CP បានពង្រីកអាជីវកម្មសត្វទឹក ដើម្បីលើកស្ទួយវារីវប្បកម្មនៅកម្ពុជា!

//s9.kh1.co/ce/ce3f0b77bf8679c7faa23a5d80b913ccbba42981.jpg
សង្គម

 ១៥-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ភ្នំពេញ៖ នៅពេលបច្ចុប្បន្ននេះ តម្រូវការបរិភោគត្រីមានការកើនឡើង ដោយសារតែបំរែបំរួលបរិស្ថាន កំនើនប្រជាជននិងការថយចុះផលនេសាទត្រីធម្មជាតិ។

ភ្នំពេញ៖ នៅពេលបច្ចុប្បន្ននេះ តម្រូវការបរិភោគត្រីមានការកើនឡើង ដោយសារតែបំរែបំរួលបរិស្ថាន កំនើនប្រជាជននិងការថយចុះផលនេសាទត្រីធម្មជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កក្តាទាំងនេះហើយទើបធ្វើអោយCPF បានជម្រុញអោយមានការ អភិវឌ្ឍន៍វិស័យវារីប្បកម្ម ដើម្បីបំពេញតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ ជាមួយនេះផងដែរ ការប្រែប្រួលទាំងនេះបានបង្ហាញអោយឃើញច្បាស់នៅឱកាសក្នុងការរកប្រាក់ចំណូលពីអាជីវកម្មមួយនេះ។

លោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់ទៅលើការប្រតិបត្តិអាជីវកម្ម ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះគុណភាព សុវត្តិភាព អាហារូបម្ភ និងមិនប៉ះពាល់ដល់បរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន។ 

https://s9.kh1.co/__image/w=650,h=366,q=100/f0/f0e0ddc28a1e2c99478dc2d553afa111e89014e5.jpg
https://s9.kh1.co/__image/w=650,h=366,q=100/1c/1c5f70c28955cfe113613711056c85176eb7fb97.jpg
លោក ស៊ីវៈភុន កាងកាន់ (Siwapon Kangkan) ប្រធានចាត់ការទូទៅ 
លោក ស៊ីវៈភុន កាងកាន់ (Siwapon Kangkan) ប្រធានចាត់ការទូទៅ 

ក្នុងនោះអាជីវកម្មវារីវប្បកម្ម ជាអាជីវកម្មដ៏សំខាន់មួយរបស់ CPF ដែលបានដំណើរការ និងមានការរីកចំរើនយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសផ្សេងៗទៀត ដោយឡែកអាជីវកម្មវារីវប្បកម្មផ្នែកចិញ្ចឹមត្រី CPF បានពង្រីកខ្លួនមកដល់ប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១៩ មកម្លេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងវារីវប្បករអ្នកចិញ្ចឹមត្រីទាំងអស់នៅកម្ពុជា។

សម្រាប់អាជីវកម្មវារីវប្បកម្ម CP ខេមបូឌា បានកំពុងនឹងដំណើរការនៅប្រទេសកម្ពុជាដោយសព្វថ្ងៃអាជីវកម្មមួយនេះ មានការគ្រាំទ្រជាខ្លាំងពីបណ្តាវារីវប្បករ ក៏ដូចជាអ្នកចិញ្ចឹមត្រីនៅទូទៅប្រទេសកម្ពុជា។

លោក ស៊ីវៈភុន កាងកាន់ (Siwapon Kangkan) ប្រធានចាត់ការទូទៅ អាជីវកម្មវារីវប្បកម្មនៃក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖

ក្រុមហ៊ុន CP ខេមបូឌា បានយកចិត្តទុកយ៉ាងខ្លាំងក្នុងការចូលរួមបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មនៅកម្ពុជាឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងធ្វើការកាត់បន្ថយការនាំចូលពិសេសដើម្បីលើកស្ទួយវិស័យវារីវប្បកម្មកម្ពុជាឲ្យមានការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គមជាតិ។

ដោយយោងតាមប្រសាសន៍របស់លោកឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០ «វារីវប្បករទាំងអស់យកចិត្តទុកដាក់បន្ថែមទៀតលើការអនុវត្តបច្ចេកទេសចិញ្ចឹម និងពង្រីកអាជីវកម្មចិញ្ចឹមត្រីដើម្បីច្បាមយករួចប្រើប្រាស់កាលានុវត្តភាពនៃវិបត្តជំងឺឆ្លងកូវិដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់» ។ 

https://s9.kh1.co/__image/w=650,h=650,q=100/f5/f5d4556d32197f893dd22ee94357b54fe0f18e35.jpg
https://s9.kh1.co/__image/w=650,h=488,q=100/e7/e75f574ef261436001d3debb3ef1a24c06e19220.jpg
https://s9.kh1.co/__image/w=650,h=366,q=100/a8/a8afc9fe8afaf8f502f307a59d68fa5200d2e3a3.jpg

