ក្រុមហ៊ុន រ៉ូតូ (ROHTO) សហការណ៍ជាមួយអង្គការមូលនិធីកុមារកម្ពុជា Cambodia Children’s Fund រៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគថវិការចំនួន១៦,០០០ដុល្លារ ជូនដល់កុមារ និងប្រជាជនក្រីក្រ!

//s9.kh1.co/3e/3e0aebe14d41a2234dea9c41087f9ff7c2c6b186.jpg
សង្គម

 ០៤-ឧសភា-២០២៣ ៣ល្ងាច · មួយឆ្នាំមុន

ផលិតផលថ្នាំបន្តក់ភ្នែក V.Rohto Dry Eye ហ្វូមលាងមុខ OXY ក្រែមលាបបបូលមាត់ LIP ICE និងផលិតផលការពារមូស សត្វល្អិតទិចឬខាំ Remos សរុបចំនួន ១០៥០ ដប ត្រូវបានចែកជូនដល់កុមារ និងប្រជាជនក្រីក្រដែលកំពុងសិក្សា និងស្នាក់នៅក្នុងអង្គការមូលនិធីកុមារកម្ពុជា Cambodia Children’s Fund។

ភ្នំពេញ៖ ក្រុមហ៊ុន រ៉ូតូ (ROHTO) សហការណ៍ជាមួយអង្គការមូលនិធីកុមារកម្ពុជា Cambodia Children’s Fund រៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគថវិការ ចំនួន ១៦,០០០ដុល្លារ និងផលិតផលថ្នាំបន្តក់ភ្នែក V.Rohto Dry Eye ហ្វូមលាងមុខ OXY ក្រែមលាបបបូលមាត់ LIP ICE និងផលិតផលការពារមូស សត្វល្អិតទិចឬខាំ Remos សរុបចំនួន ១០៥០ដប ជូនដល់កុមារ និងប្រជាពលរដ្ធក្រីក្រដែលកំពុងសិក្សា និងស្នាក់នៅក្នុងអង្គការ មូលនិធីកុមារកម្ពុជា Cambodia Children’s Fund។ ក្រោមប្រធានបទ «យើងរីកចំរើន យើងចែករំលែក We Grow We Share» ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ លោក Shunsuke Shinoda លោក ចាប ឆៃហ៊ាង និងអមដំណើរដោយក្រុមការងារក្រុមហ៊ុនរ៉ូតូផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/7a/7a15a289807bd12b2e3eabaeb6bf24448930fdcd.jpg

