OPPO មិនទាន់ប្រកាសតម្លៃ OPPO A95 ជាផ្លូវការផង! ពេលនេះបើកឲ្យ Blind Order បាត់ ជាមួយនឹងតម្លៃខ្ទង់ $300

//s9.kh1.co/6d/6d0315fcbcca37aede498de78cfb7e1a052f1f05.jpg
បច្ចេកវិទ្យា

 ១២-វិច្ឆិកា-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

ទីបំផុតស្មាតហ្វូន OPPO A95 ពោរពេញដោយសមត្ថភាពខ្លាំង រួមជាមួយនឹងការរចនាបថឌីហ្សាញបែប OPPO Glow ដែលស្ថិតនៅក្នុងតម្លៃប្រហាក់ប្រហែល $300 ដែលអតិថិជនទន្ទឹងរង់ចាំ បានមកដល់ហើយ។ ពេលនេះ ក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO បានបើកទទួលកក់ទុកមុនដោយមិនទាន់ដឹងតម្លៃ ឬហៅថា Blind Order ចាប់ពីថ្ងៃទី12 ដល់ថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ​2021 ព្រមទាំងទទួលបានកាដូជាច្រើនរួមមាន៖ Speaker + កាស , កាតាបស្ពាយក្រោយ, ប័ណ្ណធានាអេក្រង់ និងស៊ីម Silver ភ្ជាប់គម្រោង Smart ធំហ្មង៎ 12 សប្តាហ៍។

ភ្នំពេញ៖ ទីបំផុតស្មាតហ្វូន OPPO A95 ពោរពេញដោយសមត្ថភាពខ្លាំង រួមជាមួយនឹងការរចនាបថឌីហ្សាញបែប OPPO Glow ដែលស្ថិតនៅក្នុងតម្លៃប្រហាក់ប្រហែល $300 ដែលអតិថិជនទន្ទឹងរង់ចាំ បានមកដល់ហើយ។ ពេលនេះ ក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO បានបើកទទួលកក់ទុកមុនដោយមិនទាន់ដឹងតម្លៃ ឬហៅថា Blind Order ចាប់ពីថ្ងៃទី12 ដល់ថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ​2021 ព្រមទាំងទទួលបានកាដូជាច្រើនរួមមាន៖ Speaker + កាស , កាតាបស្ពាយក្រោយ, ប័ណ្ណធានាអេក្រង់ និងស៊ីម Silver ភ្ជាប់គម្រោង Smart ធំហ្មង៎ 12 សប្តាហ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
OPPO A95
OPPO A95

ក្រៅពីហេតុផលកក់ទុកមុនដោយមិនដឹងតម្លៃ ឬ Blind Order ដើម្បីទទួលបានកាដូជាច្រើនពី OPPO តើនៅមានហេតុអ្វីទៀតដែលអ្នកគួរពិចារណាលើ OPPO A95 យកមកប្រើប្រាស់សម្រាប់ប្រចាំថ្ងៃ?

·         OPPO A95 បំពាក់ដោយ RAM 13GB ឬហៅថា RAM Expansion

ឆ្ងល់ទេ? ហេតុអ្វី OPPO A95 បង្កប់ RAM ធំរហូតដល់ 13GB? ដោយ OPPO A95 បំពាក់នូវ RAM 8GB ហើយក៏មានបន្ថែម RAM Expansion 5GB ដែលអាចបន្ថែមបានដោយខ្លួនឯង ដោយមិនចាំបាច់ចំណាយប្រាក់ឡើយ។ ហើយមុខងារ RAM Expansion ជាមុខងារជំនួយបន្ថែមដល់សមត្ថភាពដំណើរការរបស់ទូរស័ព្ទនៅពេលទំហំ RAM ជាក់ស្តែងមិនអាចបំពេញការងារគ្រប់គ្រាន់ ហើយបច្ចេកវិទ្យានេះ នឹងប្រើប្រាស់ទំហំផ្ទុកទិន្នន័យក្នុងទូរស័ព្ទ (ROM) មកប្រើបណ្តោះអាសន្ន ដើម្បីឲ្យទូរស័ព្ទអាចដំណើរការកម្មវិធីបានច្រើនក្នុងពេលតែមួយបានរលូនប្រកបដោយប្រសិទ្ធិភាពខ្ពស់ ពិសេសដើម្បីបំពេញតម្រូវការអ្នកចូលចិត្តលេងហ្គេម និងផ្គាប់ចិត្តដល់អ្នកប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយ។

OPPO A95
OPPO A95

·         OPPO A95 បំពាក់ដោយកម្លាំងសាកថ្ម 33W និងថាមពលថ្ម 5000mAh

សម្រាប់អ្នកប្រើស្មាតហ្វូនជាច្រើន បានលើកឡើងស្រដៀងៗគ្នាថា រាល់ពេលទិញទូរស័ព្ទចំណុចដែលផ្តោតសំខាន់ជាងគេលើកម្លាំងសាកថ្ម និងថាមពលថ្ម ដើម្បីជាការបំពេញតម្រូវការប្រចាំថ្ងៃ។ ហេតុនេះហើយទើប OPPO បំពេញតាមតម្រូវចិត្តអតិថិជនដោយមិនចាំបាច់យួរ Power Bank តាមខ្លួន មិនចាំបាច់បារម្ភទូរស័ព្ទឡើងកម្តៅ និងមិនបាច់បារម្ភពីការបញ្ចូលថ្មឡើយ។  ដោយ OPPO បានបំពាក់កម្លាំងសាកថ្ម 33W ជាមួយនឹងថាមពលថ្ម 5000mAh លើស្មាតហ្វូន OPPO A95 ស៊េរីថ្មីរបស់ខ្លួន គ្រាន់តែសាកថ្មត្រឹម 5 នាទីអាចនិយាយទូរស័ព្ទបាន 5 ម៉ោង ឬសាកថ្មត្រឹម 5 នាទីអាចមើលវីដេអូបាន 1.81 ម៉ោងឯណ្ណោះ។ លើសពីនេះវាក៏បានបំពាក់នូវបច្ចេកវិទ្យាការពារសុខភាពថ្មទូរស័ព្ទ និងការពារការឡើងកម្តៅទូរស័ព្ទលោកអ្នកផងដែរ។

