បរទេស៖ អ្នកគាំទ្រក្រុម Manchester United ជាច្រើនបាននាំគ្នាបង្ហោះសារ បែបខឹងសម្បារ ចង់ឲ្យខ្សែការពារ Harry Maguire ចាកចេញពីក្លិប តាមលោក Ole Gunnar Solskjaer ដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ លោក Solskjaer ត្រូវបានក្លិប Man Utd បណ្តេញចេញពីតំណែង កាលពីម្សិលមិញនេះ ដោយសារកាដឹកនាំរបស់លោកគ្មានអ្វីល្អប្រសើរឡើយសម្រាប់ក្រុម ជាក់ស្តែងលោកបានមកដឹកនាំ Man Utd ចាប់តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ហើយមិនទាន់បានឈ្នះពានអ្វីទាល់តែសោះ មួយវិញទៀតសម្រាប់រដូវនេះ លោកដឹកនាំក្រុមបាន ១២ប្រកួត ហើយចាញ់រហូតដល់ទៅ ៥ដងឯណោះ ជាប់ៗគ្នា នៅក្នុងក្របខណ្ឌ Premier League។

បើយោងទៅតាមការបង្ហោះពោលពាក្យលារបស់ Maguire ទៅកាន់លោក Solskjaer នៅលើបណ្តាញសង្គម Twitter មានអ្នកគាំទ្រក្រុមបិសាចក្រហមជាច្រើនបានយកទៅចែកចាយបន្តនឹងពោលពាក្យថា ចង់ឲ្យរូបគេចេញពីក្រុមដូចលោក Solskjaer ដែរ ចំណែក អ្នកខ្លះទៀតក៏បានរិះគន់គេចង់ឲ្យគេដោះស្លាកប្រធានក្រុមចេញពីដៃ និង អ្នកមួយចំនួនទៀត បានបន្ទោសថា គេនេះហើយដែលជាហេតុផល ធ្វើឲ្យលោក Solskjaer ត្រូវបានបណ្តេញចេញពីក្រុម៕
ប្រភព៖ Caughtoffside