បុរី កៀនស្វាយផាកនិង ធនាគារជេត្រាស់រ៉ូយ៉ាល់បានប្រកាសអំពីការសហការភាពជាដៃគូ ដោយមានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងការធ្វើជាដៃគូផ្តល់កម្ចីទិញផ្ទះ សម្រាប់អតិថិជនដែលទិញផ្ទះនៅបុរីកៀនស្វាយផាកកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១ថ្មីៗនេះ នៅការិយាល័យលក់របស់បុរី គៀនស្វាយផាក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការចុះហត្ថលេខាលើភាពជាដៃគូនេះ មានគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែប្រសើរ និងជម្រុញឱ្យដំណើរការស្នើសុំកម្ចីទិញផ្ទះកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជនជាមួយនឹងទំហំកម្ចីរហូតដល់ ៨០% នៃតម្លៃផ្ទះសរុប។
លោកឧកញ៉ា នួន ឬទ្ធីអគ្គនាយក ក្រុមហ៊ុនខេអេហ្វអេប្រផឹធីនៃបុរីកៀនស្វាយផាកបានមានប្រសាសន៍ថា៖
គោលបំណងចម្បងរបស់យើង គឺផ្តល់ជូនប្រជាពលរដ្ឋនូវប្រភេទផ្ទះដែលមានគុណភាព ជាមួយនឹងតម្លៃសមរម្យ ហើយតាមរយៈកិច្ចសហប្រតិបត្តិការជាមួយធនាគារជេត្រាស់រ៉ូយ៉ាល់អតិថិជនរបស់បុរីកៀនស្វាយផាកនឹងទទួលបាននូវលក្ខខណ្ឌបង់ប្រាក់ និងកម្ចីងាយស្រួលដែលផ្ដល់ដោយ ធនាគារជេត្រាស់រ៉ូយ៉ាល់និងលើសពីនេះទៅទៀត អតិថិជនថែមទាំងនឹងទទួលបាននូវការផ្តល់ជូនបន្ថែមផ្សេងទៀតពីសំណាក់បុរីមានដូចជាទូរតាំងឈុតចង្ក្រានបាយនិងទូរសំលៀកបំពាក់បន្ទប់មេគ្រួសារ ១ឈុត។
ព្រះអង្គម្ចាស់ ស៊ី សុវត្ថិវីក នាយកផ្នែកសេវាធនាគារសម្រាប់បុគ្គល នៃធនាគារជេត្រាស់រ៉ូយ៉ាល់ បានមានប្រសាសន៍ថា៖
តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់បុរីកៀនស្វាយផាកទាំងអស់ នឹងទទួលបាននូវការផ្តល់ប្រាក់កម្ចី និងការអនុម័តកម្ចី កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមិនតម្រូវឱ្យមានប្លង់ ឬរង់ចាំរហូតដល់សំណង់សង់រួចរាល់ទើបដាក់ពាក្យស្នើកម្ចី។ កិច្ចសហប្រតិបត្តិការនេះ ក៏មានគោលបំណងជួយសម្រួលដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទទួលបានលំនៅដ្ឋានផ្ទាល់ខ្លួន ផងដែរ។

ដើម្បីអបអរសាទរចំពោះការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូនេះ អតិថិជនដែលទិញផ្ទះ នៅបុរី កៀនស្វាយផាក នឹងទទួលបានកម្ចីទិញផ្ទះ ក្នុងអត្រាការប្រាក់ត្រឹមតែ ៦.៨៨%* ក្នុងមួយឆ្នាំ និង ការអនុម័តកម្ចី
កាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ជាមួយនឹងទំហំកម្ចីរហូតដល់ ៨០%នៃតម្លៃគេហដ្ឋានសរុប ហើយមាន រយៈពេលរហូតដល់ ២០ឆ្នាំ។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្ចីទិញផ្ទះ សូមទាក់ទងមកកាន់អ្នកជំនាញផ្នែកកម្ចីទិញផ្ទះ របស់យើង ឥឡូវនេះតាមរយៈលេខទូរស័ព្ទ +855 78 222 082 / 78 222 086 ឬសេវាបម្រើអតិថិជនតាមទូរស័ព្ទ 023 999 000។ លោកអ្នកក៏អាចទាក់ទងទៅកាន់សេវាផ្នែកលក់របស់ បុរី កៀនស្វាយផាក ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ+855 89 915 168/ 89 917 168៕