OPPO A95
OPPO A95

·         OPPO A95 រចនាប័ទ្មបែប OPPO Glow ដ៏ប្លែក និងទាក់ទាញ

ក្រៅពីបច្ចេកវិទ្យាទំនើបៗ OPPO ក៏មិនភ្លេចនាំអ្វីដែលលេចធ្លោ និងបង្កើនភាពទាក់ទាញសម្រាប់អតិថិជនគ្រប់ស្រទាប់វ័យដែរ ជាមួយផ្នែករចនាប័ទ្មរូបរាងឌីហ្សាញ និងរសនិយមដ៏ទាន់សម័យនៅលើស្មាតហ្វូនជំនាន់ថ្មី OPPO A95 ដែលក្នុងនោះវាជាស្មាតហ្វូនត្រកូល A ដំបូងស្ថិតក្នុងកម្រិតថវិកាខ្ទង់ 300$ រំលេចដោយការរចនាបែប OPPO Glow ធ្វើឲ្យទូរស័ព្ទមើលទៅគ្រើម ប៉ុន្តែរលោងនៅពេលចាប់កាន់ក្នុងដៃ ជាមួយនឹងកម្រាស់ 7.95mm និងទម្ងន់ 175g ស្តើងជាងគេនិងស្រាលជាងគេ ពិសេសគឺមិនជាប់ស្នាមក្រយៅដៃ 100% ហើយការរចនាបែបនេះភាគច្រើនឃើញមានតែនៅលើទូរស័ព្ទដែលតម្លៃថ្លៃៗប៉ុណ្ណោះ។

OPPO A95
OPPO A95

·         OPPO A95 បំពាក់ដោយអេក្រង់ទម្លុះ AMOLED ការពារភ្នែក

អ្វីដែលកាន់តែពិសេស OPPO A95 បានបំពាក់មកជាមួយអេក្រង់ទម្លុះ AMOLED ដែលជាការវិវិត្តន៍ចុងក្រោយលើបច្ចេកវិទ្យាអេក្រង់ ហើយភាគច្រើនស្មាតហ្វូនបំពាក់ដោយអេក្រង់ប្រភេទនេះ គឺមានតម្លៃថ្លៃៗខ្ពស់ៗតែខុសប្លែកអី OPPO A95 មានតម្លៃខ្ទង់ $300 ក៏បានបំពាក់មកជាមួយបច្ចេកវិទ្យាទាន់សម័យនេះដែរ​ ដែលវាអាចបង្ហាញពីភាពទាក់ទាញលើកាមេរ៉ាស្កេនមុខដោះសោរ ព្រមទាំងបង្ហាញរូបភាពបានកាន់តែស្រឡះត្រជាក់ភ្នែកប្រសើរជាងអេក្រង់តំណក់ទឹកទៅទៀត។

OPPO A95
OPPO A95

·         OPPO A95 បំពាក់ជាមួយបន្ទះឈីប Qualcomm Snapdragon 662

លើសពីនេះ OPPO A95 ក៏មិនភ្លេចបំពាក់មកជាមួយបន្ទះឈីប Qualcomm Snapdragon 662 ដែលដំណើរការឲ្យម៉ាស៊ីនទូរស័ព្ទលោកអ្នកកាន់តែមានភាពរលូន ដោយគ្មានភាពរអាក់រអួលឡើយ។

ទាំងអស់នេះ គឺជាលក្ខណៈពិសេសៗរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO A95 ដែលបងប្អូនអតិថិជនអាចពិចារណាចំណាយប្រាក់ដូរទូរស័ព្ទឡើងស៊េរី ដែលស្មាតហ្វូននេះមានតម្លៃប្រហាក់ប្រហែលខ្ទង់ $300 ប៉ុណ្ណោះ ប៉ុន្តែអាចនិយាយបានថា ចំពោះតម្លៃប៉ុណ្ណឹងអមជាមួយលក្ខណៈពិសេសៗ សមត្ថភាពខ្លាំងៗធានាថាមិនខកចិត្ត ឬស្តាយក្រោយឡើយ។ ដូចនេះនៅចាំអីទៀត? លោកអ្នកគ្រាន់តែអញ្ជើញទៅតាមបណ្តាហាងលក់ទូរស័ព្ទ ដែលមានផ្លាក OPPO ទូទាំងប្រទេស រួចធ្វើការកក់ទុកមុន ឬ Blind Order ពីម្ចាស់ហាងដើម្បីទទួលបានកាដូរួមមាន Speaker + កាស , កាតាបស្ពាយក្រោយ, ប័ណ្ណធានាអេក្រង់ និងស៊ីម Silver ភ្ជាប់គម្រោង Smart ធំហ្មង៎ 12 សប្តាហ៍។ ឃើញទេ? ងាយៗស្រួលៗបានទូរស័ព្ទ OPPO A95 ស៊េរីថ្មីមកប្រើមុនគេបង្អួតគេឯងហ្មង៎៕

OPPO A95
OPPO A95
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T