កម្មវិធី CamID បន្ថែមហ្គេមថ្មី៥០ទៀត ដែលធ្វើឲ្យការកម្សាន្តកាន់តែសម្បូរបែបនិងរីករាយ

//s9.kh1.co/de/de90116d4d0c82b5e9208aa3f96cb2a381e070dc.jpg
បច្ចេកវិទ្យា

 ១៦-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ប្រសិនបើអ្នក​ចូលចិត្ត​ហ្គេមកម្សាន្តឬកំពុងស្វែងរក​អ្វីៗ​ដើម្បី​លេង​កម្សាន្ត​ឲ្យ​បាន​សប្បាយ​រីករាយ​នៅលើ​អនឡាញនេះជាដំណឹងល្អ​សម្រាប់​អ្នក

ភ្នំពេញ៖ ប្រសិនបើអ្នក​ចូលចិត្ត​ហ្គេមកម្សាន្តឬកំពុងស្វែងរក​អ្វីៗ ​ដើម្បី​លេង​កម្សាន្ត​ឲ្យ​បាន​សប្បាយ​រីករាយ​នៅលើ​អនឡាញនេះ ជាដំណឹងល្អ​សម្រាប់​អ្នក។ កម្មវិធី​ CamID ដែល​ទទួល​បាន​ពានរង្វាន់​របស់មិត្តហ្វូនទើបតែ បានដាក់បញ្ចូលបន្ថែម​នូវ​ហ្គេម​ជាច្រើនថែមទៀត ​ដើម្បី​បម្រើ​ដល់​ការ​កម្សាន្ត​របស់​អ្នកដោយ​ឥត​គិតថ្លៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម​ការ​ឲ្យ​ដឹងពីក្រុមហ៊ុនមិត្តហ្វូនហ្គេម ​ដែល​លេង​ដោយ​សេរី​និង​ឥត​គិតថ្លៃ​ជាង៥០ហ្គេម ត្រូវ​បាន​បញ្ចូលទៅក្នុង​កម្មវិធីដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​លេង ​និង​សន្សំពិន្ទុ​ដើម្បី​ឈ្នះ​រង្វាន់​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ថែមទៀត​ផង ក្នុង​នោះ​រង្វាន់រួមមានកាតកោសទិន្នន័យប្រើប្រាស់​អ៊ីនធឺណិតនិង​វត្ថុ​
អនុស្សាវរីយ៍​ជាច្រើន​ទៀត។ លោក ញ៉ុង ឌិនថន អគ្គនាយករង​ក្រុមហ៊ុនមិត្តហ្វូនបាន​មានប្រសាសន៍​ថាការផ្ដល់​ជូន​ថ្មីនេះ គឺដើម្បី​ឲ្យ​អ្នកប្រើប្រាស់​កម្មវិធី​ CamID ទទួលបាន​បទពិសោធន៍​កម្សាន្ត​សប្បាយ​ផងនិង​ឈ្នះ​រង្វាន់ផង។

លោក ឌិនថន​ មានប្រសាសន៍ដូច្នេះថា

«ហ្គេមទាំងនេះគឺមិនគិតថ្លៃ​ទេ។ អ្វីដែល​អ្នក​ត្រូវធ្វើគឺ​ត្រូវ​ចូលទៅAppStore, PlayStore ឬAppGallery ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធីCamID ថ្មី​ចុង​ក្រោយ​បំផុត។ បន្ទាប់​មក​ អ្នកអាច​ទទួល​បទពិសោធន៍​កម្សាន្តលេង​ជាមួយ​ហ្គេមជាង៥០នេះបន្ថែម​លើ​អ្វីៗ ដ៏​សម្បូរ​បែប​ដែល​មាន​ស្រាប់​នៅក្នុង​កម្មវិធី​នេះ​ ។ ខណៈ​កំពុង​លេង​ហ្គេម​ទាំងនេះអ្នក​ក៏នឹងសន្សំបានពិន្ទុ​ដើម្បី​ឈ្នះរង្វាន់​ផងដែរ។» 

លោក ឌិនថន

លោក ឌិនថន បានបន្ថែមថា

«កម្មវិធីCamIDទើបតែ​ទទួល​បាន​ពានរង្វាន់​ជា​ “កម្មវិធី​កម្សាន្ត​ល្អដាច់​គេ​​ប្រចាំឆ្នាំ” ហើយ​មាន​កម្មវិធីកម្សាន្ត​ជាច្រើន​ដែលបានដាក់បញ្ចូលបន្ថែមដើម្បី​បំពេញ​តម្រូវការ​កម្សាន្ត​របស់​អ្នកប្រើប្រាស់។» 

លោក ឌិន ថន

ក្រុមហ៊ុន​បាន​បញ្ជាក់ថា​ សម្រាប់​អ្នកប្រើប្រាស់​ប្រព័ន្ធ​មិត្តហ្វូនគឺអាច​ចូលប្រើកម្មវិធីCamID ដោយ​មិន​អស់​ថ្លៃ​ប្រើអ៊ីនធឺណិត​ឡើយ។កម្មវិធីCamID ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ មិត្តហ្វូនដែលឈាន​មុខ​គេ​នៅក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យាឌីជីថលបាន​ឈ្នះពានរង្វាន់​ជា«App កម្សាន្តល្អដាច់គេ​ប្រចាំឆ្នាំ» ពី​ស្ថាប័ន​ Globee Awards ដែលជា​ស្ថាប័ន​អន្តរជាតិ​ផ្ដល់​ពានរង្វាន​និង​ចំណាត់ថ្នាក់​ធុរកិច្ច​ដ៏ល្បីល្បាញ​នៅលើ​ពិភព​លោក។

CamID ប្រៀបដូចជា​លិខិតឆ្លងដែន​ឌីជីថលមួយ​សម្រាប់​ការកម្សាន្ត ​និង​សេវាកម្ម​អនឡាញ​សំខាន់ៗ​ជាច្រើន​សម្បូរ​បែបសម្រាប់អ្នក​ប្រើប្រាស់​សេវាទូរសព្ទ​គ្រប់​ប្រព័ន្ធ។

CamID App ជា​មជ្ឈមណ្ឌល​ឌីជីថល​មួយសម្រាប់​អ្នកប្រើប្រាស់​គ្រប់រូប ក្នុង​នោះរាប់ទាំង​អ្នក​ប្រើប្រាស់​ឆ្លង​ប្រព័ន្ធ ដែល​ដាក់បញ្ចូល​គ្នា​នូវ​គ្រប់​មុខងារ​ពិសេសៗ​ពី​កម្មវិធី MyMetfone, Mocha App និង​Cinema Service នៅក្នុងAppនេះ​តែមួយ៕

រូបតំណាង
រូបតំណាង
CamID
CamID
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T