លោក Shunsuke Shinoda បានបង្ហាញចំណាប់អារម្មណ៍ថា

“ខ្ញុំពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ បេសកម្មរបស់អង្គការមូលនិធិកុមារកម្ពុជាដែលបានបើកដំណើរការក្នុងរយៈពេល 19 ឆ្នាំមកនេះ។ ហើយខ្ញុំក៍ មានការកោតសសើរ និង ការគោរពសម្រាប់ដំណើរបេសកម្មរបស់អង្គការCCFដែលបានបន្តចូលរួមចំនែកក្នុង ការដោះស្រាយបញ្ហាសង្គម។ នៅប្រទេសកម្ពុជា មានកុមារជាច្រើនដែលមិនមានលទ្ធភាព និង មិនមានឱកាសទទួលបានការអប់រំ។ ដូច្នេះមានតែការអប់រំតែមួយគត់ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការក្តោបយក គ្រប់ឱកាស។ ហើយការចូលរួមចំណែកក្នុងការឧបត្ថម្ភដំណើរការថ្នាក់រៀនដោយក្រុមហ៊ុនROHTO គឺជាក្តីស្រម៉ៃ​របស់ខ្ញុំ។  ឆ្នាំនេះគឺ គំរប់ខួប១០ឆ្នាំចាប់តាំងពីការបង្កើតដំណើរការក្រុមហ៊ុនRohto ក្រុមហ៊ុនយើង ក៍មានបេសកម្ម​ក្នុងការបង្កើតអាជីវកម្ម ដែលមានគោលបំណងដើម្បីចូលរួមចំណែកជួយដល់ប្រជាជនកម្ពុជាទាំងអស់ឱ្យទទួលបាន​នូវសុខុមាលភាពល្អ។​ ជាចុងក្រោយសូមថ្លែងអំណរគុណយ៉ាងច្រើនដល់ប្អូនៗ ហើយចង់ផ្តាំទៅប្អូនៗទាំងអស់គ្នា​ថាត្រូវតែចេះចាប់យកក្តីស្រម៉ៃរបស់ខ្លួន សូមអរគុណ" ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន រ៉ូតូ​ ROHTO បានរៀបចំកម្មវីធីបរិច្ចាគថវិការទៅកាន់មន្ទីរពេទ្យកុមារនានានៅក្នុងប្រទេសកម្ពុជាជាច្រើនរួមមាន មន្ទីរពេទ្យកុមារអង្គរ មន្ទីរពេទ្យគន្ធបុប្ផា មជ្ឃមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន មន្ទីរពេទ្យភ្នែកតាកែវ សមាគមក្រុមគ្រូពេទ្យភ្នែក ​និងមន្ទីរពេទ្យភ្នែកព្រះអង្គឌូងជាដើម។ កន្លងមកក្រៅពីកម្មវិធីសប្បុរសធម៌ ក្រុមហ៊ុនក៏បានចូលរួមកម្មវិធីកិច្ចការសង្គម (CSR) ដូចជាការចូលរួមដាំដើមឈើ ការរើសសំរាមនៅតាមមាត់ទន្លេ និងមាត់សមុទ្រ ដើម្បីជាចំណែកមួយក្នុងការជួយថែរក្សារបរិស្ថានស្អាតផងដែរ៕

https://s9.kh1.co/__image/w=650,h=434,q=100/d0/d0e81e16cb80b275f6de409c54c09bf2673706a5.jpg
https://s9.kh1.co/__image/w=650,h=434,q=100/21/213ae75fb96d052cdbd61df5f6221c811f406ab9.jpg
https://s9.kh1.co/__image/w=650,h=434,q=100/a9/a98fb6ca52979629ed7b8cd8a1eb0867e5ec52d1.jpg
https://s9.kh1.co/__image/w=650,h=434,q=100/b7/b7291e4f21ab8b6dc1f5c012dc9732271e3ea3d4.jpg
https://s9.kh1.co/__image/w=650,h=434,q=100/db/db3c05f1382816450415b262b2d8ea79586ca9e4.jpg
https://s9.kh1.co/__image/w=650,h=434,q=100/95/95a77340f7dd9dd9149fd3af22a7ec023ad6c35b.jpg
https://s9.kh1.co/__image/w=650,h=434,q=100/a3/a33085c69ffe284123b8c577b377b148bfc88772.jpg
https://s9.kh1.co/__image/w=650,h=434,q=100/e8/e818b3f6f16b73030a404514f7e9ec61702f65b0.jpg
https://s9.kh1.co/__image/w=650,h=434,q=100/38/38de7e53ef3a5ebf8d10cabae42ae522b00bec19.jpg
https://s9.kh1.co/__image/w=650,h=434,q=100/9c/9c3700f3f12de85230ea2579bb24a874978e66d0.jpg

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន រ៉ូតូ​ ROHTO បានរៀបចំកម្មវីធីបរិច្ចាគថវិការទៅកាន់មន្ទីរពេទ្យកុមារនានា នៅក្នុងប្រទេសកម្ពុជាជាច្រើន រូមមាន មន្ទីរពេទ្យកុមារអង្គរ មន្ទីរពេទ្យគន្ធបុប្ផា មជ្ឃមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន មន្ទីរពេទ្យភ្នែកតាកែវ សមាគមក្រុមគ្រូពេទ្យភ្នែក ​   និងមន្ទីរពេទ្យភ្នែកព្រះអង្គឌូងជាដើម។ កន្លងមកក្រៅពីកម្មវិធីសប្បុរសធម៌ ក្រុមហ៊ុនក៏បានចូលរួមកម្មវិធីកិច្ចការសង្គម (CSR) ដូចជាការចូលរួមដាំដើមឈើ ការរើសសំរាមនៅតាមមាត់ទន្លេ និងមាត់សមុទ្រ ដើម្បីជាចំណែកមួយក្នុងការជួយថែរក្សារបរិស្ថានស្អាតផងដែរ។

