បរទេស៖ កីឡាករវ័យជ្រេរបស់ក្លិប Barcelona កីឡាករ Dani Alves ថា កីឡាករ Christian Eriksen សក្តិសមនឹងឈ្នះពាន Ballon d'Or នៅក្នុងឆ្នាំនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Eriksen បានជួបឧបទវហេតុដ៏រន្ធត់មួយ កាលពីក្រុមជម្រើសជាតិ ដាណាម៉ាក ត្រូវប្រកួតបើកឆាក ទល់នឹងក្រុមជម្រើសជាតិ ហ្វាំងឡង់ ក្នុងការប្រកួតពាន Euro ឆ្នាំ ២០២០ កន្លងទៅនេះ គឺថា ពេលនោះកីឡាករវ័យ២៨ឆ្នាំ ខាងលើ បានដួលសន្លប់បាត់បង់ស្មារតី ដោយសារបញ្ហាបេះដូង។ ទោះយ៉ាង ជាមហាសំណាង Eriksen ក៏បានត្រូវក្រុមគ្រូពេទ្យជួយសង្គ្រោះ ព្យាបានវះកាត់ទាន់ពេល ទើបធ្វើឲ្យគេធូរស្បើយឡើងវិញដល់សព្វថ្ងៃ ក៏ប៉ុន្តែរឿងអាក្រក់ក៏នៅតែមានដែរសម្រាប់រូបគេ ដោយក្រុមគ្រូពេទ្យណែនាំ ចង់ឲ្យគេបញ្ឈប់អាជីពបាល់ទាត់ត្រឹមនេះ។

Dani Alves បាននិយាយថា៖
Messi ជាកីឡាករឆ្នើមបំផុតក្នុងពិភពបាល់ទាត់អស់រយៈពេល ជាង២០ឆ្នាំហើយ ក៏ប៉ុន្តែបើអ្ន្កកសួរខ្ញុំថា អ្នកថា គួរតែឈ្នះពាន Ballon d'Or ឆ្នាំនេះ ខ្ញុំនឹងឆ្លើយថា Eriksen ហើយ ព្រោះនេះអាចជាកម្លាំងចិត្តមួយ ដែលបញ្ជាក់ពីភាពរឹងមាំរបស់គេ បន្ទាប់ពីសុបិន្តអាក្រក់ទាំងនោះបានកើតឡើង ហើយវាក៏ជួយបញ្ជាក់ពីសម្ធិទផលដែល គេធ្លាប់ទទួលបានក្នុងវិស័យបាល់ទាត់នេះ ផងដែរ៕

ប្រភព៖ Sportskeeda