មិត្តហ្វូន បរិច្ចាគទឹកប្រាក់ជិត ៥០០០ដុល្លារ ពី”កម្មវិធីកាដូបុណ្យភ្ជុំបិណ្ឌ” ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

//s9.kh1.co/f5/f5ed05f8ac9032b5e7827d305b3badffa7ed32b8.jpg
សង្គម

 ២៤-វិច្ឆិកា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

ក្រុមហ៊ុន​មិត្តហ្វូន កាលពីពេលថ្មីៗនេះ បរិច្ចាគ​ថវិកាជិត ៥ពាន់​ដុល្លារ​អាមេរិក​ ដែលបានមកពីការចូលរួមរបស់អតិថិជនពីកម្មវិធី ​«កាដូ​បុណ្យ​ភ្ជុំបិណ្ឌ» របស់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន​មិត្តហ្វូន កាលពីពេលថ្មីៗនេះ បរិច្ចាគ​ថវិកាជិត ៥ពាន់​ដុល្លារ​អាមេរិក​ ដែលបានមកពីការចូលរួមរបស់អតិថិជនពីកម្មវិធី ​ «កាដូ​បុណ្យ​ភ្ជុំបិណ្ឌ» របស់ខ្លួន និង​បាន​បរិច្ចាគថវិកា​នេះ​ទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់ក្រុមហ៊ុន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌប្រពៃណីខ្មែរ នាពេលកន្លង​ទៅ ក្រុមហ៊ុន​មិត្តហ្វូន​បាន​បង្កើត​កម្មវិធី​មួយ​ដែល​អនុញ្ញាត​ឲ្យ​អតិថិជនរបស់ខ្លួន​ឈ្នះ​រង្វាន់​ពិសេសនៅរៀងរាល់ពេលដែលពួកគេ​ធ្វើការស្កេន​ QR ហើយរាល់​ការស្កេន​ QR ម្ដងៗ ក្រុមហ៊ុន​មិត្តហ្វូន​នឹងបរិច្ចាគទឹកប្រាក់ ០,០៥​ដុល្លារ​ ដើម្បី​បរិច្ចាគជូន​ទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា ។

ឥឡូវនេះ តាមរយៈ​កម្មវិធី​ដែល​បានប្រព្រឹត្តទៅពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី១០ ខែ​តុលា ឆ្នាំ​២០២១ ​អតិថិជន​មិត្តហ្វូន​បាន​ធ្វើ​ប្រតិបត្តិការស្កេន​ QRCode សរុបចំនួន ៩៦.២៩២ ដង ហើយ​ទឹក​ប្រាក់​ចំនួន ៤.៨១៥ដុល្លារ​អាមេរិក ត្រូវបានបរិច្ចាគសម្រាប់​ជា​អំណោយ​ទៅឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា ។

https://s9.kh1.co/__image/w=650,h=433,q=100/17/1767c639b344f0180db43f2b0d203c3810eb00dd.jpeg

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បាន​ប្រគល់​អំណោយ​ជាថវិកា​នេះ ទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។ លោក​ ឌិនថន បាន​ថ្លែងថា អំណោយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​ទំនួលខុសត្រូវសង្គមជាហូរហែ​របស់​ក្រុមហ៊ុន ដើម្បី​ផ្ដល់​ត្រឡប់ទៅវិញ​ទៅឲ្យ​សង្គម​កម្ពុជា ។

លោក ឌិនថន មានប្រសាសន៍​យ៉ាង​ដូច្នេះថា ៖ 

“មន្ទីរពេទ្យ​គន្ធបុប្ផាបានជួយសង្គ្រោះ​ជីវិត​កុមារនិង​ទារក​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ហើយ​ក្រុមហ៊ុន​មិត្តហ្វូន​តែងតែរីករាយ​ក្នុង​ការជួយ​រួម​ចំណែក​ជាវិភាគទាន​​ថវិកា​ទៅ​ឲ្យ​មន្ទីរពេទ្យ ។ យើង​នឹង​បន្ត​រៃអង្គាស​មូលនិធិ​ច្រើនថែមទៀត​សម្រាប់​ធ្វើអំណោយទៅកាន់​មន្ទីរពេទ្យ ។”

លោក ឌិនថន

លោកវេជ្ជបណ្ឌិត Denis Laurent ដែល​ជា​អគ្គនាយក​មន្ទីរពេទ្យ​ គន្ធបុប្ផា បាន​សម្ដែង​នូវការអរគុណ​ដល់​ក្រុមហ៊ុន​មិត្តហ្វូន ដែលតែងតែបង្កើត​កម្មវិធីថ្មីៗ​ដើម្បី​រៃអង្គាស​មូលនិធិ​គាំទ្រ​ដល់​មន្ទីរពេទ្យ ។

លោកវេជ្ជបណ្ឌិត Laurent បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ 

“យើង​នឹង​ប្រើប្រាស់​ថវិកា​ទាំង​នេះ​ដើម្បី​ជួយ​ធ្វើ​ឲ្យ​សុខភាព​កុមារ​និងទារក​នៅកម្ពុជា កាន់តែប្រសើរឡើង តាមរយៈ​ការគាំទ្រ​ដល់​សកម្មភាព​នានា​របស់មន្ទីរពេទ្យគន្ធ​បុប្ផា​។”

លោកវេជ្ជបណ្ឌិត Laurent

ក្រុម​ហ៊ុន មិត្តហ្វូន បាន​និងកំពុងនាំមុខគេ​នៅក្នុង​ការជួយ​គាំទ្រ​ដល់រាជរដ្ឋាភិបាលកម្ពុជា​ដើម្បីអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍ឌីជីថល​ជាតិរបស់ខ្លួន ។ កន្លងមក ក្រុមហ៊ុន​បាន​ធ្វើការយ៉ាងជិតស្និទ្ធិ​ជាមួយ​ក្រសួងស្ថាប័ន​រដ្ឋសំខាន់ៗ ដើម្បី​អនុវត្តគម្រោងឌីជីថលូបនីយកម្មនៅក្នុងវិស័យជាច្រើន ដូចជា វិស័យអប់រ សុខាភិបាល និង​ដឹកជញ្ជូន ។

មិនត្រឹមតែផ្តោតលើអាជីវកម្មប៉ុណ្ណោះទេ មិត្តហ្វូនគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដទៃទៀតដែលតែងតែរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអភិវឌ្ឍន៍សង្គម ហើយចាត់ទុកវាជាសកម្មភាពទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់អាជីវកម្ម៕

https://s9.kh1.co/__image/w=650,h=433,q=100/6b/6b5079a5d5f577e4e6d4b216076df17a2d2941c4.jpeg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T