នេះជាលើកដំបូងបង្អស់ ដែលក្រុមតារាវិទូបានរកឃើញតម្រុយ ភពនៅខាងក្រៅកាឡាក់ស៊ីរបស់យើង

//s9.kh1.co/f3/f3b6e92b12dcd04cca9264d5bc587cfefd2a6e09.jpg
បច្ចេកវិទ្យា

 ២៦-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សញ្ញាភពដែលអាចរកឃើញដោយតេឡេទស្សន៍ Chandra X-Ray គឺស្ថិតនៅក្នុងកាឡាក់ស៊ី Messier 51។

បរទេស៖ តារាវិទូបានរកឃើញតម្រុយនៃអ្វី ដែលអាចជាភពដំបូងគេ ដែលត្រូវបានរកឃើញនៅខាងក្រៅកាឡាក់ស៊ីរបស់យើង។ ភពជិត៥,០០០ដែលបានវិលជុំវិញផ្កាយរបស់វា ក្រៅពីព្រះអាទិត្យរបស់យើង ត្រូវបានគេរកឃើញមកទាល់ពេលនេះ ប៉ុន្តែភពទាំងនេះសុទ្ធតែស្ថិតនៅក្នុងកាឡាក់ស៊ីមីលគីវ៉េរបស់យើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សញ្ញាភពដែលអាចរកឃើញដោយតេឡេទស្សន៍ Chandra X-Ray គឺស្ថិតនៅក្នុងកាឡាក់ស៊ី Messier 51។ វាស្ថិតនៅចម្ងាយប្រហែល២៨លានឆ្នាំពន្លឺ ពីកាឡាក់ស៊ីមីលគីវ៉េ។ លទ្ធផលថ្មីនេះគឺផ្អែកទៅលើការឆ្លងកាត់ ដែលការធ្វើដំណើរនៃភពមួយនៅពីខាងមុខផ្កាយមួយ ហើយបានបាំងពន្លឺ និងកម្រិតពន្លឺមានការថយចុះ ដែលអាចចាប់បានដោយប្រើតេឡេទស្សន៍។ ជាទូទៅ បច្ចេកទេសនេះត្រូវបានគេប្រើប្រាស់រួចហើយ ដើម្បីស្វែងរកភពក្រៅរាប់ពាន់។

ដុកទ័រ Rosanne Di Stefano និងសហការីបានស្វែងរកការថយចុះនៃពន្លឺនៃកាំរស្មីអ៊ិច ដែលទទួលបានពីប្រភេទនៃអង្គ ដែលគេស្គាល់ថា X-ray bright binary។ ក្រុមការងារបានប្រើប្រាស់វិធីសាស្ត្រនេះ ដើម្បីស្វែងរកបេក្ខជនភពក្រៅ នៅក្នុងប្រព័ន្ធពន្លឺភ្លោះ ហៅថា M51-ULS-1៕

រូបតំណាង
រូបតំណាង

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T