តាមគោលការណ៍ប្រកបដោយនិរន្តរភាព CP ខេមបូឌា ជំរុញវារីវប្បកម្មកម្ពុជា ដើម្បីជួយសម្របសម្រួលក្នុងកិច្ចការផលិតកម្មអាជីវកម្មបង្កើនសមត្ថភាពផលិត ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ដោយគណៈកម្មការត្រូវតែពិនិត្យពិភាក្សាឱ្យបានស៊ីជម្រៅលើដំណើរការផលិតកម្មអាជីវកម្ម និងដោះស្រាយបញ្ហាប្រឈមនានាឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី បច្ចេកទេសក្នុងការចិញ្ចឹមនិងផ្តោតសំខាន់ទៅលើចំណីរបស់សត្វទឹកជាច្រើនប្រភេទដែលមានគុណភាពនិងពង្រីកបន្ថែមនៅដៃគូរសហការទូទាំងប្រទេសកម្ពុជា

ក្រុមហ៊ុន CP ខេមបូឌា បានយកចិត្តទុកយ៉ាងខ្លាំងក្នុងការចូលរួមបង្កើនផលិតផលគុណភាពជាច្រើនទាក់ទងទៅនឹងពូជត្រីល្អ ចំណីត្រី ចំណីកង្កែប ចំណីបង្កង នឹង​​បានណែនាំបច្ចេកទេសក្នុងការចិញ្ចឹម​សំខាន់ៗ៤ចំណុចទាក់ទងទៅនិងការចិញ្ចឹមយ៉ាងណាដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ គឺផ្តោតសំខាន់ទៅលើ ពូជ ចំណី ការគ្រប់គ្រង់ទឹក  និង ការគ្រប់គ្រង់បរិស្ថានជុំវិញ។

១. ពូជត្រី ( Breed ) 

ក្នុងការចិញ្ចឹមត្រីដើម្បីទទួលបានភាពជោគជ័យក្នុងនោះការជ្រើសរើសពូជពិតជាសំខាន់ ដូចនេះក្នុងការចិញ្ចឹមត្រីគួរតែជ្រើសរើសប្រភេទពូជត្រីណាដែលមានលក្ខណះ

  • ​​​​​​ ងាយរកពូជមកចិញ្ចឹម​ ងាយស្រួលចិញ្ចឹម ​លូតលាស់លឿន​
  • ធន់នឹងជំងឺ​ ធន់នឹងមជ្ឈដ្ឋានទឹករស់នៅ
  • អាចស៊ីចំណីធម្មជាតិ​ និងចំណីសម្រេចបាន
  • មានតម្លៃខ្ពស់ក្នុងទីផ្សារ​
  • ជាប្រភេទពូជត្រីដែលមានការអនុញ្ញាតពីរដ្ឋបាលជលផល      

ក្នុងនោះផងដែរក្រុមហ៊ុនស៊ីភីខេមបូឌាមានការផ្គត់ផ្គង់នៅពូជត្រីជាច្រើនប្រភេទ រួមមានទីឡាព្យ៉ាក្រហម ត្រីអណ្តែង ត្រីប្រា ជាប្រភេទពូជត្រីមានគុណភាពស្របតាមស្តង់ដាផងដែរ​១

២. ចំណី ( Feed)

ការផ្តល់ចំណី ដោយសារតែត្រីជាសត្វរស់នៅក្នុងទឹកពិបាកដឹងថាត្រូវផ្តល់អាហារដល់ពួកគេប៉ុន្មាន។ តើត្រីបានស៊ីទាំងអស់ទេ? ប្រសិនបើជាយើងអោយចំណីច្រើនពេកត្រីមិនអាចស៊ីអស់នោះអាចធ្វើអោយខាតឬចំណីដែលសល់អាចធ្វើអោយខូចគុណភាពទឹកដែលបង្កគ្រោះថ្នាក់ដល់ត្រី ហើយប្រសិនបើតិចពេក ត្រីមានការលូតលាស់យឺតជាងធម្មតា។ ដើម្បីកាត់បន្ថយបញ្ហាទាំងនេះមានគោលការណ៍ណែនាំមួយចំនួនដែលត្រូវអនុវត្តតាម៖

  • អោយចំណីត្រីជាពេលវេលាច្បាស់លាស់
  • គួរអោយចំណីត្រីនៅកន្លែងដដែលៗជាប្រចាំ
  • មុនអោយចំណីត្រីគួរអោយសញ្ញាប្រាប់ត្រីជាមុនសិន​
  • ចំនួនចំណីដែលបានផ្តល់អោយត្រីគួរតែផ្លាស់ប្តូររៀងរាល់ 1-2 សប្តាហ៍ម្តង​
  • គួរមានការគណនាចំណីដែលអោយត្រីយ៉ាងសមរម្យ

