ដូចឆ្គងៗ! អតីតកីឡាករឆ្នើមរបស់​ Barca រូបនេះ ថាខ្លួនមានអារម្មណ៍ចម្លែកពេលបានធ្វើមិត្តរួមក្រុមជាមួយ Ramos នៅ PSG

//s9.kh1.co/b1/b19f9312a688873e28155d2651b2d9fa7f7759b6.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

អតីតកីឡាករឆ្នើមរបស់​ Barca រូបនេះ ថាខ្លួនមានអារម្មណ៍ចម្លែកពេលបានធ្វើមិត្តរួមក្រុមជាមួយ Ramos នៅ PSG

បរទេស៖ អតីតកីឡាករឆ្នើមរបស់ Barcelona គឺ កីឡាករ Lionel Messi សារភាពថា ខ្លួនហាក់មានអារម្មណ៍ចម្លែក ពេលបានធ្វើមិត្តរួមក្រុម ជាមួយ Sergio Ramos នៅ Paris Saint Germain

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lionel Messi
កីឡាករ Lionel Messi

ជាការពិតណាស់ Messi និង Ramos ធ្លាប់ជាដៃគូប្រកួតប្រជែងដ៏កក្រើកនៅលីគកំពូលអេស្ប៉ាញ​ La Liga​​ អស់ជាច្រើនឆ្នាំ មុននឹងគេបានផ្លាស់មក PSG រួមគ្នាថ្មីៗនេះ ដោយគ្មានតម្លៃខ្លួន។ ជាក់ស្តែង ពួកគេទាំងពីរមិនទាន់បានបង្ហាញខ្លួននៅលើទីលានរួមគ្នាជាផ្លូវការទេ ព្រោះតែ Ramos នៅមានបញ្ហារបួសនៅឡើយ ចំណែកឯ​ Messi បានបង្ហាញខ្លួន ១០ប្រកួតហើយសម្រាប់ PSG​ ក្នុងព្រឹត្តិការណ៍ទាំងអស់ និង រកគ្រាប់បាល់បាន ៤គ្រាប់ ផងដែរ។

កីឡាករ Lionel Messi 
កីឡាករ Lionel Messi 

Messi​ បាននិយាយថា៖

ខ្ញុំធ្លាប់ស្គាល់គេហើយ ហើយខ្ញុំក៏ដឹងថាគេជាមនុស្សបែបម៉េចដែរ ក៏ប៉ុន្តែវាគ្រាន់តែជារឿងអតីតកាលទេ ព្រោះឥឡូវយើងមានក្តីគោរពចំពោះគ្នាណាស់ មិនថាអតីតកាលយើងជាសត្រូវនឹងគ្នា ក្នុងការប្រកួត El Clasico យ៉ាងម៉េចទេ។ ខ្ញុំមានគេជាមិត្តរួមក្រុម ខ្ញុំមានអារម្មណ៍ថា ចម្លែកណាស់ ហើយខ្ញុំសង្ឃឹមថា គេអាចជាពីរបួសហើយមកជួយក្រុមយើងបានឆាប់ៗ៕

កីឡាករ Lionel Messi

ប្រភព Dailymail

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T