ការរៀនសូត្រកាន់តែមានសុវត្ថិភាពជាងមុនជាមួយនឹង កម្មវិធីឌីជីថល

//s9.kh1.co/db/dbb24c557ad9cea71acc6d20dfd7a0744a640772.jpg
បច្ចេកវិទ្យា

 ២៩-វិច្ឆិកា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

ជំងឺ​កូវីដ-១៩ដែល​ឆ្លងរាតត្បាត​ទូទាំង​សាកលលោកបាន​បង្ក​ផលប៉ះពាល់ដល់​ពិភព​លោក​ទាំងមូល រួមទាំង​ប្រទេស​កម្ពុជា​ផង។

ជំងឺ​កូវីដ-១៩ដែល​ឆ្លងរាតត្បាត​ទូទាំង​សាកលលោកបាន​បង្ក​ផលប៉ះពាល់ដល់​ពិភព​លោក​ទាំងមូល រួមទាំង​ប្រទេស​កម្ពុជា​ផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងអំឡុងពេល​នៃការផ្ទុះឡើងនូវជំងឺឆ្លងរាតត្បាតនេះ សាលារៀន​ត្រូវបាន​បិទទ្វារ ដែលនាំឲ្យ​រំខានដល់​ប្រព័ន្ធ​អប់រំ ។ ភាពប្រឈម​ចំពោះវិស័យ​អប់រំ គឺមានទំហំ​ធំធេងណាស់ ។ ហើយ SIS Cambodia បាន​ត្រូវ​បង្កើត​ឡើង​ដើម្បី​ដើរតួជាដំណោះស្រាយ​មួយ​ចំពោះភាពប្រឈមនេះ ។

https://s9.kh1.co/__image/w=650,h=366,q=100/de/dec71565199959ed15d6b3398030f5350e5f1883.png

លោក ញ៉ុង ឌិនថន អគ្គនាយករងនៃក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា ប្រព័ន្ធព័ត៌មានវិទ្យា​សម្រាប់​សាលារៀន (School Information System ‘SIS’) ជា​កម្មវិធី​ដ៏មាន​សារប្រយោជន៍​ចំពោះទាំង​សិស្ស និងទាំងគ្រូបង្រៀន ជាពិសេស ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺឆ្លងនេះ ។

លោក ឌិនថន មានប្រសាសន៍​យ៉ាងដូច្នេះថា ៖ 

«ជាមួយនឹងប្រព័ន្ធ SIS លោកគ្រូ​អ្នក​គ្រូ​អាច​កំណត់​កាលវិភាគ​សម្រាប់​ថ្នាក់រៀន​ទាំង​ផ្ទាល់ ទាំងតាម​អនឡាញ ក្នុងនោះរួមមានមុខងារជាច្រើន ដូចជា កែនិង​ដាក់​ពិន្ទុ​លំហាត់ បង្រៀន​ថ្នាក់រៀនតាម​វីដេអូ​អនឡាញ ការផ្ញើសារទៅសិស្ស​និង​អាណាព្យាបាល ការផ្ដល់​ចំណាត់ថ្នាក់​ប្រចាំ​ឆ្នាំ និង​មុខងារ​ប្រឡង​ ជាដើម ។»

លោក ឌិនថន 

លោក​បាន​បន្ថែមថា ៖ 

«កម្មវិធី SIS នេះអាចធ្វើទាំងកិច្ចការជាប្រពៃណី​ដែលគ្រូបង្រៀន​ធ្វើ​ទម្លាប់ប្រចាំថ្ងៃបាន​ផង ហើយ​ក៏អាចធ្វើ​បានកាន់តែល្អថែមទៀត ​នៅលើអនឡាញ ទោះស្ថិត​នៅ​ទីកន្លែងណាក៏ដោយ ដោយគ្រាន់តែ​ប្រើប្រាស់​អ៊ីនធឺណិតប៉ុណ្ណោះ ។»

លោក ឌិនថន 

មនុស្សជំនាន់សព្វថ្ងៃត្រូវការប្រើប្រាស់​ប្រព័ន្ធ​អប់រំឌីជីថល ដែល​ធ្វើទំនើប​កម្ម​វិធីសិក្សា​រៀនសូត្រ​របស់​សិស្សានុសិស្សនៅក្នុងប្រទេស​កម្ពុជា រាប់តាំងពីសាលារៀននៅតាមទីក្រុង​រហូតដល់​សាលារៀននៅតាម​ខេត្ត​ផងដែរ ។

ដោយ​ផ្លាស់ប្ដូរ​វិធីរៀន​របស់សិស្សានុសិស្ស SIS Cambodia បាន​ជួយ​រួមចំណែកធ្វើ​ឲ្យវិស័យ​អប់រំ​មាន​ភាព​ប្រសើរឡើង ដោយ​បង្កើតបរិយាកាស​រៀនសូត្រ​ប្រកប​ដោយ​សុវត្ថិភាពសម្រាប់ទាំងសិស្ស ទាំងគ្រូ ។

ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់សាលារៀន (SIS) ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន មិត្តហ្វូន ដោយ​មាន​ការគាំទ្រ​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា ។

តាម​គម្រោង​ផែនការ SIS នឹង​ត្រូវដាក់ពង្រាយ​ទៅកាន់​សាលារៀន​ប្រមាណ ១០០០កន្លែង នៅទូទាំង​ប្រទេស ហើយក្នុងដំណាក់កាលដំបូង ប្រព័ន្ធនេះបានដាក់ពង្រាយរួចជាស្រេចហើយ ទៅដល់​​សាលារៀន​ជាង ៣០០កន្លែង ដែល​​មាន​សិស្សានុសិស្សជាង ៣សែននាក់ និងគ្រូ​ជាង ២ម៉ឺន​នាក់ ។ នេះ​បើ​យោងតាម​ការ​ឲ្យដឹងពីក្រុមហ៊ុន មិត្តហ្វូន ។

មិត្តហ្វូន បាន​និងកំពុងនាំមុខគេ​នៅក្នុង​ការជួយ​គាំទ្រ​ដល់រាជរដ្ឋាភិបាលកម្ពុជា​ដើម្បីអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍ឌីជីថល​ជាតិរបស់ខ្លួន ។ កន្លងមក ក្រុមហ៊ុន​បាន​ធ្វើការយ៉ាងជិតស្និទ្ធិ​ជាមួយ​ក្រសួងស្ថាប័ន​រដ្ឋសំខាន់ៗ ដើម្បី​អនុវត្តគម្រោងឌីជីថលូបនីយកម្មនៅក្នុងវិស័យជាច្រើន ដូចជា វិស័យអប់រ សុខាភិបាល និង​ដឹកជញ្ជូន ។

ជា​ក្រុមហ៊ុនឈានមុខគេមួយ​នៅក្នុងវិស័យ​ទូរគមនាគមន៍និង​បច្ចេកវិទ្យាឌីជីថល​ មិត្តហ្វូន មាន​ហេដ្ឋា​រចនាសម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដែល​បម្រើ​សេវាកម្ម​ដល់​ប្រជាជន​កម្ពុជាប្រមាណ ៩លាននាក់ នៅទូទាំងប្រទេស ៕

https://s9.kh1.co/__image/w=650,h=366,q=100/01/01fdd98deb3c38187e745e06b71c66b5156e7a74.png
https://s9.kh1.co/__image/w=650,h=366,q=100/97/977d7f099b395b930b0c6ebc9b4449f49bcf76e2.png
https://s9.kh1.co/__image/w=650,h=366,q=100/4e/4e9b3bcf24ee04e9f2f6405c13f4590cccf167d4.png
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T