ក្បាច់ញាក់សា.ហាវពេក! Silva ថា គេពិបាកតាមបិទកីឡាករឆ្នើមរូបនេះជាងគេ ពេលលេងទល់គ្នា

//s9.kh1.co/e5/e58d0ff123c0ce173bcb4e9b5f9ea8605ef37ff2.jpg
កីទ្បា

 ២៨-វិច្ឆិកា-២០២១ ៨ព្រឹក · ២ ឆ្នាំមុន

Silva ថា គេពិបាកតាមបិទកីឡាករឆ្នើមរូបនេះជាងគេ ពេលលេងទល់គ្នា

បរទេស៖ ប្រធានក្រុមតោខៀវ Chelsea កីឡាករ Thiago Silva ថា​ ខ្លួនស្រួលទប់ទល់ជាមួយកីឡាករ Cristiano Ronaldo ជាងកីឡាករ Lionel Messi

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Thiago Silva
កីឡាករ Thiago Silva

ជាការពិតណាស់ កីឡាករសញ្ជាតិប្រេសុីលខាងលើ ធ្លាប់ប្រកួតទល់ Ronaldo ៥ដង ក្នុងអាជីព បាល់ទាត់របស់គេ ហើយ ៥ដងនោះ គេឈ្នះបានម្តងគត់ ហើយសម្រាប់ការប្រកួតទល់ Messi ក៏គេអាចយកឈ្នះបានតែម្តងដូចគ្នា។ ទោះជា Silva ចាត់ទុក កីឡាករទាំងពីរ ជាកីឡាករឆ្នើមបំផុតនៅលើលោក ដូចគ្នាមែន ប៉ុន្តែគេសារភាពថា Messi គឺពិតជា ពិបាកទប់ទល់ជាង Ronaldo។

កីឡាករ​ Lionel Messi និង Cristiano Ronaldo
កីឡាករ​ Lionel Messi និង Cristiano Ronaldo

Silva បាននិយាយថា៖

ភាពខុសគ្នារវាងការបិទ Messi និង Ronaldo​ គឺថា Messi ទោះបីជាបាល់ មួយទល់នឹងមួយ ឬ ពីរទល់នឹងមួយ ក៏គេនៅតែអាចជ្រែកផុតដែរ ហើយចំពោះ Ronaldo ក៏ខ្ញុំមិនថា គេងាយនឹងបិទប៉ុន្មានដែរ ប៉ុន្តែសម្រាប់កីឡាករដូចគេ គឺខ្ញុំងាយចាប់ចង្វាក់គេបានច្រើនជាង មិនដូច Messi ទេ។ ដូច្នេះហើយទើបខ្ញុំជឿថា ការបិទ Messi គឺពិតជាពិបាកជាង Ronaldo ខ្លាំងណាស់៕

កីឡាករ Thiago Silva

ប្រភពSportskeeda

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T