ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សហគមន៍អន្តរជាតិបានឃើញ ហើយនិងបានទទួលសារច្បាស់លាស់ពីកម្ពុជា ខណៈពេលនេះ ទាំងថ្នាក់ដឹកនាំកំពូល ទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ទាំងព្រះសង្ឃព្រះពុទ្ធសាសនាខ្មែរ ឬក៏ខ្មែរដែលជាបរិស័ទនៃសាសនាផ្សេងទៀតក្ដី សុទ្ធតែបានបន្លឺសំឡេងដូចគ្នាដែលយើងបានឮបានដឹងគឺកម្ពុជាចង់បានសន្តិភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសារដ៏មុតស្រួចនិងមានអត្ថន័យនេះត្រូវបានបន្លឺឡើងយ៉ាងស្រុះគ្នា លាន់ឮគ្រប់ទិសទី ហើយនិងគ្រប់ពេលវេលា នេះសបញ្ជាក់អំពីគោលបំណង បំណងប្រាថ្នារបស់ថ្នាក់ដឹកនាំកម្ពុជា និងប្រជាពលរដ្ឋរបស់ខ្លួនដែលចង់រស់នៅក្នុងសុខសន្តិភាព។ ម្យ៉ាងទៀត យើងឃើញថា នៅគ្រប់ដំណាក់កាលនៃការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ កម្ពុជាតែងតែត្រូវការចង់បានដំណោះស្រាយដោយសន្តិវិធី តាមរយៈយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ។
ក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស៖ សេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ក្នុងការអនុវត្តបទឈប់បាញ់នាពេលនេះទៀតសោត កម្ពុជាស្វាគមន៍និងជំរុញយ៉ាងខ្លាំងជំរុញឱ្យមានការចូលរួមពីអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីធ្វើជាសាក្សី។
សារដ៏ច្បាស់លាស់ទាំងអស់នេះ មិនត្រឹមតែមានតែនៅលើពាក្យពេចន៍ឬបបូរមាត់ប៉ុណ្ណោះទេ ក៏ប៉ុន្តែកម្ពុជាបានបង្ហាញសកម្មភាពជាក់ស្ដែង តាមរយៈការគោរពយ៉ាងម៉ឺងម៉ាត់បទឈប់បាញ់ប្រកបដោយការអត់ធ្មត់យ៉ាងខ្ពស់បំផុត ដែល ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អះអាងថា« នេះគឺជាសក្ខីភាពគ្រប់គ្រាន់ដែលបញ្ជាក់យ៉ាងច្បាស់លាស់ ដោយគ្មានមន្ទិលសង្ស័យអំពីបំណងប្រាថ្នានិងសកម្មភាពដ៏ពិតប្រាកដរបស់ថ្នាក់ដឹកនាំកម្ពុជានិងប្រជាពលរដ្ឋរបស់ខ្លួនដែលចង់បានសន្តិភាព សហគមន៍អន្តរជាតិ ប្រាកដជាបានទទួលជ្រួតជ្រាបយ៉ាងច្បាស់អំពីការពិតនៅកម្ពុជា។ ដូច្នេះការចោទប្រកាន់ឬក៏លាបពណ៌តាមរយៈការរៀបចំឈុតឆាកសំដែងនានាក្នុងបំណងទំលាក់កំហុសមកលើកម្ពុជាគឺអត់មានប្រសិទ្ធភាពទេបាទ»៕
ប្រភព៖ ក្រសួងព័ត៌មាន
