ជាអ្នកណា? Ramos ថា គេជូនពរកីឡាករឆ្នើមរូបនេះ អស់ពីចិត្តពីថ្លើម សង្ឃឹមថាគេនឹងឈ្នះពាន Ballon d'Or

//s9.kh1.co/11/116c61735ea7d9f51aac2e47ab3e9d56bf587ad4.jpg
កីទ្បា

 ២៩-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

Ramos ថា គេជូនពរកីឡាករឆ្នើមរូបនេះ អស់ពីចិត្តពីថ្លើម សង្ឃឹមថាគេនឹងឈ្នះពាន Ballon d'Or

បរទេស៖ ខ្សែការពារ Paris Saint Germain កីឡាករ Sergio Ramos ថា គេជូនពរឲ្យ មិត្តរួមក្រុមថ្មីរបស់គេ កីឡាករ Lionel Messi មានឱកាសបានឈ្នះពាន Ballon d'Or នៅឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Sergio Ramos និង Lionel Messi
កីឡាករ Sergio Ramos និង Lionel Messi

ជាការពិតណាស់ Messi​ ទើបតែឈ្នះពាន កីឡាករដែលស៊ុតគ្រាប់បាល់បានច្រើនជាងគេ នៅ La Liga លើកទី៨ កាលពីដើមនេះ ហើយគេក៏បានបង្កភាពលេចធ្លោខ្លាំងផងដែរ ក្នុងការប្រកួតពាន Copa America ដោយរូបគេ រកបាន៤គ្រាប់ និង បញ្ចូនបាល់ឲ្យមិត្តរួមក្រុម​បាន៥ដង ជួយឲ្យជម្រើសជាតិអាហង្ស់ទីន បានលើកពានមួយនេះ បានសម្រេច។

កីឡាករ Lionel Messi
កីឡាករ Lionel Messi

Ramos បាននិយាយថា៖

ប្រាកដហើយ ដែលខ្ញុំជឿជាក់ថា Messi នឹងអាចឈ្នះពាន Ballon D'or នៅក្នុងឆ្នាំនេះ ព្រោះគេនៅមានទម្រង់លេងល្អដដែល គេប្រាកដជាអាចធ្វើឲ្យគ្រប់គ្នា ភ្ញាក់ផ្អើលបាន ខ្ញុំសូមជូនពរអស់ពីចិត្តពីថ្លើម ឲ្យគេបានឈ្នះពាននេះ៕

កីឡាករ Sergio Ramos

ប្រភពSportskeeda

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T