អាមេរិក៖ នារីវ័យក្មេងម្នាក់ មានអាយុ១៩ឆ្នាំ និងកើតមកមានមានជំងឺ Oculocutaneous Albinism ប្រភេទ 1 A ដែលកើតឡើងលើមនុស្សម្នាក់ក្នុងចំណោមមនុស្សប្រមាណ២០,០០០នាក់ និងធ្វើឲ្យប៉ះពាល់ដល់ពណ៌ស្បែក សក់ និងភ្នែកជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាង Mackenzie Strong សព្វថ្ងៃជាសិស្ស បានចាប់ផ្ដើមផ្ដល់ការស្រលាញ់ដល់ខ្លួនឯងយ៉ាងខ្លាំង និងទទួលបានការលើកទឹកចិត្តពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម Tik Tok នារយៈពេលប្រហែល២ឆ្នាំចុងក្រោយនេះ បើទោះបីជានាងកើតមកមានសភាពមិនដូចមនុស្សទូទៅដ៏ដោយ ក្រោយពីបង្ហោះជាវីដេអូឃ្លីបខ្លីៗ។ ចំពោះស្បែករបស់នាងមានសភាពភឿក សក់ពណ៌ស និងគ្រាប់ភ្នែកពណ៌ស្វាយថ្លា ដែលធ្វើឲ្យគេគ្រប់គ្នាគិតថា នាងមើលទៅដូចជាទេពធីតាអីចឹង។
តួយ៉ាង ងាកមកកាន់ភ្នែករបស់នាងវិញ មិនអាចមើលឃើញច្បាស់ល្អឡើយតាំងពីកំណើត តែយ៉ាងណាមិញ វាមិនមែនជាឧបសគ្គឡើយ ដោយនាងបានក្លាយជាអ្នកហែលទឹកដ៏ជំនាញកម្រិតមហាវិទ្យាល័យ និងឈ្នះបានពាន់រង្វាន់មួយចំនួន ហើយក៏សង្ឃឹមដែរថានឹងអាចចូលរួមប្រកួតហ្គេមប៉ារ៉ាឡាំពិកនៅឆ្នាំ២០២៤ខាងមុខនេះផងដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖









