អុញ! នារីរូបនេះ ប្ដឹងគ្រូពេទ្យរបស់ម្ដាយនាង ដែលធ្វើឲ្យនាងកើតមក

//s9.kh1.co/32/327faf300ae825e40b8c2196f9c152d7d6ae1ded.jpg
សង្គម

 ២៦-វិច្ឆិកា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

វេជ្ជបណ្ឌិត មិនបានណែនាំអំពីសារៈសំខាន់ ក្នុងការប្រើប្រាស់ថ្នាំដើម្បីបង្ការពីជំងឺឆ្អឹងខ្នង

អង់គ្លេស៖ នារីម្នាក់អាយុ២០ឆ្នាំ មកពីទីក្រុង Skegness នៃប្រទេសអង់គ្លេស បានកំពុងប្ដឹ.ងគ្រូពេទ្យផ្នែកវេជ្ជសាស្ត្ររបស់ម្ដាយនាង ដោយសារតែធ្វើឲ្យនាងមានការខូចខាតផ្នែករាងកាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Evie Toombes បានកើតមកមានបញ្ហាឆ្អឹងខ្នងប៊ីហ្វីដា (Spina Bifida) ដែលជាស្ថានភាពមួយនៃឆ្អឹងខ្នង និងខួរឆ្អឹងខ្នងរបស់ទា.រក មិនអាចវិវឌ្ឍន៍បាន ដោយបណ្ដាលឲ្យមានគម្លាតក្នុងឆ្អឹងខ្នង។ ចំពោះដើមហេតុនៃការប្ដឹ.ង ព្រោះតែដើមឡើយកាលពីឆ្នាំ២០០១ ម្ដាយរបស់នាងបានទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិត Mitchell ពីការចង់មានផ្ទៃពោះកូនដំបូង។ ហើយវេជ្ជបណ្ឌិត មិនបានណែនាំអំពីសារៈសំខាន់ ក្នុងការប្រើប្រាស់ថ្នាំដើម្បីបង្ការទា.រកពីជំងឺឆ្អឹងខ្នងឲ្យម្ដាយរបស់នាងបានដឹងច្បាស់លាស់ មុននិងអំឡុងពេលមានផ្ទៃពោះទេ។ ម៉្យាងវិញទៀត ម្ដាយរបស់នាងបានបាត់បង់ឪពុកម្ដាយតាំងពីវ័យក្មេង ដូច្នេះគាត់មិនសូវដឹងច្រើនពីជីវិតមានគូស្រករទេ និងក្រោយពីពិគ្រោះជាមួយវេជ្ជបណ្ឌិតរួច ទើបរួមដំណេកជាមួយនឹងស្វាមី។

ទន្ទឹមនឹងនេះដែរ លោកវេជ្ជបណ្ឌិត បានចេញមុខបដិសេធទាំងស្រុងចំពោះការចោ.ទប្រ.កាន់ ដោយលើកឡើងថា រូបលោកផ្ទាល់ពិតជាបានផ្ដល់ដំបូន្មានយ៉ាងសមហេតុ និងថ្នាំលេបយ៉ាងច្បាស់លាស់ផងដែរ។

យ៉ាងណាមិញ នាង Evie មិនសុខចិត្តឡើយ ដោយដាក់ពាក្យប.ន្ដឹងទៅកាន់តុលាការ និងទារប្រាក់ពីវេជ្ជបណ្ឌិតចំនួនខ្ទង់លានដុល្លារអាមេរិក (មិនទាន់ត្រូវបានបញ្ជាក់) ហើយលទ្ធផលបន្ដទៅជាយ៉ាងណា គេមិនទាន់ដឹងនៅឡើយទេ។ ចំពោះស្ថានភាពនៃជំងឺរបស់នាងវិញ នឹងកាន់តែធ្ងន់ធ្ងរនាថ្ងៃអនាគត ដែលត្រូវពឹងផ្នែកលើរទេះរុញ ខណៈនាងក៏ទទួលរងនូវបញ្ហាពោះវៀន និងប្លោ.ក.នោមផងដែរ៕

ប្រភព: Daily Mail / Mirror

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T