បានសម្ដែងតួអង្គតែមួយ តែជីវិតពិត យ៉ាងកួ ចាស់​ និង ថ្មី ឡើងខុសគ្នាស្រឡះ

//s9.kh1.co/ea/ea0cc6e32115b1710d3dc854588aa65feac26477.jpg
តារា & កម្សាន្ដ

 ១៤-វិច្ឆិកា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

ទោះបីជាធ្លាប់សម្ដែងក្នុងតួអង្គតែមួយ និង មានជីវីតអាពាហ៍ពិពាហ៍ជាមួយនឹង តារាស្រីល្បីដូចគ្នា តែជីវិតនៅក្នុងការរស់នៅ របស់ តារាប្រុស ២ ដួង លោក Huang Xiaoming និង លោក Chen Xiao ហាក់ផ្ទុយខុសពីគ្នាស្រឡះ

ចិន៖ នៅខណៈពេល ដែលធ្លាប់បានសម្ដែងនៅក្នុងតួអង្គ «យ៉ាងកួ» តែមួយ តារាសម្ដែងប្រុស ២ ដួង លោក Huang Xiaoming និង លោក Chen Xiao ក៏ត្រូវបានគេយកទៅប្រៀបធៀបគ្នាជារឿយៗ ដោយអ្នក​ទាំង​ពីរ​ មាន​អាជីព​ និង​រឿង​ស្នេហា​ដ៏គួរឲ្យចាប់អារម្មណ៍ និងមានភរិយា ដែលជាតារាល្បីរៀងៗខ្លួន តែទោះជាយ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍របស់តារាប្រុសទាំងពីររូបនេះ ហាក់មិនដូចគ្នានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ យោងតាម ទំព័រ Sina បានរាយការណ៍ថា ពីថ្ងៃខួបកំណើត គម្រប់ ៤៤ ឆ្នាំរបស់ លោក Huang Xiaoming ដោយ នៅលើបណ្ដាញសង្គម តារាប្រុសរូបនេះ បានបង្ហាញរូបថតមួយ នៅក្នុងពិធីជប់លៀងដ៏គួរឲ្យស្រលាញ់របស់ខ្លួន ប៉ុន្តែបែរជាធ្វើឲ្យគ្រប់គ្នាមើលឃើញថា នៅក្នុងរូបភាពដែលបានចែករំលែក គឺមិនមានវត្តមានរបស់ តារាស្រី Angelababy ដែលជាភរិយារបស់ខ្លួននោះឡើយ ជាពិសេស ហ្វេនៗទាំងនោះ ក៏​បាន​កត់សម្គាល់ឃើញ​ថា នៅក្នុងរយៈ ២ ឆ្នាំ​​កន្លង​ផុត​ទៅនេះ ភរិយារបស់លោក ​មិន​បាន​ធ្វើ​អ្វី ​ដើម្បី​ប្រារព្ធ​ខួប​កំណើត​ឲ្យស្វាមីនោះទេ។ 

យ៉ាងណាមិញ នៅក្នុងរឿងមួយផ្សេងទៀត របស់ តារាប្រុស លោក​ Chen Xiao វិញម្ដង គឺមានភាពខុសគ្នានឹង លោក Huang Xiaoming ដោយត្រូវគេចាប់បានរូបភាព គូស្វាមីភរិយា Chen Xiao និង Michelle Chen ទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា យ៉ាងល្អូកល្អើន។ ជាពិសេស អំឡុងពេលនោះ ប្ដីប្រពន្ធអ្នកទាំងពីរ​ ​មិន​បាន​ចាក​ចេញ​ពី​គ្នា សូម្បីតែ​កន្លះ​ជំហាន​ឡើយ ដោយបាន​ជជែក​គ្នា​ឥត​ឈប់​ឈរ ដែលធ្វើឲ្យហ្វេនៗគ្រប់គ្នា ដឹងថា ជីវិតអាពាហ៍ពិពាហ៍របស់ប្ដីប្រពន្ធមួយគូនេះ នៅតែផ្អែមល្ហែម ដូចពេលដែលពួកគេ បានចាប់ផ្តើមទាក់ទងគ្នាដំបូងៗ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Huang Xiaoming 
Huang Xiaoming 
Huang Xiaoming 
Huang Xiaoming 
Huang Xiaoming និង ភរិយា 
Huang Xiaoming និង ភរិយា 
Huang Xiaoming ធ្វើខួប ដោយគ្មានវត្តមានភរិយា
Huang Xiaoming ធ្វើខួប ដោយគ្មានវត្តមានភរិយា
Huang Xiaoming ធ្វើខួប ដោយគ្មានវត្តមានភរិយា
Huang Xiaoming ធ្វើខួប ដោយគ្មានវត្តមានភរិយា
Chen Xiao 
Chen Xiao 
Chen Xiao និង ភរិយា 
Chen Xiao និង ភរិយា 
Chen Xiao និង ភរិយា 
Chen Xiao និង ភរិយា 
Chen Xiao និង ភរិយា 
Chen Xiao និង ភរិយា 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T