ទាំងស្អាត ទាំងឆើតឆាយ ស្រីលិ មើលកាន់តែយូរ កាន់តែលង់ហើយ

//s9.kh1.co/d7/d7d0db1c3733898d6a3f3308c5baea60583ca70a.jpg
តារា & កម្សាន្ដ

 ២៨-វិច្ឆិកា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

អៀ ម៉េងលិ បានបង្ហាញសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក​ ដោយជាមួយនឹងឈុតសម្លៀកបំពាក់បែបឆើតឆាយ មើលទៅកប់សេរ៊ី។

ភ្នំពេញ៖ អៀ ម៉េងលិ អូនមី គឺជាតារាសម្តែងវ័យក្មេងជំនាន់ក្រោយមួយ ដែលមានប្រជាប្រិយភាពមួយរូបនៅក្នុងបណ្តាញសង្គមនានាក្នុងប្រទេសកម្ពុជា ដោយកន្លងមកយើងតែងតែឃើញ កញ្ញាខ្លួនជារឿយៗក្នុងការផ្សាយពាណិជ្ជកម្ម និងបទចម្រៀងជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ មិនមែនមានតែសមត្ថភាពសម្តែងមួយមុខគ្រប់គ្រាន់នោះឡើយ ដោយតារាស្រីរូបនេះមានរូបរាង និងសម្រស់ស្អាតស្រាប់ជាកញ្ជប់មកពីធម្មជាតិតែម្តង ដែលនេះជាចំណុចធ្វើឱ្យ​ទស្សនិក និងមហាជន កាន់តែគាំទ្រទៅកាន់កញ្ញាកាន់តែខ្លាំងមួយកម្រិតទៀតផងដែរ។

ដោយឡែក ក្នុងថ្ងៃនេះ អៀ ម៉េងលិ មិនបានធ្វើឱ្យ​ទស្សនិកខកចិត្តនោះឡើយ នាងបានបង្ហាញសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក​ ដោយជាមួយនឹងឈុតសម្លៀកបំពាក់បែបឆើតឆាយ តាមយុវវ័យសម័យថ្មី អាវស និងខោខ្មៅ សមស្របជាមួយស្បែកសរលោងស្រិល និងស្ទីលសក់រម៊ូតិចៗ មើលទៅពិតស្អាតអស់ទាស់មែនទែន៕

ផាត់មុខ៖ Oun Huy Make Up

សូមចូលទស្សនារូបភាពខាងក្រោម៖

អៀ ម៉េងលិ (រូបថ្មី)
អៀ ម៉េងលិ (រូបថ្មី)
អៀ ម៉េងលិ (រូបថ្មី)
អៀ ម៉េងលិ (រូបថ្មី)
អៀ ម៉េងលិ (រូបថ្មី)
អៀ ម៉េងលិ (រូបថ្មី)
អៀ ម៉េងលិ (រូបថ្មី)
អៀ ម៉េងលិ (រូបថ្មី)
អៀ ម៉េងលិ( ហៅអូនមី)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T