អាវកក្អមសាមញ្ញៗ តារាស្រីកូរ៉េទាំងនេះ ពាក់ទៅលើកសម្រស់ស្អាតមិនចាញ់គ្នា

//s9.kh1.co/64/643e0e17f050b73a4022d51cec7193861a8ddb96.jpg
តារា & កម្សាន្ដ

 ១៥-វិច្ឆិកា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

សម្រាប់ការនិយមតែងខ្លួនជាមួយប្រភេទអាវកក្អមនេះ ​មិន​ត្រឹម​តែ​ជា​ម៉ូតពេញនិយម​សម្រាប់​នារី​ៗទូទៅប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ស្ទាយ៍ដ៏ពេញនិយមបំផុតផងដែរ សម្រាប់​​តារា K-pop ទាំងប្រុសទាំងស្រី។

កូរ៉េខាងត្បូង៖ ជាការពិតណាស់ នៅ​ពេល​ដែល​អាកាសធាតុ​ចាប់​ផ្តើម​ចុះត្រជាក់ ឬដល់ខែរងា វា​ក៏​ដល់​ពេល​ដែល​សុភាពនារីមួយចំនួន និយម​នាំគ្នាពាក់​អាវ​ជិតៗ ក្រាស់ៗ ឬអាវកក្អមជាដើមនៅពេលពួកគេចេញទៅខាងក្រៅ ដើម្បីការពារកុំឲ្យរងាផង និងអាចការពារស្បែកកុំឲ្យស្ងួតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ សម្រាប់ការនិយមតែងខ្លួនជាមួយប្រភេទអាវកក្អមនេះ ​មិន​ត្រឹម​តែ​ជា​ម៉ូតពេញនិយម​សម្រាប់​នារី​ៗទូទៅប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ស្ទាយ៍ដ៏ពេញនិយមបំផុតផងដែរ សម្រាប់​​តារា K-pop ទាំងប្រុសទាំងស្រី។ ហើយខាងក្រោមនេះ ជាសម្រស់របស់តារាស្រីកូរ៉េមួយចំនួន ដែលបានពាក់អាវម៉ូតសាមញ្ញៗដូចៗគ្នា ហើយបើនិយាយពីសម្រស់វិញ ក៏ស្រស់ស្អាត ទាក់ទាញមិនចាញ់គ្នាប៉ុន្មាននោះឡើយ៕

តើប្រិយមិត្តចូលចិត្តតារាស្រីរូបណាជាង?

១.Rosé (BLACKPINK)

 នៅពេលដែល Rosé ពាក់អាវនេះគឺ​ស័ក្តិសម​ណាស់​សម្រាប់​នាង។ ជាមួយនឹងខោខូវប៊យចង្កេះវែង ជើងធំទូលាយថែមទៀតនោះ មើលទៅនាង ដូចជានារីអភិជននៅប៉ារីសយ៉ាងដូច្នោះ។

Rosé
Rosé

២.Seulgi (Red VelVet)

នាងក៏ពាក់អាវកក្អមបានស្អាតដែរ ប៉ុន្តែ Seulgi បាន​បន្ថែម​អាវ​ក្រៅ​មួយ​ជាន់ទៀត ​ដើម្បី​មើល​ទៅ​ថ្លៃថ្នូរ ស្អាតជាងមុន។ 

Seulgi
Seulgi

៣.Lisa (BLACKPINK)

នាងក៏ពាក់អាវកក្អមបានស្អាតដូច Seulgi ដែរ ហើយនាងក៏​បន្ថែម​អាវ​ក្រៅពណ៌ខៀវ​មួយ​ជាន់ទៀត ​ដើម្បី​មើល​ទៅ​ថ្លៃថ្នូរ ស្អាតជាងមុន។ 

Lisa
Lisa

៤.Yoona

ត្រឹម​តែ​អាវ​កក្អមពណ៌ខ្មៅយ៉ាងសាមញ្ញប៉ុណ្ណោះ ប៉ុន្តែ Yoona នៅ​តែ​បញ្ចេញ​សម្រស់​បានយ៉ាងស្អាត បែប​យុវវ័យ ហើយ​ការ​តុបតែង​ខ្លួន​ក៏មានភាពជឿជាក់។

Yoona
Yoona

៥.Suzy

នាងជាតារាស្រីម្នាក់ ដែលចូលចិត្តពាក់អាវកក្អម ហើយការ​តុប​តែង​ខ្លួនរបស់នាង ក៏​ស្រស់​ស្អាត​​សម​នឹង​ឈុត​មួយ​នេះ​ផង​ដែរ។

Suzy
Suzy

៦.Jennie (BLACKPINK)

សម្រស់របស់ Jennie ពេលពាក់អាវម៉ូតនេះរបស់ម៉ាក Chanel ពិតជាធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរគ្រប់គ្នា។

Jennie
Jennie

៧.Shin Min Ah

តុបតែងខ្លួនស្រាលៗ ជាមួយនឹងអាវម៉ូតនេះ ពិតជាអាចជួយឲ្យសម្រស់របស់នាងមើលទៅក្មេងជាងវ័យ។

Shin Min Ah
Shin Min Ah

ប្រភព៖ kenh14.vn

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T