ភ្នំពេញ៖ នាពេលថ្មីៗនេះ យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត បាននិយាយពាក្យពេជន៍មួយឃ្លាលើកទឹកចិត្តទៅកាន់ ងួន ចាន់ ដេវីត និងទេព បូព្រឹក្ស ឱ្យតស៊ូក្នុងវិស័យសិល្បៈ និងជម្នះឧបសគ្គកុំឈប់ ទោះបីជាមានព្យុះភ្លៀងខ្លាំងយ៉ាងណាក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក យោងតាមគណនីហ្វេសប៊ុក របស់យក់ ថិតរក្សា បានសរសេរពីសារខ្លីមួយផ្តាំផ្ញើទៅកាន់ ទេព បូព្រឹក្សនិងងួន ចាន់ដេវីត ឱ្យបន្តសម្រុកបន្តសកម្មភាពក្នុងវិថីសិល្បៈបន្តទៀត ដោយកុំឈប់ដាច់ខាតទោះបីជួបបញ្ហា ព្យុះភ្លៀងអ្វីក៏ដោយចុះ ដោយខ្លឹមសារទាំងមូលមានអត្ថន័យដូចខាងក្រោម៖
បងទាំងពីរសូមជូនពរប្អូនស្រី ទេព បូព្រឹក្សនិង ប្អូនប្រុស ងួន ចាន់ដេវីត សូមឱ្យប្អូនទាំងពីរទទួលបានតែភាពជោគជ័យរហូតតទៅ និងជាពិសេសបងចង់ប្រាប់ប្អូនទាំងពីរថាកុំចុះចាញ់ត្រូវតែបន្តធ្វើដំណើរទៅមុខជានិច្ច បើទោះជាមានពេលខ្លះមានព្យុះភ្លៀងយ៉ាងណាក៏ដោយណាអូន ! បងរំភើបណាស់ពេលបានចូលរួមក្នុងកម្មវិធីរបស់ប្អូនទាំងពីរ
និងបានលឺការតាំងចិត្តធ្វើរបស់ប្អូនទាំងពីរដែលបានខិតខំប្រឹងធ្វើគ្រប់យ៉ាង ហើយថែមទាំងចំណាយថវិកាផ្ទាល់ខ្លួន ព្រមទាំងកំលាំងកាយ និងកំលាំងចិត្ដថែមទៀតផង គឺដើម្បីធ្វើឱ្យបរទេសបានស្គាល់ និងដឹងពីសិល្បះរបស់ខ្មែរយើងកាន់តែខ្លាំង បងទប់ទឹកភ្នែកមិនឱ្យយំតាមអូនមិនបានទេព្រឹកអើយ ស៊ូស៊ូណាប្អូនទាំងពីរ
ពីបងដែត បងរដ្ឋា
សូមចូលទស្សនារូបភាពខាងក្រោម៖

