ទប់លែងជាប់ ចែតា ទម្លាយវិក័យប័ត្រស្រស់ៗ បកទៅ ម៉ៃ សុគន្ធ រឿងរិះគន់MV មិនសម១៥ម៉ឺនដុល្លារ

//s9.kh1.co/7c/7c8a8740d4239afec9a23f03adafa8c6480f73b5.jpg
តារា & កម្សាន្ដ

 ២៩-វិច្ឆិកា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

ទប់លែងជាប់ហើយ ចែតា ព្រលះទៅតារាប្រុស លោក ម៉ៃ សុគន្ធ ក្រោយរិះគន់ ចម្រៀងមិនសមចំណាយ១៥ម៉ឺនដុល្លារ ទាល់តែសោះ

រាជធានីភ្នំពេញ ៖ ពិតណាស់ បទចម្រៀងថ្មី «វីរនារី» របស់តារាចម្រៀងស្រី ទេព បូព្រឹក្ស កំពុងទាក់ទាញចំណាប់អារម្មណ៍ពី បណ្តាមហាជនយ៉ាងពេញទំហឹង ក្រោយវីដេអូចម្រៀងមួយនេះ ផ្ទុះការកោតសរសើរខ្លាំង ក្នុងន័យថែរក្សាវប្បធម៌ ពីដូនតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ហ្វេនៗតារាចម្រៀងរូបនេះ រំពឹងថា នឹងមិនមាន ការរិះគន់ណាមួយទេ ព្រោះម្តងនេះ កញ្ញា ទេព បូព្រឹក្ស ដាក់ទាំងកម្លាំងកាយ ចិត្តក្នុងការងារនេះយ៉ាងខ្លាំង ផ្ទុយទៅវិញ កាលពីម្សិលមិញនេះ ស្រាប់តែ តារាប្រុស​ ម៉ៃ សុគន្ធ បានរិះគន់លើបទនេះថា ៖ «មើល Trailer ដូចហំ មើលវីដេអូMV ចំហេវ ហេវហេវវិលមុខណាស់
ចំណាយលើអីខ្លះ MVអញ្ចឹង ចំណាយ ៦០០លានរៀល ១៥មុឺនដុល្លារ តួម៉ាតំបរស្វាសោះ ខំតែជឿ
មើលMV អត់យល់ទេ ពូស្មានតែតួ១០០ ទៅ២០០នាក់ថា ចំនាយច្រើន តាមពិត ទូងៗ!! អួតសោះ នឹងហើយ ដែលគេថាអ្នកសិល្បៈមួយចំនួនពូកែអួតដូចសត្វក្ងោកចឹង ឈប់ទៅ ពូងោលសុំទាន់!! ​ឱ្យ​ពូងោលថតវិញក៏បាន ៦០លាន ធានាអែម»។

ទប់លែងជាប់ ស្រាប់តែ ចែតា ដែលត្រូវគេស្គាល់ជា តារាហ្វេសប៊ុកល្បីឈ្មោះម្នាក់ ហើយថែមទាំងជា មិត្តជិតស្និទនឹងតារាស្រីរូបនេះ ឆេះដុំ បោះសម្តីទាំងនេះទៅ តារាប្រុស ម៉ៃ សុគន្ធ ព្រមទាំង ទម្លាយវិក័យប័ត្រស្រស់ៗ ចំណាយជាង១០ម៉ឺនដុល្លារ នេះនៅមិនទាន់រាប់បញ្ចូលទៅនឹង ការហូបចុកក្រៅ ថ្លៃពលកម្មកម្មករផ្សេងៗថែមទៀត មិនតែប៉ុណ្ណោះ ចែតា បានព្រលះថាឲ្យ ម៉ៃ សុគន្ធ ជាមនុស្សកំពូលទើស សូម្បីតែ អាចារ្យធំ ដែលធ្លាប់តែ រិះគន់រឿង តារាចម្រៀងស្រីរូបនេះ និងគូស្នេហ៍ ពីរឿងស្លៀកពាក់ ការរាំជាដើម គ្រាន់តែឃើញបែបនេះ ក៏នៅតែសរសើរដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ចែតា
ចែតា
ចែតា និងតារាចម្រៀង ទេព បូព្រឹក្ស
ចែតា និងតារាចម្រៀង ទេព បូព្រឹក្ស
លោក ម៉ៃ សុគន្ធ
លោក ម៉ៃ សុគន្ធ
រូបភាព
រូបភាព
ទេព បូព្រឹក្សម៉ៃ សុគន្ធ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T