កុំឲ្យពិបាកគេឯង! បុរសពិការរូបនេះ បង្កើតឧបករណ៍ ដែលជួយទាញគាត់និងរទេះរុញឲ្យឡើងទៅផ្ទះជាន់ទីបី (មានវីដេអូ)

//s9.kh1.co/97/97642e89df2a0040c340ca65d9144066f7ae8e30.jpg
សង្គម

 ៣០-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

បង្កើតនូវឧបករណ៍ស្ទូច ដែលដំណើរការដោយថាមពលពន្លឹព្រះអាទិត្យ ដើម្បីជួយទាញគាត់។

រុស្ស៊ី៖ បុរសចំណាស់ម្នាក់អាយុ៦៩ឆ្នាំ និងមកពីប្រទេសរុស្ស៊ី បានរកឃើញគំនិតច្នៃប្រឌិតមួយ ដោយបង្កើតនូវឧបករណ៍ស្ទូច ដែលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីជួយទាញគាត់ និងរទេះរុញឲ្យឡើងទៅកាន់ផ្ទះជាន់ទីបីរបស់គាត់ ហើយចូលផ្ទះតាមរយៈយ៉រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងលោក អាឡិចសាន់ដឺ យូឌីន (Alexander Yudin) បានបាត់បង់ជើងម្ខាង ក្នុងគ្រោះ.ថ្នាក់.ចរាចរណ៍តាំងពីឆ្នាំប្រហែលខ្ទង់១៩៩០ម៉្លេះ និងកាលពីបីឆ្នាំមុននេះ គាត់បានបា.ក់.ជើងម្ខាងទៀត ដោយសារការដួល ដែលបណ្ដាលឲ្យពិការដើរមិនរួច មកទល់សព្វថ្ងៃ។ គាត់ធ្លាប់ធ្វើជាជាងអគ្គិសនី ដូច្នេះគាត់ក៏អាចដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យសម្រាប់ឧបករណ៍ស្ទូចរបស់គាត់ ដោយមិនចាំបាច់ភ័យព្រួយជាប់គាំងក្នុងផ្ទះ ឬក្រៅផ្ទះ ប្រសិនបើទីក្រុងរងការដាច់ចរន្ដអគ្គិសនី។

យ៉ាងណាមិញ គោលបំណងនៃការបង្កើតឡើងនេះ ព្រោះតែគាត់មិនចង់សម្រាកនៅតែក្នុងផ្ទះ និងរង់ចាំគេឲ្យជួយ ដូចជាជួយជូនទៅក្រោមឬឡើងលើ ខណៈជណ្ដើរឡើងមានភាពចង្អៀត និងយកចំណីឲ្យបរិភោគដល់កន្លែងទេ។ ហើយឧបករណ៍ស្ទូច ពិតជាមានន័យណាស់សម្រាប់គាត់ ដែលដូចផ្ដល់ជីវិតថ្មីឲ្យគាត់ម្ដងទៀតអីចឹង៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T