ត្រីសាម៉ុនរាប់ពាន់គីឡូ ត្រូវបានដុតចោល រួមជាមួយគ្រឿងសាច់ខុសច្បាប់ផ្សេងទៀត នៅខេត្តកំពង់ធំ

//s9.kh1.co/a5/a55ddb1e11c017bbdc6f90885b3c010dacee1f09.png
សង្គម

 ២១-សីហា-២០២៥ ៨ល្ងាច · ៦ ម៉ោងមុន

សមត្ថកម្មកិច្ចខេត្តកំពង់ធំ ចាប់បានគ្រឿងសាច់ និងអាហារផ្សេងៗ នាំចូលខុសច្បាប់ ត្រូវបានដុតបំផ្លាញ់ចោល។

ខេត្តកំពង់ធំ៖ នៅថ្ងៃទី21 ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចបាន ចុះបង្ក្រាប ឃាត់រថយន្តក្រុង មួយគ្រឿង ដឹកទំនិញ មិនមានច្បាប់ សរុបជាង ៥តោន សមត្ថកិច្ចជំនាញសម្រេច ដុតបំផ្លាញចោល

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រីសាម៉ុន គ្រឿងក្នុងមាន់ និងគ្រឿង ឧបភោគបរិភោគមួយចំនួនទៀត សរុបជាងប្រាំតោន ជាទំនិញមិនមានលិខិតស្នាមបញ្ជាក់ ព្រមទាំងការដឹកជញ្ជូនពុំត្រឹមត្រូវតាមបច្ចេកទេស

ត្រូវបានកម្លាំងសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធខេត្តកំពង់ធំ បង្ក្រាបបាននិងដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី វ៉ា ចាន់ កុសល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញ ពីលោក ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

បានចាត់បញ្ជាអោយ លោកដឹកនាំកម្លាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការណ៍ជាមួយ មន្រ្តីជំនាញ

អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) និង ខណ្ឌរដ្ឋបាលជលផល និងមានសម្របសម្រួល និតិវិធីច្បាប់ដោយ លោក សាយ វាសនា ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានចុះធ្វើការបង្ក្រាប រថយន្តក្រុង ម៉ាក ហ៊ីយុនដាយ ពណ៌ខៀវ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3D3941 ដឹកជញ្ជូននាំចូល ផលិតផលជលផល គ្រឿងក្នុងសត្វមាន់ ទឹកស៊ីអ៉ីវ និង វ៉ាសាបី មិនមានលិខិតស្នាមអ្វីបញ្ជាក់ វេចខ្ចប់មិនត្រឹមត្រូវតាមបច្ចេកទេស ខូចគុណភាព ខុសច្បាប់។

https://s9.kh1.co/__image/w=577,h=720,q=100/44/44cb94fc448fb4deb272eea215ed22313cef2978.jpeg

សម្ភារវត្ថុតាងទាំងអស់រួមមាន

១/ត្រីសាមុន ១៤០កេស ស្មើនឹង ៣០១០ គីឡូក្រាម

២/គ្រឿងក្នុងសត្វមាន់ ២១០ កេស ស្មើនឹង ២៥២០ គីឡូក្រាម

៣/ទឹកស៊ីអុីវ ១០០កាន ស្មើនឹង ៤០០ លីត្រ ៤/វ៉ាសាបី ២ កេស ស្មើនឹង ១០០ គីឡូក្រាម។

ហើយការសម្រេច ដុតកម្ទេចចោល ទំនិញខាងលើនេះ ធ្វើឡើងតាម យោងស្មារតីអង្គប្រជុំចុះថ្ងៃទី១៩ខែសីហាឆ្នាំ២០២៥ របស់ក្រុមការងារចម្រុះ ដែលសម្របសម្រួល ដោយស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំស្តីពីការត្រួតពិនិត្យវាយតម្លៃគុណភាព លើទំនិញនាំចូលគ្រប់ប្រភេទបានសម្រេចកម្ទេចចោល ចំពោះទំនិញខូចគុណភាព និងខុសច្បាប់ ហើយកសាងនិតិវិធីតាមជំនាញរៀងៗខ្លួន។

https://s9.kh1.co/__image/w=650,h=812,q=100/0d/0db858601fdea902e51879c48cf9b18fc418280a.jpeg

លោក ហេង ភារម្យ ប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់(កបប)

បានប្រាប់ថា ការបង្ក្រាបទល្មើសខាងលើនេះធ្វើឡើង នៅថ្ងៃ ទី១៨ ខែ សីហា ឆ្នាំ២០២៥ វេលាម៉ោង ១៣ និង ៤០នាទី ត្រង់ចំនុច ស័កបីអ៊ុំ ភូមិវល្លិយាវ ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។

ហើយការសម្រេច ដុតកំទេចចោលទំនិញខាងលើនេះគឺអនុវត្តតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ក៏ដូចជាអគ្គនាយកដ្ឋានគយនិងរដ្ឋាករ មានវិធានការទប់ស្កាត់មិនឲ្យនាំចូលទំនិញមួយចំនួនខុសច្បាប់ដឹកចេញពីព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទសាលាដំបូងខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប

https://s9.kh1.co/__image/w=650,h=815,q=100/77/7792f900576d888685c27a7c407394f45ab3dc3a.jpeg
https://s9.kh1.co/__image/w=650,h=814,q=100/11/11ff1650683e44db0418ee2ac367bdeabc2974eb.jpeg
https://s9.kh1.co/__image/w=650,h=815,q=100/01/01398a4381d97f3bba2c480a560284008c25a578.jpeg
https://s9.kh1.co/__image/w=650,h=814,q=100/9b/9bfc4ff5c240ae001ce4832ec694ce60bf980028.jpeg
Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/a1/a1ec9856aad269c6b3afabcacb3c7905cfbbd6ec.jpg

ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឈានដល់ឃាត់និងឃុំខ្លួនជនសង្ស័យក្នុងអំពើឃាតកម្ម ការជួញដូរមនុស្ស និងការជួយសង្រ្គោះជនរងគ្រោះជាច្រើននាក់

 ២០-សីហា-២០២៥ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T