ប្រជុំកំពូលតារាកូរ៉េស្រី ហ៊ានជះលុយខ្ទង់ម៉ឺនដុល្លារ ទិញឈុតម៉ាកល្បីមកថត MV

//s9.kh1.co/43/4312921d91c03d06fd9d2de162ae384b8d3024c2.jpg
តារា & កម្សាន្ដ

 ២៩-វិច្ឆិកា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

តារាចម្រៀងស្រីល្បីៗរបស់កូរ៉េខាងក្រោមនេះវិញ នៅពេលពួកគេចេញថត Music Video (MV) របស់ពួកគេ តារាស្រីទាំងនេះ បានជ្រើសរើសសម្លៀក​បំពាក់សុទ្ធតែម៉ាកល្បីៗ ហើយតម្លៃសុទ្ធតែថ្លៃៗខ្លាំងតែម្ដង។

កូរ៉េខាងត្បូង៖ អាចនិយាយបានថា ក្នុងការផលិតបទចម្រៀងឲ្យល្អមួយបទ ដើម្បីឲ្យមានការគាំទ្រពីសំណាក់ហ្វេនកាន់តែច្រើន ក្នុងនោះត្រូវការទាមទារទាំងសាច់ភ្លេងពីរោះល្អ ទំនុកច្រៀងពីរោះស្ដាប់ ក្បាច់រាំក៏ឡូយៗរស់រើក រួមនិងការសម្ដែងល្អផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ អ្វីដែលសំខាន់និងមិនអាចខ្វះបាននោះ គឺត្រូវតែបន្ថែមសម្លៀកបំពាក់ដែលមានគុណភាពល្អ លេចធ្លោរនិងទាន់សម័យ ទើបអាចរួមផ្សំគ្នាដើម្បីអង្រួនបេះដូងអ្នកគាំទ្របាន។

ជាពិសេសបើមើលមកតារា Kpop ក្នុងក្រុមចម្រៀងស្រីល្បីៗរបស់កូរ៉េខាងក្រោមនេះវិញ យើងឃើញថា នៅពេលពួកគេចេញថត Music Video (MV) របស់ពួកគេ តារាស្រីទាំងនេះ បានជ្រើសរើសសម្លៀក​បំពាក់សុទ្ធតែម៉ាកល្បីៗ ហើយតម្លៃសុទ្ធតែថ្លៃៗខ្លាំងតែម្ដង ទើបធ្វើឲ្យចម្រៀងរបស់ពួកគេចេញមកមានភាពល្អឥតខ្ចោះអ្វីយ៉ាងនេះ៕

ចង់ជ្រាបថា ការថតក្នុង MV គេប្រើសម្លៀកបំពាក់ថ្លៃប៉ុណ្ណា? សូមទស្សនារូបភាពខាងក្រោម៖

១.Jennie (BLACKPINK) ក្នុងបទ Solo

ក្រៅពីឈុតជាច្រើននៅក្នុងបទនេះ រ៉ូប​ផ្កាដ៏ស្រស់ស្អាតមួយនេះ ក៏អាចធ្វើឲ្យ Jennie ស្រស់ស្អាត។ ហើយរ៉ូបនេះ ត្រូវបានគេស្គាល់ថាជា​ម៉ាក Off-White មាន​តម្លៃ​រហូតដល់​ទៅ ១១,៥៩៥ ដុល្លារ ជាមួយនិងស្បែកជើងកែងតម្លៃ ៦៥០ដុល្លារ និងត្រូវបានរាប់ចាត់ទុកថាមានតម្លៃថ្លៃលំដាប់ថ្នាក់លេខ ៧។ 

Jennie (BLACKPINK)
Jennie (BLACKPINK)

២.Jisoo (BLACKPINK) ក្នុងបទ Kill This Love

រ៉ូបនេះ Jisoo ពាក់បានយ៉ាងស័ក្ដិសម ដោយមានការកែច្នៃបន្ថែមបន្តិចបន្តួចខុសពីទម្រង់ម៉ូតដើម។ ហើយរ៉ូបនេះត្រូវបានគេស្គាល់ថាជាម៉ាក VERSACE មានតម្លៃ ១៥,៤៩៥ ដុល្លារ ហើយវាមានតម្លៃថ្លៃលំដាប់ថ្នាក់លេខ ៦ ក្នុងការចាយលើរ៉ូបថ្លៃៗយកមកថត MV។

 Jisoo
 Jisoo

៣.Jennie (BLACKPINK) ក្នុងបទ  Kill This Love

ត្រូវបានរាប់ចាត់ទុកថាមានតម្លៃថ្លៃលំដាប់ថ្នាក់លេខ ៥។ វាមានតម្លៃថ្លៃរហូតដល់ ១៩,០០០ដុល្លារ។

Jennie 
Jennie 

៤.Lisa (BLACKPINK) ក្នុងបទ  Kill This Love

ឈុតនេះជាម៉ាក CELINE ដែលមានតម្លៃ ១៦,៩១៧ ដុល្លារ រួមនិងវ៉ែនតាម៉ាក GIVENCHY ថែមទៀត សរុបមកក៏ត្រូវបានគេចាត់ទុកថាជាឈុតដែលមានតម្លៃថ្លៃលំដាប់ថ្នាក់លេខ ៤។

Lisa
Lisa

៥.Jihyo (TWICE) ក្នុងបទ Kura Kura 

ឈុតនេះផលិតកម្ម JYP ហ៊ានចំណាយទិញឲ្យតារាស្រីរូបនេះពាក់ថត MV ថ្លៃរហូតដល់ ២៥លានវ៉ុន ដែលស្មើនឹងប្រមាណ ២០,៩៦១ដុល្លារ ចំណាត់ថ្នាក់លេខ ៣។

Jihyo 
Jihyo 

៦.Lisa (BLACKPINK) ក្នុងបទ How You Like That

ឈុតនេះ អាវក្រៅតែមួយជាម៉ាក CELINE ដែលមានតម្លៃថ្លៃរហូតដល់ ២១,៣៩០ដុល្លារ រួមនិងរបស់របរផ្សេងទៀត ត្រូវបានគេចាត់ទុកថាជាឈុតដែលមានតម្លៃថ្លៃលំដាប់លេខ ២ ដែលគេទិញយកមកពាក់ថត MV។

Lisa
Lisa

៧.Rosé (BLACKPINK) ក្នុងបទ Gone

ជាឈុតច្នៃឡើងដោយប្រទេសវៀតណាម ដែលមានតម្លៃរហូតដល់ ២៦,៧០១ដុល្លារ និងត្រូវបានគេរាប់ចាត់ទុកថា ជាឈុតដែលមានតម្លៃថ្លៃចំណាត់ថ្នាក់លេខ ១។

Rosé 
Rosé 

ប្រភព៖ kenh14.vn

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T