ម៉េចបានចឹង? កីឡាករឆ្នើមវ័យក្មេងរូបនេះថា គេមិនហ៊ានដើរតាមគន្លងរបស់ Messi និង Ronaldo ទេ

//s9.kh1.co/8a/8a82d78e326050558ac44f4f1e3bcd6c394a4a0f.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

កីឡាករឆ្នើមវ័យក្មេងរូបនេះថា គេមិនហ៊ានដើរតាមគន្លងរបស់ Messi និង Ronaldo ទេ

បរទេស៖ កីឡាករឆ្នើមវ័យក្មេងរបស់ក្លិប Paris Saint Germain​ កីឡាករ Kylian Mbappe សារភាពថា ខ្លួនមិនហ៊ានដើរតាមគន្លង របស់កីឡាករ Lionel Messi និង Cristiano Ronaldo​ ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

ជាការពិតណាស់ Mbappe បានរួមចំណែកយ៉ាងធំ ក្នុងការជួយឲ្យ ជម្រើសជាតិបារាំងឈ្នះពាន Ballon d'Or កាលពីឆ្នាំ ២០១៨ ដោយគេបង្ហាញខ្លួន ៧ប្រកួត រកបាន៤គ្រាប់ និង បញ្ជូលបាល់ឲ្យមិត្តរួមក្រុម បានមួយដង។ លើសពីនេះផងដែរ នៅលីគកំពូលបារាំង Ligue 1 កីឡាករវ័យ ២២ឆ្នាំ ខាងលើ ធ្លាប់ជាប់ឈ្មោះជា កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ បីរដូវកាលជាប់ៗគ្នាផងដែរ ជាមួយក្លិប PSG។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

Mbappe បាននិយាយថា៖

ខ្ញុំពិតជាមានក្តីរីករាយណាស់ ដែលបានប្រកួតប្រជែងលើឆាកមួយនេះ ជាមួយ Messi និង Ronaldo ប៉ុន្តែខ្ញុំមិនមែនជា កីឡាករដែលអស្ចារ្យដូចពួកគេទេ ព្រោះពួកគេបានឈ្នះពានច្រើនណាស់ ពួកគេជាវីរបុរសក្នុងពិភពបាល់ទាត់នេះហើយ។ ខ្ញុំគ្រាន់តែមានឈ្មោះក្បែរពួកគេប៉ុណ្ណឹង ខ្ញុំមានមោទកភាពពេកហើយ៕

កីឡាករ Kylian Mbappe
កីឡាករ Lionel Messi និង Cristiano Ronaldo
កីឡាករ Lionel Messi និង Cristiano Ronaldo

ប្រភពSportsmole

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T