PPCBank អបអរសាទរការគាំទ្រពីម្ចាស់ជំនួយសម្រាប់យុទ្ធនាការរៃអង្គាសប្រាក់ APOPO

//s9.kh1.co/7f/7f1fa321be25fd32f8162b2cf1bc2ee28b032b1e.jpg
សង្គម

 ១៦-វិច្ឆិកា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

ធនាគារភីភីស៊ីប៊ែង(PPCBank) សូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយទាំងអស់ ដែលបានចូលរួមគាំទ្រ "យុទ្ធនាការរៃអង្គាសថវិការAPOPO"

ភ្នំពេញ៖ ធនាគារភីភីស៊ីប៊ែង(PPCBank) សូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយទាំងអស់ ដែលបានចូលរួមគាំទ្រ "យុទ្ធនាការរៃអង្គាសថវិការAPOPO" លើកទីពីរនេះ។​ ដំណើរការនៃការរៃអង្គាសត្រូវបានបញ្ចប់នៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២១។ អតិថិជនរួមជាមួយបុគ្គលិករបស់ធនាគារ PPCBank បានរៃអង្គាសប្រាក់សរុបចំនួន $1,065 ធនាគារក៏បានបរិច្ចាគ $8,935 បន្ថែមទៀតដើម្បីនាំយកថវិកាសរុបចំនួន $10,000 ផ្តល់ជូនទៅAPOPO។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
"យុទ្ធនាការរៃអង្គាសថវិការAPOPO"
"យុទ្ធនាការរៃអង្គាសថវិការAPOPO"

ថវិកាត្រូវបានប្រគល់ដោយផ្ទាល់ទៅកាន់APOPO ​ ក្នុងការបោសសម្អាតមីនផ្ទៃដីប្រាំ​ហិចតារបស់បងប្អូននៅ​ក្នុងខេត្តសៀមរាប​ភាគខាងជើង។ ធនាគារPPCBankពិតជាមានមោទនភាពចំពោះការរៃអង្គាសក្នុងឆ្នាំនេះ ដោយសារតែចំនួនថវិកាដែលបានមកពីការរៃអង្គាសបានជួយ APOPO និង “HeroRATs” ក្នុងការសម្អាតមីនបានច្រើនជាងពីរដងនៃផ្ទៃដីដែលបានសម្អាតក្នុងឆ្នាំ2020។ តំបន់គោលដៅគឺនៅក្នុងឃុំស្រែណូយស្រុកវ៉ារិនខេត្តសៀមរាប។ យុទ្ធនាការនេះបានជួយដល់ម្ចាស់ដីនិងប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះ ដែលបច្ចុប្បន្នកំពុងរស់នៅក្រោមការគំរាមកំហែងឥតឈប់ឈរ ពីគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ(UXO)។ កង្វល់ចម្បងក្នុងតំបន់នោះ គឹកុមារក្នុងភូមិងាយរងគ្រោះថ្នាក់ ពីគ្រាប់មីនរាល់ពេលដែលពួកគេចេញទៅក្រៅឬទៅនិងចេញពីសាលារៀន។

PPCBank មានក្តីសោមនស្សនិងសេចក្តីអំណគុណចំពោះការចូលរួមរបស់សប្បុរសជនទាំងអស់ ដែលបានធ្វើអោយគម្រោងដោះមីនរបស់ ​APOPO ដំណើរការកាន់តែប្រសើរឡើងៗ។ ផ្ទៃដីប្រាំហិចតាត្រូវបានសម្អាតបន្ថែមពីលើផ្ទៃដី២.៤ហិចតា ដែលបានសម្អាតកាលពីឆ្នាំមុនបានផ្តល់នូវការជំរុញដ៏សំខាន់ដល់សេដ្ឋកិច្ចក្នុងស្រុកនៃខេត្តសៀមរាប។ ខេត្ត​នេះ​បាន​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ពីជំងឺ​រាតត្បាតក៏ព្រោះតែសេដ្ឋកិច្ចក្នុងខេត្តសៀមរាប​ ពឹង​ផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​។ ក្នុងខេត្តសៀមរាបការងាររាប់រយត្រូវបានបាត់បង់ នៅក្នុងវិស័យទេសចរណ៍នេះ ហើយគ្រួសារត្រូវស្វែងរកប្រភពចំណូលបន្ថែមដើម្បីផ្គត់ផ្គង់ជីវភាព។
នាយកប្រតិបត្តិធនាគារ PPCBank លោក Baek Jongil បាននិយាយថា តាមរយៈការរួមចំណែកដ៏មាំមួនពីបុគ្គលិកនិងអតិថិជនរបស់ធនាគារគ្រួសារទាំងនេះ នឹងអាចប្រកបរបរចិញ្ចឹមជីវិតនៅលើដីស្រែចំការរបស់ពួកគេបានឆាប់ៗនេះ ហើយអាចរស់នៅដោយគ្មានការគំរាមកំហែងដោយសារគ្រាប់មីនទៀត។

