មិនមែនលំៗទេ! ចៅខ្មែរ និងស្វាមី តស៊ូរាប់ឆ្នាំ ទម្រាំអាចទិញរថយន្តលំដាប់អភិជន គឺមិនមែនរឿងចៃដន្យទេ

//s9.kh1.co/e7/e7f5dfbe3d2ced74b1866867364bb1d67b1c0074.jpg
តារា & កម្សាន្ដ

 ២៩-វិច្ឆិកា-២០២១ ៧ល្ងាច · ២ ឆ្នាំមុន

ចៅខ្មែរ និងស្វាមី បានបង្ហោះរូបភាព អំពីសមិទ្ធផលថ្មីក្នុងឆ្នាំ២០២១ជារថយន្ត Ferrariប្រណីតលំដាប់អភិជនពណ៍លឿងមួយគ្រឿង តម្លៃរាប់មុឺនដុល្លារ និងបង្ហាញពីអតីតតាំងពីឆ្នាំ២០១៦ផងដែរ។

ភ្នំពេញ៖ បើនិយាយពីឈ្មោះថា ចៅខ្មែរ គឺប្រាកដជាមានទស្សនិកជនមិនតិចនោះទេ ដែលស្គាល់ឈ្មោះលោកនោះ ដោយលោកធ្លាប់ជាអ្នកសិល្បៈមួយរូប​ ប៉ុន្តែក្រោយមក ចាប់មុខរបរជាអ្នកជំនួញលក់ផលិតផលថែរក្សាសម្រស់តាមបណ្តាញសង្គមវិញម្តង ហើយទទួលបានភាពជោគជ័យយ៉ាងខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្រៅពីភាពជោគជ័យក្នុងមុខជំនួញ ចៅខ្មែរ បានរៀបការជាមួយស្វាមីភេទដូចគ្នា ក្នុងឆ្នាំ២០១៩ ហើយបានចាប់ដៃគ្នាបង្កើតមុខរបររកសុីតាមអនឡាញ​ តាំងពីបាតដៃទទេរ រហូតដល់អាចទិញសម្ភារៈប្រណីតបានតាមចិត្តចង់ ដោយរឿងនេះ គឺពិតជាមិនអាចកើតឡើងបានដោយភាពចៃដន្យនោះឡើយ គឺទាមទារការខិតខំប្រឹងប្រែង និងចិត្តអំនត់។

ដោយឡែក ប្រហែលជាប៉ុន្មានម៉ោងមុននេះ ចៅខ្មែរ និងស្វាមី បានបង្ហោះរូបភាព អំពីសមិទ្ធផលថ្មីក្នុងឆ្នាំ២០២១ជារថយន្ត Ferrariប្រណីតលំដាប់អភិជនពណ៍លឿងមួយគ្រឿង មានតម្លៃខ្ទង់រាប់មុឺនដុល្លារអាមេរិក និងក្រៅពីនេះ លោកបង្ហាញពីអតីតកាលកាលកម្សត់កម្រតាំងពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ននេះ មុនពេលប្តីប្រពន្ធទាំងពីរ ឈានមកដល់ចំណុចភាពជោគជ័យបានដូចសព្វថ្ងៃ។

យ៉ាងណាមិញ មហាជន ក៏បានចូលរួមអបអរ និងជូនពរដល់ ប្តីប្រពន្ធទាំងពីរ​ឱ្យ​កាន់តែស្រលាញ់គ្នាខ្លាំងជាងមុនទៀតផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ចៅខ្មែរ និងស្វាមី ឆ្នាំ២០១៦
ចៅខ្មែរ និងស្វាមី ឆ្នាំ២០១៦
សមិទ្ធផលក្នុងឆ្នាំ២០១៨
សមិទ្ធផលក្នុងឆ្នាំ២០១៨
សមិទ្ធផលក្នុងឆ្នាំ២០១៩
សមិទ្ធផលក្នុងឆ្នាំ២០១៩
សមិទ្ធផលក្នុងឆ្នាំ២០២០
សមិទ្ធផលក្នុងឆ្នាំ២០២០
ចៅខ្មែរ ស្វាមី និងបុត្រ ក្នុងឆ្នាំ២០២១
ចៅខ្មែរ ស្វាមី និងបុត្រ ក្នុងឆ្នាំ២០២១
ចៅខ្មែរ ស្វាមី និងសមិទ្ធផល ក្នុងឆ្នាំ២០២១
ចៅខ្មែរ ស្វាមី និងសមិទ្ធផល ក្នុងឆ្នាំ២០២១
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T