អំពីក្រុមហ៊ុន រ៉ូតូ​ ROHTO

ក្រុមហ៊ុន រ៉ូតូ ROHTO ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ១៨៩៩ បន្តពង្រើកវិសាលភាពរបស់ខ្លួនជាបន្តបន្ទាប់ជាមួយនឹងការប្រកូតប្រជែងនិងការបង្កើតនូវអាជីវកម្មថ្មីៗអស់រយៈពេលជាង១២០ឆ្នាំគិតរហូតមកដល់បច្ចុប្បន្ននេះ។ បង្កើតឡើងដំបូងមានទីស្នាក់ការកណ្តាល នៅ Osaka ប្រទេសជប៉ុន និងមានការិយាល័យតំណាងជាង ១៥០ប្រទេសជុំវិញពិភពលោក។

នៅប្រទេសកម្ពុជា រ៉ូតូ (ROHTO)ត្រូវបានចុះបញ្ជីពាណិជ្ជកម្មនៅថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០១៣​​ និងមា​នប្រវត្តិចូលរួមថែរក្សាភ្នែកប្រជាជនកម្ពុជាជាង២០ឆ្នាំ តាមរយះការបន្តផ្គត់ផ្គង់ថ្នាំបន្តក់ភ្នែក NEW V.ROHTO ដែលមានគុណភាព និងសុវត្ថិភាពកម្រិតស្តង់ដារប្រទេសជប៉ុនជូនដល់អតិថិជនទូទាំងប្រទេស។ ក្រុមហ៊ុនរ៉ូតូ (ROHTO) រួមមានផលិតផលដូចជា ថ្នាំបន្តក់ភ្នែក NEW V.ROHTO, V.ROHTO DRY EYE, V.ROHTO VITAMINE, V.ROHTO COOL, V.ROHTO LYCEE V.ROHTO FOR KIDS និងមានផលិតផលថែរក្សារសម្រស់ជាច្រើនទៀតដូចជា ACNES, HADALABO, SUNPLAY, SCARZ, SELSUN, OXY, REMOS, MELANO CC, LIP​ ICE, DEEP HEAT។

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/0f/0f8f5a78df8f042331ba79f4be429c29aa1ea7ff.jpg

ក្រុមហ៊ុន រ៉ូតូ ខេមបូឌា (ROHTO CAMBODIA) សហការណ៍ជាមួយសាលាបឋមសិក្សាបារគូ ក្រុមហ៊ុន អាយ ស៊ីណេត (IC Net) និងសហគ្រាសនំពពក ផ្តួចផ្តើមអោយមានកម្មវិធីអប់រំថ្នាក់ អាហារូបត្ថម្ភរយៈពេល៦ខែដល់សិស្សានុសិស្ស ដែលកំពុងសិក្សារៀនសូត្រនៅក្នុងសាលាបឋមសិក្សាបារគូ

 ១៥-មីនា-២០២៤ 
 ៣ល្ងាច · មួយខែមុន
//s9.kh1.co/73/7310d3d85b32cbb8f858fc5fcaa8901cc419ed3a.jpg

ក្រុមហ៊ុន រ៉ូតូ (ROHTO) បន្តសហការណ៍ជាមួយអង្គការមូលនិធិកុមារកម្ពុជា Cambodian Children’s Fund រៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគថវិកាចំនួន ១៦,០០០ដុល្លារ ជូនដល់សិស្សានុសិស្សក្រីក្រដែលកំពុងសិក្សា និងស្នាក់នៅក្នុងអង្គការ មូលនិធិកុមារកម្ពុជា Cambodian Children’s Fund

 ២៤-កុម្ភៈ-២០២៤ 
 ៣ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T