បរទេស៖ គ្រូបង្វឹកក្រុម Paris Saint Germain លោក Mauricio Pochettino បានធ្វើការសរសើរកីឡាករ Lionel Messi មិនដាច់ពីមាត់ថា គេជាកីឡាករដែលល្អបំផុតនៅលើលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Messi បាត់បង់ឱកាសក្នុងការរកគ្រាប់បាល់នៅក្នុងក្របខណ្ឌ Ligue 1 អស់ ៥ប្រកួតជាប់គ្នាមកហើយ ហើយទើបតែយប់មិញនេះទេ ទើបគេអាចរកគ្រាប់បាល់បាន ១គ្រាប់ ជួយក្រុមឈ្នះ ក្លិប Nantes ក្នុងលទ្ធផល ៣-១ ទទួលបាន ៣ពិន្ទុឈរដាច់គេនៅកំពូលតារាង។

លោក Pochettino បាននិយាយថា៖
ខ្ញុំគិតថា គេមិនដែលខ្វល់រឿង រកគ្រាប់បាល់បានឬអត់ទេ នៅក្នុងលីគ ព្រោះគេជាកីឡាករដែលល្អបំផុតនៅក្នុងលោក គេពិតជាអស្ចារ្យខ្លាំងណាស់ គេប្រាកដជារកវិធីជោគជ័យបានបន្តទៀត គេជាមនុស្សដែលមានភាពអត់ធ្មត់ខ្លាំងណាស់ ហើយថ្ងៃនេះ ខ្ញុំពិតជាសប្បាយចិត្តដែលឃើញគេរកគ្រាប់បាល់បាន៕
ប្រភព៖ Sportskeeda