ជឿជាក់ណាស់! កីឡាកររបស់ Barca រូបនេះ ថាខ្លួននឹងក្លាយជាកីឡាករសំខាន់ជាងគេនៅក្នុងក្រុមពេលជារបួសវិញ

//s9.kh1.co/8c/8cd09b35a4ca253ad0f2272fe3f6df35e785e87e.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

កីឡាកររបស់ Barca រូបនេះ ថាខ្លួននឹងក្លាយជាកីឡាករសំខាន់ជាងគេនៅក្នុងក្រុមពេលជារបួសវិញ

បរទេស៖ កីឡាករវ័យ ៣០ឆ្នាំ របស់ Barcelona គឺកីឡាករ Martin Braithwaite បានជឿជាក់ថាខ្លួន នឹងមានតួនាទីសំខាន់មួយ ក្រោមការដឹកនាំរបស់លោក​​ Xavi Hernandez

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Martin Braithwaite
កីឡាករ Martin Braithwaite

ជាការពិតណាស់ Braithwaite ត្រូវបាន Barca ផ្ទេរយកមកពីក្លិបមួយដែលស្ថិតនៅក្នុងលីគទី២ ប្រទេសអេស្ប៉ាញ ដែលពេលនោះ Barca ត្រូវការកីឡាករបន្ទាន់ ដើម្បីមកជំនួស Ousmane Dembele ព្រោះក្លិបរំពឹងថា គេអាចមានរបួសរយៈពេលយូរ។ តួយ៉ាងបច្ចុប្បន្ននេះ​ Braithwaite ក៏កំពុងតែមានរបួសដូចគ្នា​ គេមានរបួសជង្គង ដែលត្រូវទាមទារឲ្យមានការវះកាត់សិន ទើបអាចត្រលប់មកទីលានម្តងទៀតបាន។

កីឡាករ Martin Braithwaite
កីឡាករ Martin Braithwaite

Braithwaite បាននិយាយថា៖

ខ្ញុំរំពឹងថាខ្លួនឯងនឹងត្រលប់ទៅទីលានវិញឆាប់ៗនេះ ហើយខ្ញុំជឿថា ខ្ញុំនឹងមានតួនាទីសំខាន់នៅក្នុងក្រុម។ ខ្ញុំបាននិយាយជាមួយលោក Xavi រួចហើយ ហើយលោកក៏បានប្រាប់ខ្ញុំវិញដែរថា លោកបានរៀបចំ តួនាទីរួចជាស្រេចសម្រាប់ខ្ញុំ។ ខ្ញុំពិតជាសប្បាយចិត្ត ហើយចង់ត្រលប់ទៅទីលានវិញណាស់៕

កីឡាករ Martin Braithwaite

ប្រភព Marca

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T