បុរសម្នាក់រកឃើញថ្មមួយដុំ ហើយគិតថាមានមាសពីខាងក្នុង តែអ្នកជំនាញថា វាជារបស់កម្រមានតម្លៃលើសពីការស្មាន

//s9.kh1.co/82/827cd44dadc34c6a7628faae1548de02fa804001.jpg
សង្គម

 ២៥-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

លោក Hole បានព្យាយាមបំបែកវាដោយប្រើរណារ ម៉ូទ័រកាត់ ប្រដាប់ស្វាន និងសូម្បីតែអាស៊ីត ប៉ុន្តែរបស់របរទាំងនេះមិនអាចប្រើការបានទេ។

អូស្ត្រាលី៖ បុរសម្នាក់ដែលប្រើឧបករណ៍រាវរកលោហៈ បានរកឃើញថ្មដ៏ធ្ងន់មួយ ដែលគាត់ជឿថាជាមាស ប៉ុន្តែបន្ទាប់ពីការវិភាគបន្ថែម បានរកឃើញថាវាមានតម្លៃកាន់តែខ្លាំង។ លោក David Hole បានរកឃើញថ្មដ៏ធំនេះកាលពីឆ្នាំ២០១៥ នៅពេលដែលគាត់កំពុងប្រើឧបករណ៍រាវរកលោហៈ នៅក្នុងឧស្យាន Maryborough Regional Park ក្បែរទីក្រុង Melbourne ប្រទេសអូស្ត្រាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីរកឃើញដុំថ្មហើយ គាត់ក៏យកវាទៅផ្ទះ និងព្យាយាមពុះវា ដោយគិតថាមានដុំមាសមួយនៅពីខាងក្នុង។ លោក Hole បានព្យាយាមបំបែកវាដោយប្រើរណារ ម៉ូទ័រកាត់ ប្រដាប់ស្វាន និងសូម្បីតែអាស៊ីត ប៉ុន្តែរបស់របរទាំងនេះមិនអាចប្រើការបានទេ។ ជាច្រើនឆ្នាំក្រោយមក លោក Hole បានយកថ្មនេះទៅសារមន្ទីរ Melbourne ដើម្បីកំណត់មើលអត្តសញ្ញាណរបស់វា ហើយនោះជាពេលដែលគាត់បានរកឃើញថា វាមិនមែនជាថ្មធ្ងន់ ដែលមានមាសនៅពីខាងក្នុងទេ ប៉ុន្តែជាអាចម៍ផ្កាយដ៏ធំមួយ។

អាចម៍ផ្កាយនេះមានទម្ងន់១៧គីឡូក្រាម ហើយបន្ទាប់ពីអ្នកជំនាញកាត់មួយផ្នែកតូចរបស់វា ក្រុមអ្នកស្រាវជ្រាវរកឃើញថា វាមានជាតិដែកខ្ពស់ ដែលមានន័យថាវាស្ថិតនៅក្នុងប្រភេទ chondrite។ ភូគព្ភវិទូសារមន្ទីរ Melbourne លោក Dermot Henry បាននិយាយថា​ អាចម៍ផ្កាយដែលលោក ​Hole រកឃើញនេះ អាចនឹងមកពីតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ដែលមានទីតាំងចន្លោះភពអង្គារនិងព្រហស្បតិ៍ ហើយដោយប្រើប្រាស់កាបូន បានរកឃើញថាវាបានធ្លាក់ចូលមកកាន់ផែនដីចន្លោះពី១០០ទៅ១,០០០ឆ្នាំមុន។

តាមពិតទៅ បន្ទាប់ពីធ្វើការនៅសារមន្ទីរអស់រយៈពេល៣៧ឆ្នាំ​ និងបានពិនិត្យមើលថ្មរាប់ពាន់ដុំ លោក Henry និយាយថា មានតែថ្មពីរដុំប៉ុណ្ណោះដែលគេផ្ដល់ឲ្យ គឺជាអាចម៍ផ្កាយពិតប្រាកដ៕

អាចម៍ផ្កាយដែលរកឃើញនៅឧស្យាន Maryborough Regional Park
អាចម៍ផ្កាយដែលរកឃើញនៅឧស្យាន Maryborough Regional Park
អាចម៍ផ្កាយចំនួនពីរដែលអ្នកជំនាញវិភាគឃើញ
អាចម៍ផ្កាយចំនួនពីរដែលអ្នកជំនាញវិភាគឃើញ

ប្រភព: TweakTown

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T