៣. ការគ្រប់គ្រង់ទឹក (Water M Management)

ទឹកជាកត្តាសំខាន់លើការចិញ្ចឹមត្រីក្នុងស្រះ ឬអាង​ អ្នកចិញ្ចឹមត្រូវធ្វើការត្រួតពិនិត្យជាប្រចាំដើម្បីអោយត្រីមានការលូតលាស់ និងធំធាត់បានល្អ នឹងបញ្ជៀសបាននូវជំងឺបានផងដែល សំរាប់ការគ្រប់គ្រងគុណភាពទឹកគឺត្រូវ​៖

  • ពិនិត្យគុណភាពទឹកអោយមានពណ៍បៃតងខ្ចីជានិច្ច
  • ដាក់រុក្ខជាតិស្រស់មួយចំនួនដើម្បីបង្កើនគុណភាពទឹក
  • ក្នុងមួយរដូវចិញ្ចឹមត្រីគួរតែប្តូរទឹកអោយបាន ​២​-៣​​ ដង​ នៅពេលទឹកខុសពីធម្មតា ក្នុងការប្តូរទឹក២០%-៤០%​ នៃផ្ទៃទឹក
  • មិនត្រូវអោយគោ ក្របី ជ្រូក ឬសកម្មភាពផ្សេងៗដែលបង្កដល់គុណភាពទឹក​
  • មិនត្រូវ​ត្រាំស្លឹកឈើ ឬរុក្ខជាតិផ្សេងៗដែលធ្វើអោយមានជាតិពុលដល់ទឹក
  • មិនត្រូវប្រើសារធាតុពុលដូចជាការថ្នាំសម្លាប់សត្វល្អិត ឬម្សៅសាប៊ូនៅក្នុងនិងជុំវិញស្រះត្រួតពិនិត្យកុំអោយមានរុក្ខជាតិក្នុងទឹកដុះច្រើនពេក

៤. ការគ្រប់គ្រង់បរិស្ថាន (Environmental Management )

បរិស្ថានជុំវិញជាកត្តាដ៏សំខាន់ក្នុងការចិញ្ចឹម ដើម្បីអោយការចិញ្ចឹមត្រី មានការលូតលាស់ និងធំធាត់បានល្អ និងទទួលបានទិន្នផលល្អ សំរាប់ការគ្រប់គ្រង់បរិស្ថានដល់ល្អ មិនថាស្រះ ឫ អាង៖

  • ត្រូវតែមានឧបករណ៌ការពារសត្វផ្សេងៗដូចជា សត្វស្លាប សត្វល្អិតផ្សេងៗ ដែលអាចបង្ករអោយមានផលប៉ះពាល់ដល់ការចិញ្ចឹម
  • ស្រះត្រូវតែមានភ្លឺខ្ពស់ នឹងមាំល្អ ដើម្បីការពារទឹកលិច
  • ដាំស្មៅនៅតាមភ្លឺស្រះ ដើម្បីកាត់បន្ថយការហូរច្រោះដែលធ្វើអោយទឹកល្អក់
  • បាតស្រះត្រូវរាបស្មើរ ដើម្បីងាយស្រួលពង្រីងនិងប្រមូលផល
  • តាមភ្លឺស្រះត្រូវតែមានបង្កប់បំពង សម្រាប់បង្ហូរទឹកចូលស្រះ
https://s9.kh1.co/__image/w=650,h=488,q=100/b8/b8005abd93bf388ade8a4ef2666dfd261c162ad4.jpg
https://s9.kh1.co/__image/w=650,h=1156,q=100/42/4273b633652bbc129dd7e4581b807cf4a4c56ead.jpg
https://s9.kh1.co/__image/w=650,h=650,q=100/06/06f25564f122b362acadb19d07662e2ac8b00bfd.jpg

ដូចនេះដើម្បីលើកស្ទួយវារីប្បកម្មនៅក្នុងប្រទេសកម្ពុជាអោយកាន់តែរីកចំរើន ក្នុងការចិញ្ចឹមត្រី ការចិញ្ចឹមកង្កែប ការចិញ្ចឹមបង្កង គន្លឹះដែលត្រូវតែអនុវត្តន៍នោះគឺ ការជ្រើសរើសពូជ ការជ្រើសរើសចំណី ការគ្រប់គ្រង់ទឹក និង ការគ្រប់គ្រង់បរិស្ថាន ជាកត្តាជម្រុញអោយការចិញ្ចឹមទទួលបានភាពជោគជ័យ។

QR Code Facebook CP Cambodia
QR Code Facebook CP Cambodia
QR Code Youtube CP Cambodia
QR Code Youtube CP Cambodia
QR Code-Web site CP Cambodia.
QR Code-Web site CP Cambodia.
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T