេរបស់ក្រុមហ៊ុន។ ប៉ុន្តែលោក Li មិនបានបង្ហាញពីលក្ខណៈសម្បត្តិជាក់លាក់ ឬព័ត៌មានផ្សេងទៀតនៅលើទូរសព្ទនោះទេ។ យ៉ាងណាមិញ ប្រភពពីលោក Steve Hemmerstoffer និង 91Mobiles បានបង្ហាញពីព័ត៌មានបែកធ្លាយមួយចំនួននៅលើឧបករណ៍នេះ។

បើយោងតាមការបែកធ្លាយ ទូរសព្ទ GT 2 Pro អាចមាន processor កំពូលឆ្នាំ2022 ពីក្រុមហ៊ុន Qualcomm។ ពីមុន វាត្រូវបានគេស្គាល់ថាជា Snapdragon 898 ជាមួយនឹងគម្រាងដាក់ឈ្មោះថ្មី។ Realme GT 2 Pro អាចមានអេក្រង់ OLED ទំហំ6.8អ៊ីញ ជាមួយ 120Hz refresh rate និងកម្រិតភាពច្បាស់ QHD+ (1440p)។ នៅផ្នែកខាងក្រោយនឹងមានកាមេរ៉ាចំនួន3 ដោយកាមេរ៉ាគោលមានទំហំ50MP, ឡេនទូលាយទំហំ50MP និងឡេន telephoto ទំហំ8MP។

របាយការណ៍លេចធ្លាយមុននេះបានបង្ហាញថា ទូរសព្ទនេះមានរ៉េមទៅដល់12GB និងអង្គផ្ទុកទិន្នន័យ256GB កាមេរ៉ាសែហ្វីទំហំ32MP និងល្បឿនសាកថ្មតាមខ្សែ125W។ លក្ខណៈសម្បត្តិនេះមិនមែនមកពី លោក Hemmerstoffer ទេ ដូច្នេះវាមិនទាន់អាចទុកចិត្តបាននៅឡើយទេ៕

រូបភាពពីប្រភព 91Mobiles
រូបភាពពីប្រភព 91Mobiles

ប្រភព: Android Authority 

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T