ចប់បាត់ អាយដលក្នុង រឿងម្ចាស់ព្រះអាទិត្យ ឆ្លងកូវីដ១៩

//s9.kh1.co/20/20490cd0d638721463ed36b81e9fec20f37e3f43.jpg
តារា & កម្សាន្ដ

 ០៣-វិច្ឆិកា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

តួសម្តែងក្នុងរឿង Descendants of the Sun គឺ Jin Goo ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺកូវីដ ១៩

កូរ៉េខាងត្បូង ៖ នៅចាំបានទេ តួសម្តែងក្នុងរឿងដ៏ល្បីល្បាញនៅ ជុំវិញពិភពលោកគឺរឿង «Descendants of the Sun» លោក Jin Goo ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកមេរោគ កូវីដ ១៩។
យោងតាមរបាយការណ៍ Jin Goo បានធ្វើតេស្តវិជ្ជមានសម្រាប់កូវីដ១៩ ហើយបច្ចុប្បន្នលោកកំពុងទទួលការព្យាបាល នៅដាច់ដោយឡែក រឿងនេះត្រូវបានគេនិយាយថា តារាសម្តែងរូបនេះ បានឆ្លងជំងឺកូវីដ១៩ ខណៈពេលដែលកំពុងត្រៀមខ្លួន សម្រាប់តួនាទីសម្តែងបន្ទាប់របស់ខ្លួន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជា កាលពីមុនបានតារាសម្តែងរូបនេះ ធ្វើតេស្តអវិជ្ជមាន និងមិនមានរោគសញ្ញាក៏ដោយ ប៉ុន្តែក្រោយមកក៏ត្រូវបានគេបញ្ជាក់ថាមានផ្ទុកមេរោគនេះ គួររំលឹកផងដែរថា Jin Goo ត្រូវបានគេស្គាល់ដោយសារតួនាទីសម្តែង របស់លោកនៅក្នុងខ្សែភាពយន្តឆ្នាំ ២០០៩ រឿង «Mother» និងនៅក្នុងរឿងភាគដ៏ល្បីឆ្នាំ ២០១៥ រឿង «Descendants of the Sun»

សូមទស្សនារូបភាពខាងក្រោម ៖

Jin Goo
Jin Goo
Jin Goo
Jin Goo
Jin Goo
Jin Goo
Jin Goo
Jin Goo

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T