ឃើញឡិកឡក់ចឹងមែន Miss Grand ហុងកុង មានជីវប្រវត្តិមិនធម្មតា!

//s9.kh1.co/1c/1c2f4cd4de7778474f7adde3d36bd23ed84ada9c.jpg
តារា & កម្សាន្ដ

 ២៩-វិច្ឆិកា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

ទោះបីមើលទៅឡិកឡក់បន្តិចមែន តែបើនិយាយពីសម្រស់របស់នាង Sen Yang នាងក៏ស្រស់សោភា មានភាពឆ្លាតវៃ ហើយមានសមត្ថភាពច្រើន និងក្លាហាន ពូកែថែមទៀតផង។

ហុងកុង៖ ជាការពិតណាស់ Miss Grand Hong Kong 2021 គឺនាង Sen Yang ដែលបានចូលរួមកម្មវិធី Miss Grand International ឆ្នាំនេះ បច្ចុប្បន្ននាងកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីបណ្ដាមហាជននៅជាច្រើនប្រទេស ដោយសារតែអំឡុងពេលនាងបង្ហាញខ្លួនក្នុងការប្រកួតនៅឯប្រទេសថៃ បវរកញ្ញារូបនេះ បានបញ្ចេញចរិតពិតៗមិនសម្ដែង ដោយសកម្មភាពរស់នៅរបស់នាងគឺ ឡិកឡក់ កំប្លុកកំប្លែង ធ្វើឬកពាឃ្យូតៗគួរឲ្យក្នាញ់ដូចកូនក្មេងយ៉ាងដូច្នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sen Yang
Sen Yang

ដោយឡែក បើទោះបីសកម្មភាពទាំងនេះ មើលទៅហាក់ទាស់ភ្នែកសម្រាប់មនុស្សមួយចំនួនតូចពិតមែន ប៉ុន្តែអ្នកគាំទ្រភាគច្រើនពិតជាពេញចិត្តមិនស្ដីបន្ទោសនោះឡើយ ព្រោះបើនិយាយពីសម្រស់របស់នាង Sen Yang នាងក៏ស្រស់សោភា មានភាពឆ្លាតវៃ ហើយមានសមត្ថមភាពច្រើន និងក្លាហាន ពូកែថែមទៀតផង។

ជាពិសេស បើក្រឡែកមកចាប់អារម្មណ៍ពីជីវប្រវត្តិខ្លះៗ ក៏ដូចជាប្រវត្តិនៃការសិក្សារបស់បវរកញ្ញហុងកុងរូបនេះវិញ យើងឃើញថា នាងក៏មានប្រវត្តមិនធម្មតាដែរ។ ដោយនាង បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកសិទ្ធមនុស្សពីសាកលវិទ្យាល័យ Glasgow ក្នុងចក្រភពអង់គ្លេស។ ហើយអំឡុងពេលរៀននៅអង់គ្លេសនោះ Sen Yang ក៏ធ្លាប់បាន​បញ្ចប់​វគ្គ​សិក្សា​ផ្នែក​ចម្រៀង​ អាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះ។ ហើយក្រៅពីនេះ កន្លងមក នាងក៏បានលេចមុខ​ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងធ្វើការងារសប្បុរសធម៌ផងដែរ៕

Sen Yang
Sen Yang
Sen Yang
Sen Yang
Sen Yang
Sen Yang
Sen Yang
Sen Yang
Sen Yang
Sen Yang
Sen Yang
Sen Yang
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T