ភ្នំពេញ៖ គិតត្រឹមពេលនេះ បទចម្រៀង «Top Of The Lady» របស់កញ្ញា ទេព បូព្រឹក្ស ត្រូវបានមហាជនចូលទស្សនាយ៉ាងច្រើនកុះករ និងរួមទាំង Youtubers ល្បីៗក្នុងស្រុក និងជនបរទេស បានធ្វើការវិភាគទៅលើវីដេអូបទចម្រៀង ព្រមទាំងសរសើរមិនដាច់ពីមាត់ចំពោះស្នាដៃផលិតដ៏អស្ចារ្យមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បន្ទាប់ពីឃើញថាបទនេះ ទទួលបានអ្នកទស្សនាលើសពី១លានដង ក្នុងរយៈពេលមួយថ្ងៃ ទេព បូព្រឹក្ស ក៏បានបង្ហាញរំភើប នៅពេលដែលវីដេអូទទួលបានគាំទ្រ យ៉ាងខ្លាំងខ្លាដូច្នេះ។ បន្ថែមពីលើនេះ កញ្ញា ក៏បានពិពណ៌នាចំពោះអារម្មណ៍របស់ខ្លួន ទៅកាន់ហ្វេនៗថា៖
មកទីនេះនិយាយដោយមោទនភាព អរគុណដល់បងប្អូនអ្នកគាំទ្រទាំងអស់គ្នាសម្រាប់ការ stream MV វីរនារី អោយទទួលបានការចូលមេីលរហូតដល់ទៅ ១លានដង ក្នុងរយៈពេល ២៤ម៉ោង នៅក្នុងYouTube
ដើម្បីជាការឆ្លើយតបពួកយើងនឹងធ្វើការបន្ថែម Subtitled ជាច្រើនភាសាបន្ថែមទៀតដេីម្បីអោយកាន់តែទូលំទូលាយ ។
នាងខ្ញុំទេព បូព្រឹក្សមានតែម្រាមដៃដប់ទេ បងប្អូនទាំងអស់គ្នា អរគុណណាស់
សូមចូលទស្សនារូបភាពខាងក្រោម៖

