កូរ៉េខាងត្បូង ៖ ខណៈពេលដែលអ្នកខ្លះអាចនឹងមិនមានសំណាង ទទួលបានពរជ័យគ្រប់គ្រាន់ក្នុងការដែលមានឯកសណ្ឋាន ឬកូដសំលៀកបំពាក់សាលារៀនដែលត្រឹមត្រូវនោះ ក៏មានសាលារៀនជាច្រើននៅជុំវិញពិភពលោក បានរចនាឯកសណ្ឋានសិស្សសិស្សរបស់ពួកគេប្លែកៗ និងស្អាតៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ប្រហែលជាអ្នកប្រហែលជាធ្លាប់បានឃើញ ការប្រែប្រួលមួយចំនួននៃឯកសណ្ឋានសិស្សសាលាកូរ៉េ តាមរយៈ K-Dramas ឬប្រព័ន្ធផ្សព្វផ្សាយសង្គមរួចមកហើត ប៉ុន្តែការពិតគឺថា មិនមែនឯកសណ្ឋានទាំងអស់ ត្រូវបានធ្វើឱ្យដូចៗគ្នានោះទេ។
ខាងក្រោមនេះ គឺជាឯកសណ្ឋានសាលាទាំង ៦ដែលត្រូវបានជ្រើសរើសដោយជនជាតិកូរ៉េផ្ទាល់ ថាពិតជាស្រស់ស្អាត ថែមទាំងមានតារាល្បីៗបានរៀននៅទីនោះ និងពាក់សមម្លៀកបំពាក់ទាំងនេះផងដឬែរ។
សូមទស្សនារូបភាព និងការបកស្រាយខាងក្រោម ៖
១. Lila Art High
Lila Art High ត្រូវបានចូលរួមដោយ Idol ល្បីល្បាញជាច្រើន ដែលនោះគឺជាសាលាវិទ្យាល័យសិល្បៈដ៏សំខាន់មួយ ក្នុងចំណោមវិទ្យាល័យសិល្បៈក្នុងទីក្រុង Seoul ឯកសណ្ឋានរបស់ពួកគេមានពណ៌លឿង ហើយពណ៌ទឹកសមុទ្រគឺជាពណ៌ចម្បងរបស់ពួកគេ។


២. Hanlim Multi Arts High
Hanlim Multi Arts High គឺជាវិទ្យាល័យដ៏ល្បីល្បាញមួយ ក្នុងប្រទេសកូរ៉េខាងត្បូង ជាពិសេសសម្រាប់អ្នកគាំទ្រ K-Pop បរទេស Idol ជាច្រើនបានបញ្ចប់ការសិក្សាពីសាលានេះ ហើយឯកសណ្ឋាននេះមានការពេញនិយម សម្រាប់ការរួមបញ្ចូលគ្នារវាងពណ៌ខៀវក្រម៉ៅ និងពណ៌ក្រហម ព្រមទាំងសមនៃអាវ និងសំពត់ដែលមានរាងស្រឡូន រួមបញ្ចូលជាមួយនឹង អាវក្រៅ និងក្រវ៉ាត់កដ៏សមឥតខ្ចោះផងដែរ។


៣. Chungnam Foreign Language High School
ក្នុងករណីនេះ Ken និង Kyungri បានពិតជាមិនបានរៀននៅសាលានេះនោះទេ ប៉ុន្តែពួកគេបានពាក់ឯកសណ្ឋានសម្រាប់ព្រឹត្តិការណ៍មួយ ហើយសម្រាប់ឯកសណ្ឋានសាលា ដែលមានភាពល្បីល្បាញនេះគឺដោយសារ ផ្នត់សំពត់សម្រាប់សិស្សស្រី ដែលរចនាបានយ៉ាងស្អាតជាគូជាមួយនឹងអាវ។

៤. Kyewon Arts High School
Kim Go Eun បានចូលរៀននៅវិទ្យាល័យសិល្បៈនេះ ហើយត្រូវបានគេនិយាយថា ប្រជាប្រិយភាពរបស់នាងបានធ្លាក់ចុះ ដោយសារតែរូបរាងដ៏ស្លូតបូតរបស់នាង ឯកសណ្ឋានសាលានេះមានអាវក្រៅពណ៌ក្រហមដ៏សាមញ្ញ ដែលអាចត្រូវបានពាក់ជាជម្រើស ជំនួសឱ្យអាវធំក្រៅបាន។

៥. School Of Performing Arts Seoul
SOPA គឺជាសាលាដ៏ល្បីល្បាញមួយផ្សេងទៀត សម្រាប់និស្សិតបញ្ចប់ការសិក្សា និងតារាដ៏ល្បីល្បាញរាប់មិនអស់ សម្រាប់ឯកសណ្ឋានរដូវក្តៅ ឬរដូវផ្ការីក អ្នកអាចពាក់តែអាវ ឬអាវកាក់ជំនួសឱ្យអាវធំក្រៅ ហើយក៏មានការពេញនិយមដូចជាខ្សែក្រវាត់ចង្កេះដែរ។



៦. Jeonju Arts High School
មួយក្នុងចំណោមអតីតនិស្សិត ដែលល្បីល្បាញបំផុតរបស់ពួកគេគឺ Taeyeon សមាជិកក្រុម Girls 'Generation ដែលបានរៀននៅទីនោះ ចំណែកឯកសណ្ឋានរបស់ពួកគេ គឺតែងតែត្រូវបានគេដឹងថាស្រស់ស្អាត ជាមួយនឹងអាវដ៏ទាក់ទាញពណ៌ខៀវស្រាល នៃឯកសណ្ឋានរដូវក្តៅរបស់ពួកគេ៕


ប្រភព : Koreaboo