ក្លិបមួយនេះហើយដែល CR7 ស្អ-ប់បំផុត តែមិនមែនជា FC Barcelona នោះទេ

//s9.kh1.co/a2/a2be84f4a093a87bbb2dd39a143b333e1ababb2b.jpg
កីទ្បា

 ១៧-វិច្ឆិកា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

កីឡាករកំពូល Cristiano Ronaldo បានបង្ហើបឈ្មោះក្លិបមួយ ដែលខ្លួនបានស្អប់ក្នុងអាជីពរបស់ខ្លួន និងប្តេជ្ញាថាមិនធ្វើការផ្លាស់ប្តូរអាវរបស់ខ្លួនក្រោយប្រកួតចប់ជារៀងរហូត

អុីតាលី៖ ប្រិយមិត្តជុំវិញពិភពលោក ប្រហែលជាយល់ច្រឡំថាកំពូលកីឡាកររហស្សនាម CR7 រូបនេះ គឺប្រាកដជាមិនចូលចិត្ត ឬស្អប់ក្លិបយក្សអេស្ប៉ាញ FC Barcelona ដ្បិតរូបគាត់ធ្លាប់ជាគូប្រជែងដ៏ធំមួយគ្រាលេងនៅទឹកដីអេស្ប៉ាញក្របខណ្ឌ (La Liga) ប៉ុន្តែការពិតត្រូវបានទម្លាយគឺផ្ទុយទាំងស្រុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

បច្ចុប្បន្នភាពកីឡាករសញ្ជាតិព័រទុយហ្គាល់វ័យ ៣៧ ឆ្នាំរូបនេះ បានកំពុងលេងនៅក្របខណ្ឌ Premier League ដោយវិលមកចូលរួមជាមួយក្រុមបិសាចក្រហម Manchester United ជាទី២ ខណៈក្លិបដែលកីឡាករូបនេះស្អប់បំផុតនោះក៏ស្ថិតក្នុងលីគអង់គ្លេសដែរ តែជាក្លិបនៅលីគអ៊ីតាលី ពោលគឺ AS Roma ។

រឿងហេតុកើតឡើងមិនមែនជាពេលវេលាថ្មីៗ នេះឡើយ ប៉ុន្តែរឿងរ៉ាវដែលបានចងចិត្តរបស់ Cristiano Ronaldo មិនចូលចិត្ត AS Roma ពោលតាំងពីរដូវកាល ២០០៦/២០០៧ ក្នុងព្រឹត្តិការណ៍ UEFA Champions League តាំងពីកីឡាកររូបនេះលេងឲ្យក្លិបអង់គ្លេស Manchester United មុនចាកចេញទៅ Real Madrid ម្ល៉េះ។ 

រូបថតឯកសារ Man Utd ឈ្នះ ៧-១ លើ AS Roma
រូបថតឯកសារ Man Utd ឈ្នះ ៧-១ លើ AS Roma

ក្នុងជំនួបនាគ្រានោះនៅឯទឹកដី Old Trafford ក្លិបម្ចាស់ផ្ទះ Manchester United បានយកឈ្នះលើ AS Roma យ៉ាងចាស់ដៃក្នុងលទ្ធផល ៧-១ ប៉ុន្តែក្នុងការប្រកួតនោះក៏មានការបោះសម្តីឌឺដងដល់ Cristiano Ronaldo ជាហេតុនាំឲ្យរូបគាត់មានចិត្តពុំចូលចិត្តក្លិបមួយនេះរៀងរហូតមក។

បើតាមការលើកឡើងផ្ទាល់របស់កីឡាករម្ចាស់ពានរង្វាន់ Ballon d'Or ៥ សម័យកាលខាងលើធ្លាប់បានបកស្រាយឲ្យដឹងថា៖

ស្របពេលដែលគ្រានោះពួកយើង (Manchester United) បាន​កំពុងនាំមុខឈ្នះ ៦-០ ប៉ុន្តែខ្ញុំបានឮកីឡាករពួកគេ (AS Roma) បាននិយាយមកដាក់ខ្ញុំថា អ្នកគួរតែឈប់លេងទៅ អ្នកគួរតែឈប់អូសបាល់បន្តទៀតទៅ។ ក្រោយមកទៀតពួកគេបានព្យាយាមប៉ះទង្គិចខ្ញុំឲ្យរបួសលើរូបខ្ញុំទៀតផង។ នេះជាមូលហេតុដែលខ្ញុំមិនដែលផ្លាស់ប្តូរអាវជាមួយកីឡាកររូបណាម្នាក់ឡើយរបស់ក្លិប AS Roma។  

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

គួរឲ្យដឹងផងថា មុនផ្លាស់មកកាន់ទឹកដី Serie A កីឡាករ Cristiano Ronaldo ធ្លាប់លេងឲ្យក្លិប Manchester United និង Real Madrid ដោយធ្លាប់ប្រកួតជាមួយ AS Roma ១០ លើក ដោយធ្លាប់រួមចំណែកទាត់បញ្ចូលទី ៧ គ្រាប់ និងបញ្ចូនបាល់ឲ្យដៃគូ ២ លើកផងដែរ៕ 

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T