ផ្ទុះការវែកញែក ក្រោយបែកធ្លាយ កាមេរ៉ាសុវត្ថិភាពរថយន្ត មហាជនថាកំហុសមកពី...(មានវីដេអូ)

//s9.kh1.co/29/29f9bab1ce6d92e2e743280272af0c52ca2838df.jpg
សង្គម

 ២៣-វិច្ឆិកា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

ផ្ទុះការវែកញែក លើបណ្តាញសង្គមជាខ្លាំង ក្រោយបែកធ្លាយ កាមេរ៉ាសុវត្ថិភាពរថយន្ត មុនកើតហេតុ មហាជនថាកំហុសពី ភាគីរថយន្ត

តាកែវ ៖ កាលពីថ្ងៃទី ២២ វិច្ឆិកា កន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបច្ចុប្បន្ននេះ កំពុងផ្ទុះការវែកញែកខ្លាំង លើបណ្តាញសង្គម ក្រោយវីដេអូកាមេរ៉ាសុវត្ថិភាពរបស់រថយន្ត ត្រូវបានបែកធ្លាយ ដោយក្នុងនោះ ភាគខាងម៉ូតូ ទើបនឹងទទួលមរណភាព កាលពីប៉ុន្មានម៉ោងមុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មហាជនហាក់ផ្ទុះការខឹងសម្បារជាខ្លាំង ក្រោយវីដេអូនោះ ត្រូវបាន លោកតាបង្កើតរបស់ភាគីខាងម៉ូតូគណនីឈ្មោះ Sarern Yim ចែកចាយ លើបណ្តាញសង្គម ដើម្បីឲ្យបងប្អូនជួយពិចារណាថា មកពីម៉ូតូជាអ្នកខុស ឫមួយភាគីខាងរថយន្តជាអ្នកខុស។

ជាងនេះទៅទៀត បើតាមសម្តីការលើកឡើងរបស់ប្អូនស្រី ជនរងគ្រោះនោះគឺ ម្ចាស់រថយន្ត បន្ទាប់ពីកើតហេតុហើយនោះ ក៏មិនបានបើករត់អ្វីដែរ ដែលគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងក្នុងខេត្តតាកែវ។ ជាក់ស្តែង ក្នុងនោះ គេឃើញមាន បងប្អូនតិចតួចប៉ុណ្ណោះ ដែលលើកឡើងថា រថយន្តជាអ្នកត្រូវ គ្មានកំហុសអ្វីឡើយ ខណៈមាន ការបញ្ចេញមតិរាប់មិនអស់ ថាម្ចាស់រថយន្តនៅមិនទាន់ចេះច្បាប់ចរាចរណ៍ច្បាស់លាស់នៅឡើយ។

គួរបញ្ជាក់ផងដែរថា នេះបើយោង តាមការបញ្ជាក់ ពីគណនីហ្វេសប៊ុករបស់ លោកតានិងប្អូនស្រី ភាគីខាងម៉ូតូ(ស្លាប់)៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ភាគីខាងម៉ូតូ(ស្លាប់)
ភាគីខាងម៉ូតូ(ស្លាប់)
ប្អូនស្រី
ប្អូនស្រី
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ 

https://www.facebook.com/100006316038488/videos/1478963915817979/

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T