រឿងចាំបាច់! លោក Cole ផ្តាំទៅគ្រូណាដែលចង់ដឹកនាំ Man Utd ឲ្យដកកីឡាករឆ្នើមរូបនេះ ចេញពីក្រុមមុនគេ

//s9.kh1.co/99/99036be1c09c06637378878586c26578d403d49b.jpg
កីទ្បា

 ២១-វិច្ឆិកា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

លោក Cole ផ្តាំទៅគ្រូណាដែលចង់ដឹកនាំ Man Utd ឲ្យដកកីឡាករឆ្នើមរូបនេះចេញពីក្រុមមុនគេ

បរទេស៖ លោក Carlton Cole ផ្តាំទៅអនាគតអ្នកដឹកនាំថ្មីរបស់ក្រុម Manchester United ឲ្យដកកីឡាករ Cristiano Ronaldo ចេញពីក្រុម ប្រសិនជាចង់កសាងអនាគតក្រុមឲ្យល្អជាងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បន្ទាប់ការដឹកនាំរបស់លោក Ole Gunnar Solskjaer ត្រូវបានបញ្ចប់ក្រោយបរាជ័យក្រោមថ្វីជើងរបស់ក្រុម Watford ក្នុង​លទ្ធផល ៤-១ កាលពីយប់មិញនេះ។ លើសពីនេះ ក៏មានដំណឹងលេចឮថា លោក Brendan Rodgers​ ដែលជាអ្នកដឹកនាំក្រុម Leicester City អាចនឹងមកបន្តដំណែងរបស់លោក Solskjaer ហើយលោក Cole ក៏មានរឿងខ្លះចង់ផ្តាំទៅអនាគតអ្នកដឹកនាំថ្មីរូបនេះផងដែរ។

លោក​ Cole បាននិយាយថា៖

អ្នកដឹកនាំដូចជា លោក Brendan គឺជាអ្នកដឹកនាំម្នាក់ដែល សម្លឹងបានវែងឆ្ងាយអំពីអនាគតក្រុម អ៊ីចឹងហើយរឿងដែលលោកត្រូវធ្វើមុនគេគឺ ត្រូវដក​ Ronaldo ចេញពីក្រុម ទើបអាចកសាងអនាគតក្រុមបាន។ Man Utd មានសមាសភាពកីឡាករវ័យក្មេងច្រើនណាស់ ដែលមិនទាន់ដាក់ប្រើប្រាស់ បូករួមនឹងដំណឹងក្នុងការយកកីឡាករវ័យក្មេង​​ Jude Bellingham មករួមក្រុមទៀត។ Ronaldo គេមានវ័យជ្រេហើយ គេមិនមែនជាអនាគតសម្រាប់ក្រុមទេ លោក Brendan គួរតែដកគេចេញ ហើយចាប់ផ្តើមកសាងកីឡាករក្មេងៗឡើងវិញ ព្រោះពួកគេនៅសល់ពេលច្រើនសម្រាប់ជួយក្រុម៕

លោក Carlton Cole

ប្រភព Sportskeeda

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T