បរទេស៖ ក្លិប Manchester United កំពុងត្រៀមបញ្ចុះបញ្ចូល លោក Zinedine Zidane ឲ្យមកដឹកនាំក្រុម ជំនួសលោក Ole Gunnar Solskjaer វិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ លោក Solskjaer ហាក់ដូចជាជិតត្រូវបានបណ្តេញចេញ ដោយក្រុមថ្នាក់លើរបស់ក្លិប Man Utd បន្ទាប់ពីត្រូវបរាជ័យក្រោមថ្វីជើងរបស់ក្រុម Watford ក្នុងលទ្ធផល ៤-១ កាលពីម្សិលមិញនេះ។ លោក Solskjaer បានរងការ រិះគន់ជាច្រើនកន្លងមកហើយ ក្នុងនាមជាអ្នកដឹកនាំក្រុមបិសាចក្រហម ចាប់តាំងពីឆ្នាំ ២០១៩ មកម៉្លេះ ហើយមិនទាន់ រកពានជូនក្រុមបានម្តងសោះ។

បើយោងទៅតាមសារកាសែត The Times បានចុះផ្សាយថា ក្លិបកំពុងពន្លឿនការព្យាយាមបញ្ចុះបញ្ចូលអតីតអ្នកចាត់ការក្លិប Real Madrid លោក Zidane ឲ្យមកជំនួស លោក Solskjaer ភ្លាមៗ ក្នុងដើមរដូវកាលនេះ។ ទោះជាយ៉ាងក្តី លោក Zidane ធ្លាប់និយាយម្តងហើយថា លោកចង់បានតំណែងជាគ្រូបង្វឹកក្នុងជម្រើសជាតិបារាំងវិញ ប៉ុន្តែតាមរបាយការណ៍ក៏បានបញ្ចាក់ទៀតថា Man Utd បានត្រៀមកុងត្រាប្រាក់ឈ្នួលតម្លៃខ្ពស់ជូនលោករួចជាស្រេច ហើយចាំតែថ្ងៃលោក មកដល់ទេ៕
ប្រភព៖ Sportsmole