ក្លាហានទើបបានលទ្ធផល! ឈរប្រកាសរកការងារធ្វើនៅកណ្ដាលហ្វូងមនុស្ស ៣ម៉ោងក្រោយ មានគេហៅសម្ភាស៍

//s9.kh1.co/95/952f66cddc801da4ce29b1b88fd1de31e9030f9a.jpg
សង្គម

 ២៨-វិច្ឆិកា-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

គាត់បានចាប់ផ្ដើមឈរនៅវេលាម៉ោង៦:៤៥នាទីព្រឹក ខណៈមានអ្នកដំណើរជាច្រើនដើរឆ្លងកាត់ ដោយគាត់បាននិយាយ “អរុណសួស្ដី” ទៅកាន់ពួកគេ

បារាំង៖ បុរសម្នាក់ជានិស្សិតបញ្ចប់សញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Middlesex University London បានព្យាយាមស្វែងរកការងារធ្វើចាប់តាំងពីជំងឺកូវីដ-១៩រាតត្បាតខ្លាំងកាលពីឆ្នាំ២០២០កន្លងទៅ។ ហើយកាលពីថ្ងៃទី០២ ដើមខែវិច្ឆិកាកន្លងទៅនេះ គាត់បានសម្រេចចិត្តឈរកាន់ស៊ីវីប្រកាសរកការងារធ្វើនៅកណ្ដាលហ្វូងមនុស្ស ដែលដើរទៅវិញទៅមក ដោយមានភាពភ័យខ្លាច និងខ្មាសអៀនផងដែរ។ នេះបើយោងតាមប្រភពសារព័ត៌មានអន្ដរជាតិ Daily Mail ចុះផ្សាយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង លោក Haider Malik អាយុ២៤ឆ្នាំ បានឈរយ៉ាងសង្ហា តែពោរពេញដោយអារម្មណ៍ច្របូកច្របល់ អំឡុងពេល៥នាទី ទៅ១០នាទីដំបូង និងមានក្ដារខៀនមួយនៅពីក្រោយ ដែលសរសេររៀបរាប់ពីខ្លួនឯងសង្ខេបខ្លីៗ បូករួមទាំងការស្កេន QR កូដ ដើម្បីទាញយកស៊ីវីរបស់គាត់យ៉ាងងាយស្រួល ហើយគំនិតនៃការធ្វើបែបនេះ គឺបានមកពីឪពុកអាយុ៦៧ឆ្នាំរបស់គាត់ផ្ទាល់តែម្ដង។ តួយ៉ាង គាត់បានចាប់ផ្ដើមឈរនៅវេលាម៉ោង៦:៤៥នាទីព្រឹក ខណៈមានអ្នកដំណើរជាច្រើនដើរឆ្លងកាត់ ដោយគាត់បាននិយាយ “អរុណសួស្ដី” ទៅកាន់ពួកគេផងដែរ។ ហើយមានមនុស្សជាច្រើន បាននិយាយលើកទឹកចិត្តគាត់ ហុចកាត និងផ្ដល់លេខទូរសព្ទមកឲ្យគាត់ ដើម្បីទាក់ទងការងារ។

លុះមកដល់ម៉ោង៩:៣០នាទីព្រឹក គាត់បានទទួលសារមួយពីប្រធាននាយកដ្ឋាន ស្នើសុំឲ្យគាត់ទៅសម្ភាស៍តួនាទីជាអ្នកវិភាគរតនាគារនៅក្រុមហ៊ុន Canary Wharf Group។ គ្រាន់តែឃើញដូច្នេះ គាត់បានប្រមូលអីវ៉ាន់ និងឡើងឡានភ្លាមៗ ដែលការសម្ភាស៍ចាប់ផ្ដើមនៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃដដែល។ ក្រោយពីសម្ភាស៍ចប់ គាត់បានត្រលប់មកផ្ទះវិញ និងឆែកមើលទូរសព្ទ ដែលគាត់បានខកខានការទទួលទូរសព្ទប្រហែល១០ដងពីលេខផ្សេងៗគ្នា ហើយរយៈពេល៣ថ្ងៃដំបូង ទូរសព្ទរបស់គាត់រោទ៍ឥតឈប់ឈរ និងពិតជារវល់យ៉ាងខ្លាំងសម្រាប់ការឆ្លើយតបសារ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី០៥ ខែវិច្ឆិកា គាត់បានទៅសម្ភាស៍នៅក្រុមហ៊ុនខាងលើម្ដងទៀត ដែលល្ងាចឡើង គាត់ត្រូវបានគេផ្ដល់ការងារឲ្យធ្វើតែម្ដង។

យ៉ាងណាមិញ ជាចុងក្រោយ លោក Malik ពិតជាសប្បាយចិត្តជាខ្លាំង ដែលផែនការនៃការស្វែងរកការងារបានបញ្ចប់ទៅយ៉ាងរលូន និងថ្លែងអំណរគុណទៅដល់មនុស្សទាំងអស់ដែលផ្ដល់ឱកាសដល់គាត់ផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T