 លោក Baek Jongil
 លោក Baek Jongil

“យើងសង្ឃឹមថានឹងមានក្រុមហ៊ុនឯកជននិងបុគ្គលជាច្រើនទៀតនឹងចូលរួមគាំទ្រAPOPO និងរួមចំណែកកាន់តែច្រើនដល់សកម្មភាពសប្បុរសធម៌សង្គមមួយនេះ។យើងនឹងទន្ទឹងរង់ចាំស្វាគមន៍ការយកចិត្តទុកដាក់និងការចូលរួមកាន់តែច្រើនពីអ្នកគ្រប់គ្នានៅឆ្នាំក្រោយនៅពេលដែលPPCBankចាប់ផ្តើម'យុទ្ធនាការរៃអង្គាសប្រាក់APOPO' របស់ខ្លួនសម្រាប់ឆ្នាំ២០២២’។យើងខ្ញុំសូមថ្លែងអំណរគុណម្តងទៀតចំពោះម្ចាស់ជំនួយទាំងអស់ជាពិសេសបុគ្គលិករបស់PPCBank។យើងសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នាម្តងទៀតនៅក្នុងយុទ្ធនាការទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុននាពេលអនាគត។អំពើ​ល្អ​របស់​អ្នក​ត្រូវ​បាន​ឱ្យ​តម្លៃ​ និង​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​អ្នកត្រូវការជំនួយ​របស់​យើង​»​។

 លោក BaekJongil

PPCBank សង្ឃឹម​ថា​មនុស្ស​កាន់​តែ​ច្រើន ​នឹង​ចេញ​មុខ​គាំទ្រ​ការ​រៃអង្គាស​ប្រាក់​បន្ទាប់​របស់​ខ្លួន​សម្រាប់APOPO។ ធនាគារ​ PPCBank ក៏សង្ឃឹមថាអ្នកដែលមានចិត្តសប្បុរសដែលបានបរិច្ចាគថវិការបស់ពួកគេ ក្នុងឆ្នាំនេះទោះបីជាតិចក្តីច្រើនក្តីក៏ការបរិច្ចាករបស់ពួកគេ បានធ្វើឱ្យមានភាពខុសគ្នាយ៉ាងខ្លាំង នៅក្នុងជីវិតរបស់បងប្អូនខ្មែរដែលរងគ្រោះខ្លាំងបំផុតដោយជំងឺរាតត្បាត៕

"យុទ្ធនាការរៃអង្គាសថវិការAPOPO"
"យុទ្ធនាការរៃអង្គាសថវិការAPOPO"
"យុទ្ធនាការរៃអង្គាសថវិការAPOPO"
"យុទ្ធនាការរៃអង្គាសថវិការAPOPO"
"យុទ្ធនាការរៃអង្គាសថវិការAPOPO"
"យុទ្ធនាការរៃអង្គាសថវិការAPOPO"
"យុទ្ធនាការរៃអង្គាសថវិការAPOPO"
"យុទ្ធនាការរៃអង្គាសថវិការAPOPO"
"យុទ្ធនាការរៃអង្គាសថវិការAPOPO"
"យុទ្ធនាការរៃអង្គាសថវិការAPOPO"
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T