តារាប្រុសជើងចាស់ Jonny បង្ហាញមុខ ក្រោយកែសម្ផស្ស ឡើងប្លែកខ្លាំង

//s9.kh1.co/79/79f9a3dea98b5c0539fd398d14aa566e63c7e9a7.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

បើកបង្ហាញមុខមាត់ តារាប្រុសជើងចាស់ លោក Jonny Anfone ក្រោយពីទៅកែកុនមុខមាត់ថ្មី ឡើងស្រស់សង្ហា ក្មេងជាងមុន ក្នុងអាយុ ៥២ ឆ្នាំ

ថៃ៖ បើទោះបីជាមានវ័យកាន់តែជ្រេរក៏ដោយ តែ តារាសម្ដែងជើងចាស់ លោក​ Jonny Anfone នៅតែរក្សាប្រជាប្រិយភាព ក៏ដូចជា រក្សានូវរូបសម្រស់របស់ខ្លួនឲ្យកាន់តែ ស្រស់សង្ហាវ័យក្មេង បន្ទាប់ពីសម្រេចចិត្តកែកុនមុខមាត់ថ្មី ក្នុងវ័យ ៥២ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះវិញ អតីតពិធីការិនីដ៏ល្បីល្បាញ​ Pimonwan ដែលដើរតួនាទីជាជំនួយការ ក្នុងការថែរក្សា ស្ទើរតែគ្រប់ជំហាននៃការកែសម្ផស្សនេះ បានបង្ហោះរូបថត បង្ហាញពីទម្រង់មុខថ្មី របស់ លោក Jonny Anfone ជាផ្លូវការ ទន្ទឹម​នឹង​ព័ត៌មាន​លម្អិត ​អំពី​ការ​វះកាត់របស់ តារាប្រុសរូបនេះទៀតផង។ 

ក្នុងនោះដែរ នាងបានបង្ហើបពី ការកែកុន ទៅលើបញ្ហាមុខយារធ្លាក់ កន្ទុយភ្នែក ក្រោមភ្នែក ថ្ពាល់ស្រកតាមវ័យ រួមទាំងខ្លាញ់កកកុញ នៅជុំវិញថ្ពាល់ពីហ្សែន ថែមទៀត។ ជាពិសេស ក្រោយ​ពី​ធ្វើ​រួច​ មុនមាត់របស់ Jonny បានត្រលប់មកស្រស់ថ្លា និងមានភាពម៉ត់រលោង ក្មេងជាងវ័យ ដោយមានទំនុកចិត្ត ដូចកាលពីជិត ៣០ ឆ្នាំមុន។

ម៉្យាងវិញទៀត ក៏មានអ្នកគាំទ្រជាច្រើន ចូលមកបង្ហាញពីការសរសើរ ពីសម្រស់ដ៏ជាងវ័យ ជាមួយនឹងភាពស្រស់សង្ហាជាងមុន ក្នុងវ័យជាង ៥០ ឆ្នាំ​របស់ លោក ផងដែរ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Jonny
Jonny
Jonny
Jonny
Jonny
Jonny
Jonny
Jonny
Jonny
Jonny
មុខមាត់ Jonny ក្រោយកែសម្ផស្ស
មុខមាត់ Jonny ក្រោយកែសម្ផស្ស
មុខមាត់ Jonny ក្រោយកែសម្ផស្ស
មុខមាត់ Jonny ក្រោយកែសម្ផស្ស
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T